31/01/2025
ការចុះកម្រិតជាតិស្ករក្នុងឈាម «Hypoglycemia» 💉
✍️ កម្រិតជាតិស្ករមានការប្រែប្រួលទៅតាមពេល ព្រោះវាអាស្រ័យលើការនាំចូលតាមរយៈរបបអាហារ និង ប្រែប្រួលឡើងចុះដោយការសម្របសម្រួលពីអរម៉ូនមួយចំនួន។
✍️ យើងអាចតេស្តជាតិស្ករក្នុងឈាម នៅពេលផ្សេងៗគ្នា តែតម្លៃធម្មតារបស់វាក៏នឹងប្រែប្រួលទៅតាមពេលនីមួយផងដែរ ៖
_ ជាតិស្ករពេលអត់អាហារលើសពី៨ម៉ោង (Fasting glycemia) : 75 – 110 mg/dL
_ ជាតិស្ករចៃដន្យ (Random glycemia) : 90 – 110 mg/dL
👉 មូលហេតុនៃការថយថុះកម្រិតជាតិស្ករក្នុងឈាម ៖
🎯 សម្រាប់មនុស្សពេញវ័យ ៖
_ អ្នកជំងឺទឹកនោមផ្អែម ៖ ការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករ អាំងស៊ុយលីន ឬ ក្រុម sulfonylurea
_ អ្នកមិនមានទឹកនោមផ្អែម ៖ ការប្រើកម្លាំងកាយយូរម៉ោង ខ្សោយថ្លើម ខ្វះអរម៉ូន glucagon, ជំងឺអត់ឃ្លានអាហារ (anorexie nervosa), ខ្សោយតម្រងនោម...។
🎯 សម្រាប់កូនក្មេង ៖
_ Tumor នៅលំពែង
_ ខ្សោយក្រពេញលើតម្រងនោម
_ ខ្សោយក្រពេញ pituitary gland
_ ខ្សោយក្រពេញទីរ៉ូអុីត
_ កង្វះអាហារូបត្ថម្ភ
_ វិបត្តិមេតាបូលីសពីកំណើត
👨⚕️👉 ការពន្យល់ ៖
• អ្នកជំងឺដែលងាយនឹងមានបញ្ហាខ្វះជាតិស្ករគឺអ្នកជំងឺទឹកនោមផ្អែម ដោយហេតុថាប្រព័ន្ធរក្សាលំនឹងជាតិស្ករបានខូចខាត បូករួមជាមួយការប្រើប្រាស់ថ្នាំ និងរបបអាហារមិនសមស្រប។
• ជាក់ស្តែង គ្រោះថ្នាក់នៃការចុះជាតិស្ករលើអ្នកជំងឺទឹកនោម ច្រើនកើតមាននៅពេលអ្នកជំងឺប្រើថ្នាំលើសកម្រិត ឬ ពេលអ្នកជំងឺបរិភោគអាហារតិច / មិនបានហូប។
• ចំពោះអ្នកមិនមានទឹកនោមផ្អែម កម្រមានបញ្ហាខ្វះជាតិស្ករណាស់ កម្រិតជាតិស្ករដែលវាស់ឃើញត្រូវផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ អមផ្សំជាមួយសញ្ញាគ្លីនិក ជាមួយគ្នាដែរ ការរុករកតាមការពិនិត្យអមវេជ្ជសាស្ត្រត្រូវបានស្នើរសុំ។
08/03/2024
24/05/2023
04/04/2023
21/08/2022
09/07/2022
08/07/2022
06/07/2022
03/07/2022