Sport Gossip KH

Sport Gossip KH

Share

Sport News will be update everyday

25/05/2025

ស្ដាប់ទាន់ដែរទេប្រិយមិត្ត? អ្នកអត្ថាធិប្បាយក៏តាមទាន់Trendដែរ😆😅🤣
#ស៊ុតច្បាស់ដូចសម្ដេចពុកវាយកូនហ្គោលអ៊ីចឹង

11/05/2025

ក្លិបបាល់ទាត់ Adana Demirspor ជាក្លិបលេងនៅលីគកំពូលរបស់ប្រទេសទួរគី Turkish Super Lig គឺជាក្លិបទីមួយដែលលេងបាន32ប្រកួតហើយជំពាក់ពិន្ទុគេវិញទៀត ពោលគឺ -2 ពិន្ទុ ក្រោយពីរកបាន10ពិន្ទុដោយឈ្នះ2 ស្មើ4 និងចាញ់26។ ការដកពិន្ទុនេះគឺដោយសារបញ្ញាហិរញ្ញវត្ថុរបស់ក្លិប បញ្ហាកង្វះខាតបែបបទចុះឈ្មោះអាជ្ញាប័ណ្ណក្លិបបាល់ទាត់អាជីព និងកត្តាដែលក្រុមការងារក៏ដូចជាកីឡាករដើរចេញពីទីលានដោយបោះបង់ការប្រកួតត្រឹមនាទី38បន្ទាប់ពីប្រធានក្លិបនិងក្រុមកីឡាករមិនពេញចេញនូវការសម្រេចផ្ដល់បាល់11ម៉ែត្រទៅក្រុម Galatasaray កាលពីថ្ងៃទី9ខែកុម្ភៈ ឆ្នាំ2025នេះបន្ទាប់ពី Galatasaray នាំមុខត្រឹម 1-0 នៅនាទីទី26។ កត្តាបញ្ហាហិរញ្ញវត្ថុ និងកត្តាកង្វះខាតឯកសារបែបបទអាជ្ញាប័ណ្ណ ត្រូវបានសហព័ន្ធបាល់ទាត់ទួរគី (TFF) សម្រេចកាត់9ពិន្ទុ និងកត្តាបោះបង់ការប្រកួតត្រូវពិន័យកាត់3ពិន្ទុ និងកំណត់ឱ្យចាញ់ 0ទល់3។ មិនត្រឹមតែប៉ុណ្ណោះប្រធានក្លិបបាល់ទាត់Adana Demirspor ក៏ត្រូវទទួលការពិន័យជាទឹកប្រាក់ប្រមាណជា 13,100€ និងហាមមិនឱ្យចូលរួមគ្រប់សកម្មភាពជាមួយក្លិបរយៈពេល30ថ្ងៃ អ្នកចាត់ការទូទៅត្រូវពិន័យជាទឹកប្រាក់ចន្លោះពី 520,000€ ទៅ 2,6លាន € ត្រូវដកហូតអាជ្ញាប័ណ្ណ និងហាមមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់គ្រប់ប្រភេទនៅក្នុងប្រទេសទួរគីរយៈពេលមួយឆ្នាំពេញដោយសារអ្នកចាត់ការទូទៅនិងប្រធានក្លិបជាអ្នកនាំបះបោរឱ្យកីឡាករដើរចេញពីទីលានបោះបង់ការប្រកួត៕

