CFU Gaming

CFU Gaming

Share

We are a professional Esports player. We are Cambodia First United. Follow and Like our social media. Thank you CFU ESPORTS

16/05/2026

It’s still a good run❤️

ពួកយើងបញ្ចប់ការប្រកួតដោយទទួលបាន ចំណាត់ថ្នាក់លេខ៣ នៅក្នុង MPL Cambodia Season 10 ទោះបីវាមិនមែនជាលទ្ធផលដែលពួកយើងចង់បានក៏ដោយ ប៉ុន្តែពួកយើងមានមោទនភាពចំពោះអ្វីដែលបានឆ្លងកាត់។ ដំណើរនេះមិនងាយស្រួលទេរាល់ការប្រកួត រាល់ការវិលត្រឡប់ និងរាល់ការបរាជ័យ បានបង្រៀនអោយពួកយើងរីកចម្រើន។

សូមអរគុណដល់ កីឡាកររបស់យើង សម្រាប់ការខិតខំប្រឹងប្រែង និងចិត្តឆន្ទៈដែលមិនដែលចុះចាញ់ អ្នកទាំងអស់គ្នាបានប្រយុទ្ធដល់វិនាទីចុងក្រោយ។

សូមអរគុណដល់ គ្រូបង្វឹក និងក្រុមការងារ សម្រាប់ការណែនាំ ការអត់ធ្មត់ និងការជឿជាក់លើពួកយើង ទោះស្ថានការណ៍លំបាកប៉ុណ្ណាក៏ដោយ។

សូមអរគុណដល់ អ្នកឧបត្ថម្ភ និងដៃគូទាំងអស់ សម្រាប់ការគាំទ្រ និងការជឿជាក់ ដែលបានផ្ដល់ឱកាសឲ្យពួកយើងអាចឈានដល់កម្រិតនេះ។

ហើយសំខាន់បំផុត…
សូមអរគុណដល់ អ្នកគាំទ្ររបស់យើង BabySharks 🦈💙
អ្នកគឺជាកម្លាំង ជាចិត្ត និងជាអំណាចរបស់ពួកយើង។ មិនថាជ័យជម្នះ ឬបរាជ័យ អ្នកនៅតែឈរជាមួយពួកយើងជានិច្ច

នេះមិនមែនជាចុងក្រោយទេ—វាគ្រាន់តែជាផ្នែកមួយនៃដំណើរ។
ពួកយើងនឹងរៀន ពួកយើងនឹងកែលម្អ និងត្រលប់មកវិញឲ្យខ្លាំងជាងមុន។

អរគុណសម្រាប់អ្វីៗទាំងអស់ 💙🦈

Facebook: https://www.facebook.com/cfu.esports
Tiktok:https://www.tiktok.com/.esport.cambodia
Telegram: https://t.me/cfuchannelofficial

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

No. S2-04&05, Sangkat Veal Vong, Khan 7 Makara
Phnom Penh
12000