27/06/2026
ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦
លោក ភិន រ៉ា និង លោក ជួប សុវណ្ណៈយុត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកថ្មគោល បានដឹកនាំ សមាជិក ស.ស.យ.ក. ស្រុកថ្មគោលចំនួន៣២នាក់ ចូលរួមក្នុងការដង្ហែរបំបួសនាគ ចំនួន ១៦អង្គ នៅវត្តបុផ្ផារាមថ្មគោល។
Telegram: https://t.me/uyfcbtbnews
27/06/2026
លោក ម៉ៅ សុបុណ្ណា ប្រធានផ្នែកលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្ត និងជាអនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានដឹកនាំ សមាជិក សមាជិកា ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត និងការដុតបំផ្លាញគ្រឿងញៀន" ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំ អគារE សាលាខេត្តបាត់ដំបង។
🌐Telegram: https://t.me/uyfcbtbnews
27/06/2026
នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦
ក្រុមការងារ ស.ស.យ.ក.ឃុំ តាគ្រាម បាននាំយកស្បៀងជូនដល់គ្រួសារក្ដេកមានជីវភាពខ្វខាត ស្ថិតនៅភូមិ ព្រៃផ្ដៅ ចំនួន២ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូ,ប្រេងឆា ១ដប,ត្រីខ,សាប៊ូបោកខោអាវ,ខ្ទឹម,ប៊ីចេង,ទឹកត្រី,ទឹកសុីអុីវ
ជាអំណោយរបស់ សហគមន៍កសិករប្រើប្រាស់ទឹក កំពីងពួយ។
Telegram: https://t.me/uyfcbtbnews
26/06/2026
នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦
សមាជិក សមាជិកា ស.ស.យ.ក.ស្រុកឯកភ្នំចំនួន ៦០នាក់ បានចូលរួមកម្មវិធី ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកឯកភ្នំ។
🌐Telegram: https://t.me/uyfcbtbnews
26/06/2026
នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦
សកម្មភាព លោកគ្រូអ្នកគ្រូស្ម័គ្រចិត្តបង្រៀនវគ្គសិក្សាបំប៉នដោយឥតគិតថ្លៃ ត្រៀមសម្រាប់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើមុខវិជ្ជា៖ រូបវិទ្យា បង្រៀនដោយលោកគ្រូ ប៉ាង វាទី នៅវិទ្យាល័យ ហ៊ុនសែន ត្រែង។
🌐Telegram: https://t.me/uyfcbtbnews
25/06/2026
នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦
យុវជន ស.ស.យ.ក.នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាមចំនួន 6នាក់ បានចូលរួមសម្របសម្រួល ក្នុងដំណើរការប្រឡងសាកល្បងសមត្ថភាពសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម សម័យប្រឡង ២៤ មិថុនា ២០២៦។
🌐Telegram: https://t.me/uyfcbtbnews
25/06/2026
នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦
យុវជន ស.ស.យ.ក.ស្រុកគាស់ក្រឡចំនួន ១៥នាក់ បានចូលរួមសង្កេតការណ៍ និងសម្របសម្រួលការប្រឡងសាកល្បងរបស់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ នៅមណ្ឌលប្រឡងវិទ្យាល័យគាស់ក្រឡ ស្ថិតនៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
🌐Telegram: https://t.me/uyfcbtbnews
25/06/2026
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦
លោកប្រធាន ស.ស.យ.ក.ឃុំទាំង៣ បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយរួមមានគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក ៣ខេត្ត និងលោកជំទាវ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង និងលោកជំទាវ និងឯកឧត្តម សុខ នីត្យា អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងជាជំនួយការដឹកនាំ ស.ស.យ.ក.ស្រុករុក្ខគិរី និងលោកជំទាវ ចែកជូនគ្រួសារខ្វះខាត ចំនួន ៣គ្រួសារ ក្នុងនោះ (នៅឃុំមុខរាហ៍ ១គ្រួសារ ឃុំព្រៃត្រឡាច ១គ្រួសារ និងឃុំបាសាក់ ១គ្រួសារ)ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
🌐Telegram: https://t.me/uyfcbtbnews
24/06/2026
នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦
លោក កឿន សត្យា ប្រធាន ស.ស.យ.ក.ស្រុកកំរៀង បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស រដ្ឋា និងលោកជំទាវ កាំង ណៃគួយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥ គ្រួសារ នៅភូមិ សំរោង ឃុំ អូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ សម្ភារៈរួមមាន៖
-មីជាតិ ១កេះ
-ទឹកត្រី ២ដប
-ទឹកសុទ្ធ ៤យួរ
-អង្ករ ២៥គីឡូក្រាម
-ថវិកា ៥០០០០រៀល
🌐Telegram: https://t.me/uyfcbtbnews
24/06/2026
នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦
សមាជិក សមាជិកា ស.ស.យ.ក.វិទ្យាល័យ ស ខេង កន្ទឺ២ បានចូលរួមស្ម័គ្រចិត្តសម្របសម្រួល និងពិនិត្យឯកសារ នៅក្លោងទ្វាមុនពេលចូលមណ្ឌលប្រឡងបាក់ឌុបសាកល្បង ។
🌐Telegram: https://t.me/uyfcbtbnews