30/08/2024

ខាងក្រោមនេះជាលទ្ធផលនៃការចាប់ឆ្នោតUCLកាលពីយប់ម៉ិញក្រោមកំណែទម្រង់ប្រកួតថ្មីដោយលេងជាLeagueវិញខុសពីរដូវកាលកន្លងទៅដែលលេងជាCup។
- កំណែទម្រង់ថ្មីនេះគឺមានចំនួនក្រុមដែលមានសិទ្ធចូលរួមប្រកួតកើនឡើងដល់36ក្រុមដោយបែងចែកជា 4 Pot ហើយ Pot នីមួយៗមាន9ក្រុម។ ក្រុមក្នុង Pot នីមួយៗនឹងត្រូវប្រកួតចំនួន8ប្រកួតដោយក្នុងដី4ប្រកួតនិងក្រៅដី4ប្រកួតខណៈដែលក្រុមនីមួយៗជួបគ្នាបានតែម្ដងប៉ុណ្ណោះនៅក្នុងវគ្គសន្សំពិន្ទុនេះហើយការចាប់ឆ្នោតបានកំណត់រួចរាល់ថាប្រកួតណាត្រូវលេងក្នុងដីនិងប្រកួតណាត្រូវលេងក្រៅដី។ ក្រុមនីមួយៗត្រូវប៉ះជាមួយក្រុមដែលស្ថិតនៅក្នុង Pot ជាមួយគ្នាចំនួន2ក្រុម និងប៉ះជាមួយ6ក្រុមផ្សេងទៀតដែលមកពី Pot 3ទៀត។ បានន័យថាក្រុមបាល់ទាត់ 1 ត្រូវប៉ះជាមួយ 2 ក្រុមមកពី Pot 1 2ក្រុមមកពី Pot 2 2ក្រុមមកពី Pot 3 និង2ក្រុមទៀតមកពី Pot 4។
- បន្ទាប់ពីក្រុមនីមួយៗបញ្ចប់ការប្រកួតទាំង8ប្រកួតឬហៅថាវគ្គសន្សំពិន្ទុរួចរាល់ ក្រុមដែលមានចំណាត់ថ្នាក់លេខ 1 ដល់លេខ 8 ត្រូវបានឡើងទៅវគ្គ 16ក្រុមដោយស្វ័យប្រវត្តិ រីឯក្រុមដែលមានចំណាក់ទី 9 ដល់ 24នឹងត្រូវចាប់ឆ្នោតលេងវគ្គជម្រុះដើម្បីរក 8 ក្រុមផ្សេងទៀតយកទៅបង្គ្រប់ជាមួយ 8 ក្រុមដែលបានរង់ចាំហើយស្រេចនោះ។ ចំណែកក្រុមដែលមានចំណាក់ថ្នាក់ចាប់ពី 25 ដល់ 36 នឹងត្រូវធ្លាក់ចេញដោយស្វ័យប្រវត្តិ។
* បញ្ជាក់÷
ក្រុមដែលជម្រុះធ្លាក់ដោយការលេងរវាងក្រុមដែលមានលេខរៀងពី 9 ដល់ 24 និងក្រុមដែលបញ្ចប់វគ្គសន្សំពិន្ទុចាប់ពីលេខ 25 ដល់ 36 គឺមិនមានភារកិច្ចទៅលេងពានផ្សេងទៀតដូចជា UEFA Europa League ឬ UEFA Conference League អីឡើយ។
កាលបរិច្ឆេទប្រកួតគឺចាប់ផ្ដើមនៅថ្ងៃទី 17 និង 18 ខែកញ្ញា ឆ្នាំ 2024 ខាងមុខនេះវេលាម៉ោង 2 រំលងអាធ្រាត្រ៕

Photos from Sport Gossip KH's post 30/06/2024

ស៊ុតញាក់សាច់តែម្ដងលីគកំពូលម៉ុងហ្គោលសប្ដាហ៍ទី27រវាងក្រុមម្ចាស់ផ្ទះបាតតារាង Bayern FC និងក្រុមកំពូលតារាង Falcons ឃើញថាក្រុមភ្ញៀវអត់មានទុកមុខឱ្យម្ចាស់ផ្ទះបន្តិចសោះឡើយ គ្រាន់តែតង់ទី1 លុត12ទល់នឹង0បាត់។ តែអ្វីដែលAdminសម្គាល់គឺម៉ោងថែមដល់ទៅ78នាទី (90+78)😂😂😅 បែបLivescore errorទេដឹង😂😂😅

