21/06/2023
🚨 ផ្លូវការ ក្លឹបបាល់ទាត់ថៃ BG Phathum United 🇨🇷 បានចុះកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធវ័យ 29 ឆ្នាំ Chanathip Songkrasin (Messi J) មកពីក្លឹបបាល់ទាត់ប្រទេសជប៉ុន Kawasaki Frontale 🇯🇵 រួចរាល់ហេីយ ✅ តម្លៃផ្ទេរប្រមាណ 85 មុឺនដុល្លារអាមេរិក 💰
________________
Messi J 🚨🇨🇷
21/06/2023
Rodri 🇪🇸
• មិនលេងប្រព័ន្ធ Social Media
• មិនមានស្នាមសាក់លេីខ្លួន
• មិនជិះឡានសេរីទំនេីប
• បរិច្ចាគប្រាក់ឈ្នួល 1/4 ទៅមូលនិធិសម្បុរសធម៌ប្រទេសអេស្បាញ
_______________
Rodrigo Hernández Cascante 🌟🇪🇸
21/06/2023
Cristiano Ronaldo កីឡាករបាល់ទាត់បុរសទី1ក្នុងលោក ចូលលេងឲ្យជម្រេីសជាតិបាន 200 ប្រកួត 🔝🇵🇹
_____________
Incredible 🌟
09/11/2021
«កាព្យនិទានប្រជាជនចំពោះ សង្គមរាស្ត្រនិយមដ៏រុងរឿងនៃក្រាំងទំព័រមាសប្រវត្តិសាស្រ្តកម្ពុជា»
រាជការសង្គម រដ្ឋរាស្ត្រនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្ត្រទាំងអស់គ្នា បានសុខចម្រើន! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្ត្រនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប។
ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើង រៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយ សន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើន ឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក។ល។
ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់ ប្រជាពលរដ្ឋទាំងបព្វជិត ទាំងគ្រហស្ថក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍ ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្ដេចព្រះប្រមុខរដ្ឋតរៀងមក ។
ប្រភពអត្ថបទនិងរូបភាព៖ Royal Du Cambodge