03/08/2026
វិសាខា ប្រកាសនាំចូលខ្សែប្រយុទ្ធ Jaume Cuéllar ដែលជាអតីតយុវជន FC Barcelona និងជាជម្រើសជាតិបូលីវី ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ។
កីឡាករសញ្ជាតិបូលីវីរូបនេះ មានប្រវត្តិឆ្លងកាត់ការបណ្តុះបណ្តាលនៅសាលាបាល់ទាត់ Barcelona (La Masia) ក្នុងអំឡុងឆ្នាំ ២០១៥ ដល់ ២០១៧ និងលេងឱ្យ Barcelona B នៅក្នុងរដូវកាល ២០២៣/២០២៤ ដោយបង្ហាញខ្លួនបាន ២៧ប្រកួត ទាត់ចូល ១គ្រាប់ ក្នុងលីគទី៣ អេស៉្បាញ ។
មុនពេលសម្រេចចិត្តផ្លាស់មកកាន់ទឹកដីកម្ពុជាជាមួយក្លិបវិសាខា រូបគេបានលេងឱ្យក្លិប CD Arenteiro នៅក្នុងលីគ៥អេស៉្បាញ ៕
01/08/2026
ផែនការលក់ភាគហ៊ុន World Cup របស់លោក Infantino ត្រូវបានបរាជ័យ ហើយអាចនឹងរង្គើរដល់តំណែងរបស់លោកថែមទៀត
លោក Gianni Infantino ប្រធាន FIFA ត្រូវបានរាយការណ៍ថា បានសម្រេចចិត្តបោះបង់ចោល និងលុបចោលទាំងស្រុងនូវផែនការក្នុងការលក់ភាគហ៊ុននៃព្រឹត្តិការណ៍ World Cup ទៅឱ្យក្រុមវិនិយោគិនឯកជន បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់សហព័ន្ធបាល់ទាត់ក្នុងតំបន់ និងភាគីពាក់ព័ន្ធជាច្រើន។
ការដកថយភ្លាមៗពីគម្រោងពាណិជ្ជកម្មដ៏ធំធេងនេះ បានក្លាយជាការបរាជ័យផ្នែកនយោបាយកីឡាយ៉ាងធ្ងន់ធ្ងរមួយសម្រាប់លោក Infantino ហើយអាចនឹងក្លាយជាដើមហេតុធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់លោកនៅក្នុងស្ថាប័នកំពូលមួយនេះថែមទៀតផង៕
31/07/2026
AFC ចូលរួមជាមួយ UEFA និង CONCACAF ប្រឆាំងគម្រោង FIFA លក់ភាគហ៊ុន World Cup ទៅឱ្យអ្នកវិនិយោគឯកជន
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសចូលរួមជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្ដាល និងការ៉ាប៊ីន (CONCACAF) ក្នុងការបដិសេធគម្រោងរបស់ FIFA ដែលមានបំណងលក់ភាគហ៊ុននៃសិទ្ធិពាណិជ្ជកម្មការប្រកួត FIFA World Cup ទៅឱ្យអ្នកវិនិយោគឯកជន។
ការចូលរួមរបស់ AFC បានធ្វើឱ្យសម្ពាធលើ FIFA កាន់តែកើនឡើង ខណៈសហព័ន្ធទាំងបីបានបង្ហាញការព្រួយបារម្ភថា ការអនុញ្ញាតឱ្យវិនិយោគិនឯកជនចូលកាន់កាប់ភាគហ៊ុនក្នុងការប្រកួតដ៏ធំបំផុតរបស់ពិភពលោក អាចប៉ះពាល់ដល់តម្លាភាព អភិបាលកិច្ច និងអនាគតរយៈពេលវែងរបស់វិស័យបាល់ទាត់។
ទន្ទឹមនឹងនេះ FIFA នៅតែអះអាងថា ខ្លួនមិនមានបំណងលក់បាល់ទាត់នោះទេ ហើយកំពុងពន្យល់ថា គម្រោងនេះមានគោលបំណងពង្រឹងការអភិវឌ្ឍបាល់ទាត់សកល។
29/07/2026
ព្រះខ័នរាជស្វាយរៀង ត្រៀមរៀបការប្រកួត Pre-Season ដោយអញ្ជើញក្រុមកំមកពីហុងកុង និងសិង្ហបុរី !!