11/06/2024

Adminបានត្រៀមរួចរាល់ហើយ ឆៃប៉ូវសញ្ញាEuro 2024🤣🤣 ចុះបងប្អូនបានត្រៀមហើយឬនៅ?😅😅

10/06/2024

ល្អអីល្អយ៉ាងនេះ! ជិតដល់ថ្ងៃEuroផងស្រាប់តែលោតChatមកចឹង 😆😆 បើបងប្អូនបានចឹងវិញមានអារម្មណ៍យ៉ាងណាដែរ?😅😅😅

06/06/2024

យ៉ាងម៉េចអ៊ីចេះកៀកថ្ងៃប្រកួតEuroហើយតោកំណាចអង់គ្លេសបែរជាកាត់ឈ្មោះកីឡាករមួយចំនួនចេញទៅវិញ។
បើតាមប្រភពពី The Athletic FC បានឱ្យដឹងថា មុននេះបន្តិចកីឡាករ Jack Grealish និង Harry Maguier ត្រូវបានគ្រូបង្វឹកលោកGareth Southgate សម្រេចកាត់ឈ្មោះចេញពីបញ្ជីជម្រើសជាតិសម្រាប់Euro 2024ដែលកៀកនឹងមកដល់ហើយនោះ។ មិនត្រឹមតែកីឡាករទាំង២នាក់នេះទេគឺរួមទាំងកីឡាករ James Madisson, Curtis Jones, James Trafford និង​Jarrel Quansahផងដែរ។ ខណៈដែល Harry Maguire មានទាន់ជាពីរបួសបាន១០០%ដើម្បីជួយជម្រើសជាតិនៅឡើយទេ។

Photos from Sport Gossip KH's post 06/06/2024

តិចលោប្រផ្នូលដល់ក្រុមឈុតធំទៅ?
យប់ម៉ិញនេះក្រុមជម្រើសជាតិយុវជនរបស់ប្រទេសអ៊ីតាលីបានក្លាយជាជើងឯកទ្វីបអឺរ៉ុបបន្ទាប់ពីបានបំបាក់ក្រុមជម្រើសជាតិយុវជនប៉ទុយហ្គាល់ 3ទល់នឹង0 ក្នុងព្រឹត្តិការណ៍ UEFA Under-17 Championship នៅក្នុងប្រទេស Cyprus (ជីប្រូស) ដែលឆ្លងកាត់6ប្រកួតមិនស្គាល់ជាតិបរាជ័យទាល់តែសោះតាំងតែវគ្គចែកពូលហើយស៊ុតបញ្ចូលទីគូរបដិបក្ខបាន11គ្រាប់ និងរបូតគ្រាប់បាល់វិញតែ2គ្រាប់ប៉ុណ្ណោះ។

Photos from Sport Gossip KH's post 06/06/2024

មកស្គាល់កីឡដ្ឋានទាំង១០ដែលម្ចាស់ផ្ទះអាល្លឺម៉ង់ប្រើប្រាស់សម្រាប់ការប្រកួត Euro 2024 ដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខ។

03/06/2024

ខាងក្រោមនេះជាកាលវិភាគ និងម៉ោងប្រកួត Euro 2024 នៅប្រទេសអាល្លឺម៉ង់ (ម៉ោងនៅប្រទេសកម្ពុជា)។
ការប្រកួតបើកឆាកនឹងប្រព្រឹត្តទៅនាថ្ងៃទី14 ខែមិនថុនានេះវេលាម៉ោង2រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី15។
តើបងប្អូនគិតថាប្រទេសណានឹងក្លាយជាជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ?

04/08/2023

ក្រៅពីបាល់ទាត់ Adminក៏ចូលចិត្តតាមដានកីឡាបាល់ទះផងដែរ ជាពិសេសបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា នេះតែម្ដង។
យប់ម៉ិញAdminតាមដានមិនព្រិចភ្នែកឡើយ😁😁😁

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Phnom Penh
PHNOMPENH