Dory.Swimming.School

Dory.Swimming.School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dory.Swimming.School, Swimming Instructor, Borey Peng Huoth Beng Snor (Grand Star Herminus), Phnom Penh.

រៀនហែលទឹកជាមួយគ្រូជំនាញ តាមកម្មវិធីសិក្សាប្រទេសអូស្ត្រាលី ទទួលស្គាល់ដោយសមាគមគ្រូបង្រៀន និងបង្វឹកហែលទឹកនៃប្រទេសអូស្ត្រាលី 🇦🇺
- - - - - - - - - - -
Learn “How to Swim” with our professional instructors certified by Australian Swimming Coaches and Teachers

Photos from Dory.Swimming.School's post 28/05/2026

💙 បន្ទាប់ពីចេះហែលទឹកបានច្រើនរបៀបហើយ ប្អូនប្រុស ឈានសិង្ហ នៅតែបន្តវគ្គសិក្សាជាបន្តបន្ទាប់ជាមួយសាលាបង្រៀនហែលទឹក ដូរី (Dory Swimming School) សាខាច្បារអំពៅ (ក្នុងបុរីប៉េងហួត បឹងស្នោរ)។

ការបន្តហាត់ជាប្រចាំ មិនត្រឹមតែជួយរក្សាទម្លាប់ហាត់ប្រាណប៉ុណ្ណោះទេ 💪 ប៉ុន្តែថែមទាំងជួយពង្រឹងជំនាញហែលទឹក 🏊🏻‍♀️ ឲ្យកាន់តែស្ទាត់ជំនាញ បង្កើនល្បឿន និងអភិវឌ្ឍទៅកាន់កម្រិតកាន់តែ professional 🏅 ផងដែរ។

✨ យើងពិតជាមានមោទកភាពចំពោះការខិតខំ និងភាពរីកចម្រើនរបស់អូន 👏👏👏

#រៀនហែលទឹក

28/05/2026

💙 រាល់ការបរិច្ចាគរបស់អ្នក តិចក្ដី ច្រើនក្ដី សុទ្ធតែមានតម្លៃ អាចចូលរួមសង្គ្រោះជីវិតរបស់កុមារបាន!

សូមជួយគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា - Cambodia Kantha Bopha Foundation ដើម្បី បន្តបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។ លោកអ្នកអាចចូលរួមគាំទ្រយុទ្ធនាការ "១មុឺនរៀល ១មុឺននាក់" របស់មូលនិធិគន្ធបុប្ផា ដោយគ្រាន់តែស្គែន QR Code លើរូបផុសនេះ។

សូមអរគុណ!

27/05/2026

តស់! មកមើលប្អូនប្រុស Thy Mengly (អាយុ9ឆ្នាំ) ហ្វឹកហាត់វិធីហែលសង្គ្រោះខ្លួនឯងឆ្ពោះទៅរកទីទួលសុវត្ថិភាព 💦

#រៀនហែលទឹក

Photos from Dory.Swimming.School's post 27/05/2026

(English below)
រាល់ពេលវេលានៅក្នុងអាងហែលទឹក មិនត្រឹមតែបង្កើនជំនាញហែលទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងភាពក្លាហាន ទំនុកចិត្តលើខ្លួនឯង និងភាពរឹងមាំសម្រាប់ជីវិតផងដែរ។

- - - - - - - - - - - - - - - - - -

Every moment in the pool builds more than just swimming skills, it builds courage, confidence and lifelong resilience.

#រៀនហែលទឹក

Photos from Dory.Swimming.School's post 26/05/2026

តើរបៀបហែលមួយណាដុតកាឡូរី (calories) ច្រើនជាងគេ?

#រៀនហែលទឹក

26/05/2026

សូមរីករាយទស្សនាវីដេអូ 🎬 ការហ្វឹកហាត់របស់មនុស្សធំវិញម្ដង លើមេរៀនហែលសេរី បន្ទាប់ពីមេរៀនហែលសង្គ្រោះខ្លួនឯងពីការលង់ទឹក 3របៀបដូចតទៅ៖


#រៀនហែលទឹក

Photos from Dory.Swimming.School's post 26/05/2026

ឆ្លៀតពេលលំហែក្រោយម៉ោងការងារ ដោយគយគន់ថ្ងៃលិចបណ្ដើរ និងរៀនហែលទឹកបណ្ដើរ 🏊🏻‍♀️💦

📢ប្រញ៉ាប់ឡើង❗️កក់ម៉ោងរៀនឲ្យបានមុនគេតាមកាលវិភាគសិក្សា៖
👉វគ្គច័ន្ទ-សុក្រ
👉វគ្គសៅរិ៍-អាទិត្យ
(ជ្រើសរើសម៉ោងរៀនចន្លោះ8:00ព្រឹក រហូតដល់7:00ល្ងាច)