ក្លិបព្រះខ័នរាជស្វាយរៀង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Pre-Season Cup ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីដែលជិតចូលមកដល់។
ការប្រកួតប្រជែងលក្ខណៈមិត្តភាពអន្តរជាតិនេះ នឹងមានបេក្ខភាព ៣ ក្រុម ចូលរួមប្រកួតប្រជែង រួមមានមកពីពីហុងកុង និងសិង្ហបុរី ។
ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀង នៅមិនទាន់បានបញ្ជាក់ ឬប្រកាសឈ្មោះផ្លូវការនៃក្លិបទាំងពីរដែលអញ្ជើញមកពីហុងកុង និងសិង្ហបុរីនោះនៅឡើយទេ ៕
29/07/2026
FIFA ASEAN CUP កម្ពុជា ស្ថិតនៅពូលជាមួយ ឡាវ និង ទីម័រខាងកើត ហើយប្រកួតនៅហុងកុង !!
ការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 ត្រូវបានប្រកាសជាផ្លូវការហើយ ដោយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងនេះ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងការប្រកួតពានរង្វាន់ថ្នាក់តំបន់អាស៊ានដែលរៀនចំឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) មួយនេះ នឹងមានការចូលរួមពីក្រុមជម្រើសជាតិចន្លោះពី ១៤ ទៅ ១៦ ក្រុម ដោយត្រូវបានបែងចែកជា ២ កម្រិត (Divisions) ផ្សេងៗគ្នា ដើម្បីបង្កើនកម្រិតប្រកួតប្រជែង៖
◽️ Premier Division (កម្រិតទី១):
▪️ចំនួនក្រុម៖ មាន ៨ ក្រុមចូលរួមប្រកួតប្រជែង (ឥណ្ឌូណេស៊ី ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ប៉ាគីស្ថាន ថៃ និងហ្វីលីពីន)
▪️ប្រទេសឥណ្ឌូនេស៊ី ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួត
◽️ Challenge Division (កម្រិតទី២):
▪️ចំនួនក្រុម៖ មាន ៦ក្រុមចូលរួមប្រកួតប្រជែង (ហុងកុង, ចិន មីយ៉ាន់ម៉ា ប្រ៊ុយណេ កម្ពុជា ឡាវ និងទីម័រខាងកើត )
▪️ហុងកុង នឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កម្រិតនេះ
27/07/2026
ប្រវត្តិសាស្ត្រថ្មី! កម្ពុជា ទទួលបានកៅអីទៅប្រកួត AVC Cup 2027 ក្នុងនាមជាម្ចាស់ជើងឯក SEA V League 2026 ជើងទី១ !!
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយទទួលកៅអីឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍តំបន់អាស៊ី AVC Men's Volleyball Cup 2027 បន្ទាប់ពីបានគ្រងតំណែងជើងឯកពានរង្វាន់ SEA Men's V Cup 2026 ជើងទី១ ដែលប្រព្រឹត្តទៅនៅក្រុង Candon នាប្រទេសហ្វីលីពីន។
យោងតាមរូបមន្ត និងលទ្ធផលនៃការប្រកួតព្រឹត្តិការណ៍ SEA V League 2026 នេះ តំបន់អាស៊ីអាគ្នេយ៍មានតំណាងចំនួន ៣ ប្រទេស ដែលបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AVC Cup 2027 រួមមាន៖
▪️កម្ពុជា៖ ឡើងទៅក្នុងនាមជា ម្ចាស់ជើងឯក SEA V League 2026 ជើងទី១
▪️វៀតណាម៖ ឡើងទៅក្នុងនាមជា ម្ចាស់ជើងឯក SEA V League 2026 ជើងទី២
▪️ឥណ្ឌូណេស៊ី៖ ឡើងទៅក្នុងនាមជា ម្ចាស់ការពារជើងឯក AVC Cup 2026
#បាល់ទះកម្ពុជា
09/07/2026
កៅអីប្រធាន FIFA របស់លោក Infantino អាចនឹងរង្គោះរង្គើក្រោយ World Cup 2026 ជុំវិញរឿងអាស្រូវលាងលុយប្រមាណ ៣០០ លានដុល្លារ !!
