11/11/2025
⚽️ ការប្រកួតដែលរដេបរដុប ហេីយមិនមានហ្វេនណាម្នាក់ទន្ទឹងរង់ចាំមួយនេះ នឹងធ្វើឡេីងម្តងទៀត នៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ចាប់ពីម៉ោង ១៤:០០ តទៅ នៅសួនសាងស្នេហ៍ ក្បែរផ្សារហាឡូស។
មុនចាប់ផ្ដើមប្រកួត មានការថតរូប ទុកជាអនុស្សាវរីយ៍ផងដែរ ដូច្នេះបេីមានហ្វេនៗចង់ថតរូបអី ស្វាគមន៍ជានិច្ច។
នេះជាការប្រកួតក្របខ័ណ្ឌខ្លាសុីគោ រវាងអ្នកគាំទ្ររៀលម៉ាទ្រីត និងអ្នកគាំទ្របាសេឡូណា ប្រចាំឆ្នាំ២០២៥។ ក្រុមណាជាខ្លា ហេីយក្រុមណាជាគោគឺនឹងដឹងនៅចុងសប្ដាហ៍នេះហេីយ។
បញ្ជក់៖ ប្រគួតលក្ខណៈមិត្តភាពទេ តែក្រុមដែលទទួលបរាជ័យ ត្រូវចេញជាក់ៗពីរកែស 🫠
ដេីម្បីចូលរួមអបអរសាទរចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ថ្ងៃអាទិត្យ ទី៦ ខែមេសា Kinmugi Fc នឹងរៀបការប្រកួតបាល់ទាត់ រវាងអ្នកគាំទ្រ Real Madrid នឹង អ្នកគាំទ្រ Barcelona ម្តងទៀត ដែលជាជំនួបសងសឹក នៅសួនក្រោយផ្ទះរបស់ក្រមុំៗភូមិ Motodai ចាប់ពីម៉ោង 2:00 រសៀលតទៅ។
ការប្រគួតនេះ គឺធ្វើឲ្យរាងអធិកអធមជាងរាល់ដង ដោយមានអាជ្ញាកណ្ដាលដែលជាអតីតកីឡាការិនីរបស់ក្លឹបកងរាជអាវុធហត្ថ ហេីយនិងការអធិប្បាយតាមធុងបាស់ ពីសំណាក់ឌីជេសំនៀងពិរោះរន្តំ ងំផ្លូវចិត្តនិងផ្លូវកាយ ដែលនឹងធ្វើការអធិប្បាយពីស្ថានភាពនៃការលេងជាក់ស្តែង ក៏ដូចជាធ្វើការស្រែកសរសេីរ ឬរិះគន់ (ដៀល) កីឡាករណាដែលលេងមិនកេីត តាមមេក្រូផងដែរ 😅 (អ្នកជិតខាងប្តឹងមកពេលណា ឈប់អធិប្បាយត្រឹមពេលនឹង 🫠)
ក្រោយចប់ការប្រគួត មានការញុំាអាហារសាមគ្គី (តែសូមធ្វើឬទិញទៅរាងៗខ្លួន) ការមេីលផ្កាសាគូរ៉ា និងការថតរូបជាអនុស្សាវរីយ៍ផងដែរ។