11/06/2026
💔🇧🇷 ដំណឹងដែលអ្នកគាំទ្រប្រេស៊ីលមិនចង់ឮ...
Neymar អាចនឹងខកខានការប្រកួតដំបូងនៅ FIFA World Cup 2026 ខណៈរូបគេនៅតែអវត្តមានពីការហ្វឹកហាត់...
🥺 ព្រឹត្តិការណ៍ដែលអ្នកគាំទ្ររាប់លាននាក់រង់ចាំ ហើយកីឡាករដែលចង់លេងឱ្យជាតិបំផុតម្នាក់ អាចនឹងត្រូវអង្គុយមើលពីក្រៅទីលាន...
🙏 សង្ឃឹមថា Neymar នឹងត្រឡប់មកវិញទាន់ពេលវេលា...
11/06/2026
🚨🇭🇹 FIFA បដិសេធការរចនាអាវ World Cup របស់ហៃទី!
😔 បន្ទាប់ពីរង់ចាំអស់ 52 ឆ្នាំ ដើម្បីវិលត្រឡប់មកកាន់ FIFA World Cup វិញ ហៃទីបានរៀបចំអាវពិសេសមួយដែលមានគំនូរបំផុសគំនិតពីសមរភូមិ Vertières ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃឯករាជ្យភាពរបស់ប្រទេស 🇭🇹
⚠️ ប៉ុន្តែ FIFA បានស្នើឱ្យកែប្រែការរចនានោះ ដោយអះអាងថា បទប្បញ្ញត្តិមិនអនុញ្ញាតឱ្យមានរូបភាពដែលអាចត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានយោបាយនៅលើឯកសណ្ឋានប្រកួត។
💔 ទោះបីក្រុមហ៊ុនផលិតអះអាងថា វាគ្រាន់តែជាការគោរពដល់ប្រជាជនហៃទី និងប្រវត្តិសាស្ត្ររបស់ពួកគេក៏ដោយ ការរចនានេះត្រូវបានហាមឃាត់ពីឆាក World Cup។
🌍⚽ ពេលខ្លះ ប្រវត្តិសាស្ត្រ និងបាល់ទាត់ មិនអាចដើរទន្ទឹមគ្នាបានដូចដែលអ្នកគាំទ្រចង់បានទេ…
11/06/2026
🚨🇺🇸 សេតវិមានបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការបដិសេធមិនឱ្យ Omar Abdulkadir Artan ចូលទឹកដីសហរដ្ឋអាមេរិក…❌
📄 តាមការបញ្ជាក់របស់អាជ្ញាធរអន្តោប្រវេសន៍អាមេរិក (CBP) ការត្រួតពិនិត្យបន្ថែមបានរកឃើញព័ត៌មានដែលធ្វើឱ្យបុគ្គលរូបនេះមិនមានសិទ្ធិចូលប្រទេស ស្របតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិរបស់សហរដ្ឋអាមេរិក…
🗣️ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានបញ្ជាក់ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យមានហានិភ័យសន្តិសុខណាមួយចូលមកក្នុងប្រទេសរបស់យើងជាដាច់ខាត» 🇺🇸⚖️
👀 ករណីនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងសារព័ត៌មានអន្តរជាតិ…
05/06/2026
លោក Florentino Pérez ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសំណើផ្ទេរតម្លៃ ១៥០ លានអឺរ៉ូ សម្រាប់ខ្សែបម្រើម្នាក់ ដែលអាចក្លាយជាការផ្ទេរធំបំផុតក្នុងប្រវត្តិសាស្ត្រ Real Madrid 😱⚪
🎯 បេក្ខភាពដែលកំពុងត្រូវបានគេចាប់អារម្មណ៍៖
1️⃣ Vitinha 🇵🇹