📍ទីតាំងរៀន:
1️⃣ សាខាទួលគោក៖ អាងហែលទឹកលើដំបូល (Rooftop swimming pool) ដែលស្ថិតនៅក្នុងសណ្ឋាគារ ធីខេវ្យូ (TK View Hotel &Apartment): https://maps.app.goo.gl/1a6rFHUrYZyXVEG59?g_st=ipc
2️⃣ សាខាឫស្សីកែវ៖ បុរីជីបម៉ុង ផ្លូវ598 (The Top Fitness- Park Land 598): https://goo.gl/maps/DFWRnxVwTmMobvMc6
3️⃣ សាខាចោមចៅ៖ ទល់មុខអាកាសយានដ្ឋានពោធិ៍ចិនតុង ក្នុងផ្សារ ខេស៊ី (KC Market): https://maps.app.goo.gl/QSwMt8Ywka7Jxfs89?g_st=ipc
4️⃣ សាខាច្បារអំពៅ៖ បុរីប៉េងហួត ដឺស្តារ ផ្លេទីនឹមហឺរមីនឹស, ផ្លូវជាតិលេខ១ គម្រោងទី៣ ភូមិបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ 12357 (https://goo.gl/maps/5BuU4aWoxwdYzFZ69)
5️⃣ សាខាដង្កោ៖ បុរីជីបម៉ុង ផ្លូវ50ម៉ែត្រ (The Top Fitness-5om): https://maps.app.goo.gl/a2u4KsS3qpV4DeCP8?g_st=ipc

📲ទំនាក់ទំនងចុះឈ្មោះ ឬសាកសួរពត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ និងតេលេក្រាម៖
077 28 80 81
086 28 80 81
061 82 86 89

#រៀនហែលទឹក




Photos from Dory.Swimming.School's post 24/05/2026

ហេតុអ្វីបានជាអ្នកគួរហែលទឹកជាប្រចាំ?

#រៀនហែលទឹក

24/05/2026

តស់❗️ មកត្រួតពិនិត្យមើលចលនាហែលសេរី (Freestyle) របស់អ្នកថាត្រឹមត្រូវហើយឬនៅ❓


#រៀនហែលទឹក

Photos from Dory.Swimming.School's post 23/05/2026

តើអ្នកធ្លាប់លឺពាក្យចចាមអារាមទាំងនេះទេ❓
តស់❗️ មកដឹងការពិតទាំងអស់គ្នា 😉

#រៀនហែលទឹក

Photos from Dory.Swimming.School's post 23/05/2026

🎉 អបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកគ្រូវិន ដាវុធ ដែលបានតំណាងឲ្យសាលាបង្រៀនហែលទឹក ដូរី ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក វ័យចាស់ ឆ្នាំ 2026 (Cambodia Master Swimming 2026) នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី 02 ខែឧសភា កន្លងទៅ និងទទួលបានជ័យលាភីមេដាយសំរិទ្ធ 🥉 លើវិញ្ញាសាហែលសេរីចម្ងាយ 50 ម៉ែត្រ។

🌟 សមិទ្ធផលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង វិន័យ ការហ្វឹកហាត់ និងការមិនបោះបង់ ដែលបាននាំមកនូវកិត្តិយសជូនដល់ខ្លួនឯង និងសាលាបង្រៀនហែលទឹក ដូរី ទាំងមូល។

💙 សាលាបង្រៀនហែលទឹក ដូរី មានមោទកភាពយ៉ាងខ្លាំងចំពោះការខិតខំ និងការតំណាងដ៏មានកិត្តិយសនេះ។ ក្នុងឱកាសនេះ គណៈគ្រប់គ្រងក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន 125$ ជាការលើកទឹកចិត្ត និងអបអរសាទរចំពោះភាពជោគជ័យដ៏មានតម្លៃនេះផងដែរ។

✨ សូមឲ្យជ័យជំនះនេះក្លាយជាកម្លាំងចិត្ត ដើម្បីបន្តអភិវឌ្ឍខ្លួន និងឈានទៅរកភាពជោគជ័យធំៗបន្ថែមទៀតនាពេលអនាគត។

👏 សូមចូលរួមអបអរសាទរលោកគ្រូវុធទាំងអស់គ្នា!

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Borey Peng Huoth Beng Snor (Grand Star Herminus)
Phnom Penh

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00