31/03/2026
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងដោយកិត្តិយសដល់ក្រុមហ៊ុន Koober Engineering ដែលបានឧបត្ថម្ភឯកសណ្ឋានកីឡាបាល់ទាត់សម្រាប់ក្រុមរបស់យើងខ្ញុំ។
យើងខ្ញុំសូមកោតសរសើរនិងសូមអរគុណចំពោះចិត្តសប្បុរសធម៌និងការគាំទ្រដ៏មានន័យរបស់ក្រុមហ៊ុន Koober Engineering ដែលតែងតែគាំទ្រដល់សកម្មភាពកីឡានិងការអភិវឌ្ឍយុវជន។ ការឧបត្ថម្ភនេះមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ក្រុមយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណែកមួយក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់និងការរួមចំណែកសង្គមផងដែរ។
ជាទីបញ្ចប់ យើងខ្ញុំសូមគោរពជូនពរ ក្រុមហ៊ុន Koober Engineering ឱ្យទទួលបានជោគជ័យកាន់តែធំធេង រីកចម្រើនជានិរន្តរ៍ និងបន្តជាគំរូល្អក្នុងការគាំទ្រសកម្មភាពសង្គមនិងកីឡាជាបន្តបន្ទាប់។
សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ 🙏⚽
29/03/2026
⚽️ Match Day ⚽️
🗓️ជំនួបការប្រកួតដ៏ជក់ចិត្ត🗓️
ការប្រកួតបាល់ទាត់មិត្តភាពដ៏ជក់ចិត្តនៅថ្ងៃនេះរវាង
ក្រុមបាល់ទាត់អគ្គិសនីសាខាអូរដឹម ប្រកួតជាមួយ ក្រុមបាល់ទាត់យុវជនក្រសួងរ៉ែនិងថាមពល
នេះមិនមែនគ្រាន់តែជាការប្រកួតធម្មតាទេ ប៉ុន្តែជាការប្រកួតដែលបង្ហាញពីស្មារតីកីឡា មិត្តភាព ការសហការ និងភាពរួបរួមរវាងអង្គភាពទាំងពីរ។
កីឡាករទាំងអស់បានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីបង្ហាញសមត្ថភាព បច្ចេកទេស និងកម្លាំងចិត្តលើទីលាន។
សូមអញ្ជើញបងប្អូនទាំងអស់មកចូលរួមគាំទ្រ និងលើកទឹកចិត្តកីឡាកររបស់យើងឲ្យអស់ពីចិត្ត ដើម្បីធ្វើឲ្យបរិយាកាសកាន់តែរីករាយ និងពោរពេញដោយអារម្មណ៍រំភើប!
📍 ទីតាំង៖ កីឡដ្ឋានអគ្គិសនីកម្ពុជា
Map ៖ https://maps.app.goo.gl/h42oTx5TChHvucrN9?g_st=ic
⏰ ពេលវេលា៖ ១៥និង០០នាទីរសៀលតទៅ
#កីឡារស់ក្នុងសន្តិភាព
#កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព
25/03/2026
⚽️ Match Day ⚽️
🗓️ជំនួបដ៏អស្ចារ្យនៅថ្ងៃនេះ🗓️
ក្រុមបាល់ទាត់អគ្គិសនីសាខាអូរដឹម ប្រកួតជាមួយ ក្រុមបាល់ទាត់ Over30 (ខេត្តកំពង់ឆ្នាំង)
សូមស្វាគមន៍ក្រុមភ្ញៀវដែលធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំងដើម្បីធ្វើការប្រកួតមិត្តភាពដែលប្រព្រឹត្តទៅនៅល្ងាចនេះ។
ការប្រកួតនេះ មានគោលបំណងក្នុងការលើកកម្ពស់ស្មារតីកីឡា ការរួបរួម ការទំនាក់ទំនង និងការប្រកួតប្រជែងយ៉ាងសុចរិត។
សូមគោរពអញ្ជើញបងប្អូន អ្នកគាំទ្រ និងសាធារណជនទាំងអស់ ចូលរួមទស្សនានិងគាំទ្រការប្រកួតបាល់ទាត់មិត្តភាពនេះ។
📍 ទីតាំង៖ Elite Soccer
Map ៖ https://maps.app.goo.gl/MHvNJEFgP9dZUkda8?g_st=ic
⏰ ពេលវេលា៖ ១៨និង០០នាទីល្ងាចតទៅ
#កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព
#កីឡារស់ក្នុងសន្តិភាព
14/01/2026
🔰 ការផ្សព្វផ្សាយ Logo ថ្មីជាផ្លូវការ 🔰
ក្រុមបាល់ទាត់ អគ្គិសនីកម្ពុជាសាខាអូរដឹម (EDC ODM) មានមោទនភាពក្នុងការបង្ហាញ Logo ថ្មី ដែលបង្ហាញពីកម្លាំង ឯកភាព និងស្មារតីការតស៊ូរបស់ក្រុម។
នេះគឺជាអត្ថន័យនៃរូប Logo របស់ក្រុម៖
- រូបខែល ៖ តំណាងឱ្យវិន័យ និងការការពារ។
- រូបក្បាលគោព្រៃ ៖ បង្ហាញពីអំណាច កម្លាំង និងភាពមិនចុះចាញ់ ហើយសត្វគោព្រៃជាសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឱ្យពពួកថនិកសត្វ។
- EDC ODM ៖ តំណាងឱ្យឲ្យឈ្មោះក្រុមជាអក្សរកាត់ “ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាសាខាអូរដឹម” ដែលជាក្រុមមួយក្នុងចំណោមក្រុមបាល់ទាត់ក្នុងអគ្គិសនីកម្ពុជា។
- ប្រាសាទអង្គរវត្ត ៖ ជាអត្តសញ្ញាណនៃជាតិ វប្បធម៌ និងមោទនភាពជាតិខ្មែរ។
- ឆ្នាំ 2026 ៖ ជាការបើកទំព័រថ្មី Logoថ្មី ជំហានថ្មី ទិសដៅថ្មី សម្រាប់អនាគតកាន់តែរឹងមាំ។
សូមបន្តគាំទ្រ EDC ODM ជានិច្ច ❤️
#ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាសាខាអូរដឹម
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
#កីឡារស់ក្នុងសន្តិភាព
13/09/2025
ការប្រកួតបាល់ទាត់មិត្តភាពផ្លូវការ រវាង៖
នាគកំណាចអូរដឹម(ODM FC)&ឥន្រ្ទីដែកអូបែកក្អម(OBK FC)
បានបញ្ចប់ ក្រោមលទ្ធផល៖ (៣ ទល់ ០)។
សូមអរគុណ🙏💙🏟
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
#លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន
#សាមគ្គីភាពមិត្តភាពសុខភាព
#ពានរង្វាន់អគ្គិសនីកម្ពុជា
13/09/2025
ជួបគ្នារសៀលនេះ ១៥: ៣០នាទី នៅតារាងអគ្គិសនីកម្ពុជា
ក្នុងជំនួបមិត្តភាពរវាង
អគ្គិសនីសាខាអូរដឹម និង អគ្គិសនីសាខាអូរបែកក្អម
សូមអរគុណ💙🙏🏟
#ពានរង្វាន់អគ្គិសនីកម្ពុជា #សាមគ្គីភាពមិត្តភាពសុខភាព #លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន #ការប្រកួតបាល់ទាត់