Olympic Cambodia

Olympic Cambodia

Share

Founded in 1963 and headquartered in Phnom Penh, Cambodia, the National Olympic committee of Cambodia serves as the National Olympic Committee for Cambodia.

As such, the NOCC is responsible for the training, entering and funding of Cambodia teams for the Olympic, Youth Olympic, Asian Games, and South East Asian Games, while serving as a steward of multi-sports in Cambodia.

Photos from Olympic Cambodia's post 11/05/2026

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា បានអញ្ជើញដឹកនាំប្រជុំ ស្ដីពីការត្រៀមខ្លួន និង កំណត់ចំនួនប្រភេទកីឡាដែលមាន​សក្តានុពល ទៅចូលរួមប្រកួតដណ្ដើមយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡា Asian Games Aichi-Nagoya ដែលគ្រោងនឹងចាប់ផ្ដើមនា ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕

#កីឡារស់ក្នុងសន្តិភាព

#កីឡាដើម្បីសុខភាព


Photos from Olympic Cambodia's post 09/05/2026

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវបណ្ដា គ្រឹះស្ថានអប់រំ និងវិស័យឯកជន បន្តយកចិត្តទុកដាក់ អោយបានជាប់លាប់នូវសកម្មភាពកីឡាដល់ សិស្សានុសិស្សរបស់ខ្លួនដើម្បីសុខភាព បណ្ដុះក្ដីស្រលាញ់ក្នុងកីឡា និង ជាធនធានដ៏ល្អសម្រាប់ជាតិ។

#កីឡារស់ក្នុងសន្តិភាព

#កីឡាដើម្បីសុខភាព


08/05/2026

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ មានកំណើនគួរឲ្យភ្ញាក់ផ្អើល ពិសេសអត្ដពលិកខ្មែរចុះឈ្មោះរត់ ៤២គីឡូម៉ែត្រ កាន់តែច្រើន៕
#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព

07/05/2026

អាចធ្វើការស្វែងរកអត្តពលិកកម្ពុជាឆ្នើមៗដែលឈ្នះមេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ បាន នៅក្នុងគេហទំព័រគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានឈ្មោះថា olympiccambodia.com ។ ខណៈដែលក្រុមការងារកំពុងដាក់បញ្ជូលបណ្ដើរៗ៕

#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព

07/05/2026

យុវតី ចាប សុខលីដា បង្ហាញអារម្មណ៍មោនទភាពជាថ្មី បន្ទាប់ពីបានទស្សនាការចាក់ផ្សាយឡើងវិញ នៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយខកខានចូលទស្សនាផ្ទាល់កាលពី ៣ឆ្នាំមុន៕

#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព

Photos from Olympic Cambodia's post 07/05/2026

គិតមកទល់ពេលនេះមានអ្នកចុះឈ្មោះជិត៥០០០នាក់ហើយដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ ២០២៦។ គណៈកម្មការរៀបចំសង្ឃឹមថា នៅថ្ងៃប្រកួតជាក់ស្ដែងនឹងមានអ្នកចូលរួមពីចន្លោះ៥០០០ទៅ៦០០០នាក់។

#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព

ចំបាប់បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦កើនក្រុមចូលរួមកាន់តែច្រើនមិនធ្លាប់មានពីមុនមក 07/05/2026

#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព

ចំបាប់បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦កើនក្រុមចូលរួមកាន់តែច្រើនមិនធ្លាប់មានពីមុនមក ចំនួនក្រុមសិស្សានុសិស្សដែលបានចូលរួមការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជើងឯកថ្នា...

06/05/2026

ចូលរួមជាមួយពួកយើង ក្នុងដំណើរឆ្ពោះទៅកាន់អូឡាំពិក

#កីឡាដើម្បីសុខភាព #កីឡារស់ក្នុងសន្តិភាព

Photos from Olympic Cambodia's post 06/05/2026

កាលពីល្ងាចម្សិលមិញនេះ ប្រជាពលរដ្ឋសម្រុកមករោងភាពយន្ត Sabay Cinema នៅផ្សារអុីអនមានជ័យ ដើម្បីចូលរួមទស្សនាការចាក់ផ្សាយឡើងវិញ នៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឪកាសខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ។

#កីឡារស់ក្នុងសន្តិភាព
#កីឡាដើម្បីសុខភាព



05/05/2026

ការចាក់ផ្សាយឡើងវិញនៃពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ បានចាប់ផ្ដើមដំណើរការហើយនៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្ដារោងភាពយន្ដ Legend Cinema និង Sabay Cinema ដើម្បីរំឭកខួបអនុស្សាវរីយ៍៣ឆ្នាំនៃពិធីបើកព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដ៏ធំមួយនេះនៅកម្ពុជា។
#កីឡារស់ក្នុងសន្តិភាព #កីឡាដើម្បីសុខភាព

Photos from Olympic Cambodia's post 05/05/2026

ទិដ្ឋភាពនៃការចាក់បញ្ចាំងពិធីបើកព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend Cinema ផ្សារទំនើបអូឡាំព្យា (Olympia Mall) នា​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕


#កីឡារស់ក្នុងសន្តិភាព



#កីឡាដើម្បីសុខភាព

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address

No1, Poland Republic Boulevard, Sangkat Veal Vong, Khan7 Makara
Phnom Penh
855