11/05/2026
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា បានអញ្ជើញដឹកនាំប្រជុំ ស្ដីពីការត្រៀមខ្លួន និង កំណត់ចំនួនប្រភេទកីឡាដែលមានសក្តានុពល ទៅចូលរួមប្រកួតដណ្ដើមយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡា Asian Games Aichi-Nagoya ដែលគ្រោងនឹងចាប់ផ្ដើមនា ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕
#កីឡារស់ក្នុងសន្តិភាព
#កីឡាដើម្បីសុខភាព
09/05/2026
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវបណ្ដា គ្រឹះស្ថានអប់រំ និងវិស័យឯកជន បន្តយកចិត្តទុកដាក់ អោយបានជាប់លាប់នូវសកម្មភាពកីឡាដល់ សិស្សានុសិស្សរបស់ខ្លួនដើម្បីសុខភាព បណ្ដុះក្ដីស្រលាញ់ក្នុងកីឡា និង ជាធនធានដ៏ល្អសម្រាប់ជាតិ។
#កីឡារស់ក្នុងសន្តិភាព
#កីឡាដើម្បីសុខភាព
07/05/2026
គិតមកទល់ពេលនេះមានអ្នកចុះឈ្មោះជិត៥០០០នាក់ហើយដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ ២០២៦។ គណៈកម្មការរៀបចំសង្ឃឹមថា នៅថ្ងៃប្រកួតជាក់ស្ដែងនឹងមានអ្នកចូលរួមពីចន្លោះ៥០០០ទៅ៦០០០នាក់។
#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព
07/05/2026
#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព
ចំបាប់បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦កើនក្រុមចូលរួមកាន់តែច្រើនមិនធ្លាប់មានពីមុនមក
ចំនួនក្រុមសិស្សានុសិស្សដែលបានចូលរួមការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជើងឯកថ្នា...
06/05/2026
កាលពីល្ងាចម្សិលមិញនេះ ប្រជាពលរដ្ឋសម្រុកមករោងភាពយន្ត Sabay Cinema នៅផ្សារអុីអនមានជ័យ ដើម្បីចូលរួមទស្សនាការចាក់ផ្សាយឡើងវិញ នៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឪកាសខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ។
#កីឡារស់ក្នុងសន្តិភាព
#កីឡាដើម្បីសុខភាព
05/05/2026
ទិដ្ឋភាពនៃការចាក់បញ្ចាំងពិធីបើកព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend Cinema ផ្សារទំនើបអូឡាំព្យា (Olympia Mall) នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕
#កីឡារស់ក្នុងសន្តិភាព
#កីឡាដើម្បីសុខភាព