FCA -Football Coaching Academy

FCA -Football Coaching Academy

Share

FCA (Football Coaching Academy) ន័យជាខេមរៈភាសា ” សាលាបណ្តុះបណ្តាលបាល់ទាត់ ” ។ Coaching Online Course , Football Education, Football Academy

22/01/2023

Congratulation, Coach Sabone VENTA🎉👏🇰🇭❤️️

សូមស្វាគមន៍លោក សាប៊ូន វិនតា ជាគ្រូបង្គោលថ្មី​ដែលនឹងមកដឹកនាំក្រុមនៅក្នុងរដូវកាលថ្មីនេះ។ លោកជាគ្រូបង្គោលកាន់សញ្ញាប័ត្រ AFC “A” License ដែលធ្លាប់ជាជំនួយការគ្រូបង្គោលនៅមជ្ឍមណ្ឌលបាល់ទាត់ជាតិបាទី និងក្រុមជម្រើសជាតិយុវជន និងឈុតធំរបស់គោព្រៃកម្ពុជាផងដែរ​។ លោកក៏ធ្លាប់ជានាយកបច្ចេកទេសក្លិបបាល់ទាត់ ISI-DSC FC និង នាយកអភិវឌ្ឍន៍យុវជនក្លិបបាល់ទាត់បឹងកេត​។

ចំពោះបទពិសោធន៍ចំណេះដឹងក្នុងផ្នែកកីឡាបាល់ទាត់​ លោកធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលពី FIFA, AFC, FFC,LMA, Barca Innovation Hub, United Soccer Coaches.

Welcome our new Head Coach Sabone Venta to KSSC family!
------------------------
Follow us on Instagram: https://bit.ly/3hXmnUT
Join us on Telegram: https://t.me/KirivongKSSC
------------------------
#រួមគ្នាដើម្បីទាំងអស់គ្នា
#រួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

18/09/2022

ទស្សនៈនៃផ្នត់គំនិតការអភិវឌ្ឍន៍កីឡាករនៅប្រទេសជប៉ុន៖
———————-
▪️ការគិតអទិភាពទៅលើកីឡាមុន “ Player First” រាល់ផែនការអភិវឌ្ឍន៍ទាំងអស់តែងតែគិតពីអនាគតនៃការអភិវឌ្ឍន៍របស់កីឡាករដើម្បីអោយមានគុណផល (Performance) កម្រិតនៃការលេងស្តង់ដាមួយលំដាប់ពិភពលោកមួយ។
▪️ការប្រកួតប្រជែងនៅក្នុងស្រុកគឺជាផ្នែកមួយសំខាន់មិនថាលទ្ធផលចាញ់ឬឈ្នះក៏ដោយត្រូវតែគិតទៅលើកម្រិតអភិវឌ្ឍន៍នៃការលេងតាមស្តង់ដាលំដាប់ពិភពលោក។
▪️គណៈកម្មការបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់ប្រទេសជប៉ុន(JFA's Technical Committee )តែងតែសិក្សាផែនការរៀបចំធ្វើយ៉ាងអោយការប្រកួតប្រជែងមានកម្រិតកាន់តែខ្លាំងដើម្បីអភិវឌ្ឍកម្រិតនៃការលេងរបស់កីឡាករកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដែលជាគោលបំណងចង់ក្លាយជាកម្រិតបាល់ទាត់លំដាប់ពិភពលោកក្នុងចំនោមកម្រិតខ្ពស់ទាំង១០(Top 10)ទូទាំងពិភពលោក។
▪️បង្កើតក្រុមការងារបច្ចេកទេស Technical Study Group (TSG) ក្នុងការតាមដានស្រាវជ្រាវសិក្សាវិភាគនៃបច្ចុប្បន្នភាពបាល់ទាត់សម័យទំនើបដើម្បីចងក្រងរបាយការណ៍បច្ចេកទេសយកសិក្សាអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសជប៉ុន។
▪️ការអភិវឌ្ឍន៍បាល់ទាតថ្នាល (Grassroots) ជាផ្នែកមួយសំខាន់សម្រាប់អនាគតជម្រើសជាតិដោយគេជឿជាក់ទៅលើពាក្យស្លោកមួយថា “ក្រុមជម្រើសជាតិខ្លាំងមិនអាចដោយគ្មានបាល់ទាត់ថ្នាលបាននោះទេ” No National team's strengthening without grassroots!
▪️ប្រព័ន្ធប្រកួតប្រជែងខ្លាំងសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់យុវជនក្នុងប្រទេសតាំងពីកម្រិតថ្នាក់បឋមសិក្សារហូតដល់កម្រិតសកលវិទ្យាល័យ។
▪️ប្រទេសជប៉ុនបានបង្កើតវិធីសាស្រ្តអភិវឌ្ឍបាល់ទាត់របស់ខ្លួនឯងផ្ទាល់ដោយសិក្សាស្រាវជ្រាវពីបណ្តាល​ប្រទេសធំៗនៅលើពិភពលោកដែលមានបាល់ទាត់កម្រិតខ្ពស់ដោយគណៈកម្មការបច្ចេកទេសបាល់ទាត់ជប៉ុនរួចបង្កើតជាកម្មវិធីសិក្សាបាល់ទាត់របស់ខ្លួនដែលជាស្ទីលលេងរបស់ប្រទេសជប៉ុនផ្ទាល់ Japan’s Way !
▪️ចក្ខុវិស័យធំនិងក្តីសុបិន្តរបស់ប្រទេសជប៉ុននៅឆ្នាំ២០៥០ ក្លាយជាក្រុមកំពូលលំដាប់ទាំង១០នៅលើពិភពលោកនិងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ពិភពលោក FIFA World Cup
—————-
គ្រប់ផ្នែកទាំងអស់ដើម្បីបាល់ទាត់កម្ពុជា🙏🇰🇭
សិក្សាស្រាវជ្រាវដោយ៖ សាប៊ូន វិនតា (អ្នកបច្ចេកទេសបាល់ទាត់)

សូមចូលរួមបញ្ចេញមាតិនិងការយល់ឃើញរបស់អ្នក!

Photos from FCA -Football Coaching Academy's post 02/03/2022

បច្ចេកទេសបាល់ទាត់ដែលកីឡាករគួរយល់ដឹង!
———————-
សូមចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា! វិធានការ ៣កុំ ៣ការពារ!
-----------------
#យុវជនថ្ងៃនេះជាលទ្ធផលសម្រាប់បាល់ទាត់ជាតិជាពេលអនាគត�
Today Youth, The Future of the National Team.

03/02/2022

ចំណេះដឹងមូលដ្ឋានអាហាររូបត្ថម្ភកីឡា
-------------
អាហារមិនគួរញុំាមុនការប្រកួតដែលធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ(ក្រពះនិងពោះរៀន)។
Coaching Academy (FCA)
------
សូមចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា! វិធានការ ៣កុំ ៣ការពារ!
-----------------
#យុវជនថ្ងៃនេះជាលទ្ធផលសម្រាប់បាល់ទាត់ជាតិជាពេលអនាគត

Today Youth, The Future of the National Team.

Photos from FCA -Football Coaching Academy's post 06/11/2021

អំពី FCA !
Football Coaching Academy
-----------
យើងចង់នាំបាល់ទាត់មកនូវភាពទាក់ទាញខ្លាំងជាមួយការប្រកួតប្រជែងខ្ពស់!
We want to bring football to be more attractive with highly competitive.
Sabone VENTA - FCA Founder

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address

Phnom Penh
12000