តំណែងជាប្រធាន FIFA របស់លោក Gianni Infantino កំពុងតែរង្គោះរង្គើ និងទទួលសម្ពាធយ៉ាងខ្លាំងពីបណ្តាសហព័ន្ធបាល់ទាត់នៅអឺរ៉ុប គ្រាដែលការប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026 ជិតនឹងបញ្ចប់ទៅហើយ។
យោងតាមប្រភពជាច្រើនឱ្យដឹងថា សហព័ន្ធបាល់ទាត់ជាច្រើននៅទ្វីបអឺរ៉ុប ត្រៀមដាក់ពាក្យប្តឹងជាផ្លូវការ និងទាមទារឱ្យលោក Gianni Infantino លាលែងចេញពីតំណែងជាប្រធាន FIFA ភ្លាមៗ ក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។
អ្វីដែលជាចំណុចក្តៅបំផុតនោះ គឺការលេចឮព័ត៌មានជុំវិញការស៊ើបអង្កេតរបស់ FBI ទាក់ទងទៅនឹងសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) ជុំវិញការលាងលុយដែលមានទំហំទឹកប្រាក់រហូតដល់ទៅប្រមាណ ៣០០ លានដុល្លារ ក្នុងនោះក៏មានការទាក់ទងដល់ Infantino ដែរ ៕
09/07/2026
FIFA បានសម្រេចបដិសេធជាផ្លូវការនូវបណ្តឹងឧទ្ធរណ៍របស់សហព័ន្ធបាល់ទាត់បារាំង (FFF) ដែលបានតវ៉ាប្រឆាំងនឹងការទទួលបានកាតលឿងរបស់កីឡាករ Michael Olise កាលពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ទល់នឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។
ទោះបីជាមានការពិនិត្យឡើងវិញលើរូបភាពវីដេអូបន្ថែម ដែលបង្ហាញយ៉ាងច្បាស់ថា Olise ហាក់បីដូចជាមិនមានការបង្កកំហុសប៉ះទង្គិចទៅលើកីឡាករគូប្រកួតក៏ដោយ ក៏ FIFA នៅតែរក្សាពិន័យកាតលឿងនោះដដែល។
ប្រសិនបើ Olise ទទួលបានកាតលឿងមួយសន្លឹកទៀតនៅក្នុងការប្រកួតទល់នឹងម៉ារ៉ុកនៅរាត្រីនេះ រូបគេនឹងត្រូវបានព្យួរដោយស្វ័យប្រវត្តិនូវការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-finals) ប្រសិនបើបារាំងអាចឡើងទៅវគ្គបន្ត ។
យ៉ាងណាមិញក្រោយការប្រកាសសម្រេចចិត្តនេះ មតិសាធារណៈជន និងអ្នកវិភាគបាល់ទាត់ជុំវិញពិភពលោកបានសម្តែងការមិនពេញចិត្ត និងរិះគន់ចំៗទៅលើប្រព័ន្ធគ្រប់គ្រងវិន័យរបស់ FIFA ថាមានភាពមិនស៊ីសង្វាក់គ្នា និងខ្វះតម្លាភាព ៕
11/06/2026
ស៊ូៗ U19 កម្ពុជា🇰🇭💪
🔵🔴ជម្រេីស ១១នាក់ដំបូងរបស់ក្រុមជម្រេីសជាតិកម្ពុជា
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
🇹🇭 ថៃ U19 vs កម្ពុជា U19 🇰🇭
🗓 ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
⏰ ម៉ោង ៤:០០នាទីរសៀល
🏟 កីឡដ្ឋាន Utama Sumatera Utara
ផ្សាយបន្តផ្ទាល់ដោយ BTV Cambodia
“ទាំងអស់គ្នាដើម្បីកម្ពុជា”