2️⃣ Enzo Fernández 🇦🇷
3️⃣ João Neves 🇵🇹
👀 បើអ្នកជាអ្នកកាន់សៀវភៅចំណាយរបស់ Real Madrid... តើអ្នកនឹងជ្រើសរើសអ្នកណា? 🤔💰⚽
05/06/2026
ក្លិប SL Benfica បានបញ្ជាក់ជាផ្លូវការថា Real Madrid នឹងចំណាយប្រាក់ ១៥ លានអឺរ៉ូ ដើម្បីនាំយកលោក José Mourinho មកដឹកនាំក្រុមឡើងវិញ ប៉ុន្តែអ្វីៗទាំងអស់នៅរង់ចាំលទ្ធផលនៃការបោះឆ្នោតប្រធានក្លិបជាមុនសិន... 🗳⚪️
👔 ប្រសិនបើលោក Florentino Pérez ឈ្នះការបោះឆ្នោត នោះ Mourinho នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Real Madrid ជាផ្លូវការតែម្តង... ✔️
🔥 ដំណឹងនេះកំពុងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកភ្ញាក់ផ្អើល ខណៈ "The Special One" អាចនឹងវិលត្រឡប់ទៅកាន់ Santiago Bernabéu សារជាថ្មី 😱🏆
🤍⚽️ តើការវិលត្រឡប់របស់ Mourinho អាចនាំ Real Madrid ទៅរកយុគសម័យជោគជ័យម្តងទៀតដែរឬទេ? 👀
04/06/2026
តាមការវិភាគរបស់ OPTA សម្រាប់ FIFA World Cup 2026 មានក្រុមជម្រើសជាតិមួយចំនួនត្រូវបានចាត់ទុកថាជា “Favorites” ក្នុងការប្រជែងពាន... 🏆🔥
🥇 🇪🇸 អេស្ប៉ាញ់ 16.12%
🥈 🇫🇷 បារាំង 12.98%
🥉 🇬🇧អង់គ្លេស 11.18%
4️⃣ 🇦🇷 អាហ្សង់ទីន — 10.36%
5️⃣ 🇵🇹 ព័រទុយហ្គាល់ — 7%
6️⃣ 🇧🇷 ប្រេស៊ីល — 6.61%
7️⃣ 🇩🇪 អាល្លឺម៉ង់ — 5.12%
8️⃣ 🇳🇱 ហូឡង់ — 3.62%
9️⃣ 🇳🇴 ន័រវេស — 3.51%
🔟 🇧🇪 បែលហ្ស៊ិក — 2.37%
តារាងនេះបង្ហាញថា អេស្ប៉ាញកំពុងនាំមុខជាក្រុមមានភាគរយខ្ពស់បំផុត ខណៈបារាំង និងអង់គ្លេសក៏នៅជិតគ្នាខ្លាំងដែរ។ ចំណោទសម្រាប់អ្នកគាំទ្រ៖ តើអ្នកគិតថា ក្រុមណានឹងលើកពាន World Cup 2026? 🤔💭 🏆👇
04/06/2026
📰 ២០ ឆ្នាំក្រោយ... នៅតែឈរលើឆាក World Cup! 🏆⚽️
ក្នុងចំណោមកីឡាករទាំង ៧៣៦ នាក់ដែលបានចូលរួមប្រកួត FIFA World Cup ឆ្នាំ២០២៦ នៅប្រទេសអាល្លឺម៉ង់ 🇩🇪 មានតែ ៤ នាក់ប៉ុណ្ណោះ នៅតែបន្តអាជីពបាល់ទាត់រហូតមកដល់សព្វថ្ងៃ 😱👏
🇦🇷 Lionel Messi
🇵🇹 Cristiano Ronaldo
🇲🇽 Guillermo Ochoa
🇭🇷 Luka Modrić
🔥 អ្វីដែលកាន់តែអស្ចារ្យនោះគឺ ពួកគេទាំង ៤ រូបនេះ ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅក្នុង FIFA World Cup ឆ្នាំ២០២៦ ផងដែរ។ ពីឆ្នាំ ២០០៦ ដល់ ២០២៦ គឺមានរយៈពេលដល់ទៅ ២០ ឆ្នាំ ប៉ុន្តែពួកគេនៅតែអាចប្រកួតក្នុងកម្រិតកំពូល និងបន្តសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនដដែល...