PEAK Sports

PEAK Sports

Share

ផ្សព្វផ្សាយជាមួយពួកយើង៖ 010 766 667
Contact Us Now via Telegram 010 766 667

12/04/2026

កាដូពិធីបុណ្យចូលឆ្នាំ 🎉⭐️ សម្រាប់អ្នកគាំទ្រស្វាយរៀង

លោក 𝗠𝗮𝘁𝘁𝗵𝗲𝘄 𝗠𝗰𝗖𝗼𝗻𝗸𝗲𝘆 🗣️ «យើងពិតជាអរគុណអ្នកគាំទ្រសម្រាប់ការចូលរួមទស្សនាស្ទើរពេញមួយរដូវកាល ការណ៍ដែលយើងឈ្នះពាន ៣ឆ្នាំជាប់ៗគ្នា គឺជាប្រវត្តិសាស្ត្រមួយសម្រាប់ក្លិប ហើយសង្ឃឹមថាភាពរីករាយនឹងផ្ដល់ឱ្យពួកគាត់រីករាយក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។»

#ភីកស័្ពត

12/04/2026

លេខ២ នៅតែត្រូវប្រកួតប្រជែង 💪 គ្រាន់តែថាភ្នំពេញក្រោន មានប្រៀបបន្តិចមកវិញដោយនាំមុខ ៦ពិន្ទុ ក្រោយត្រលប់មកឈ្នះវិញ បន្ទាប់ខានឈ្នះគ្រប់ពានរង្វាន់ ៩ប្រកួតជាប់ៗគ្នា

#ភីកស័្ពត

Photos from PEAK Sports's post 12/04/2026

ភាពរីករាយរបស់ ព្រះខ័នរាជស្វាយរៀង 🎊🎉💦🏆

#ភីកស័្ពត

12/04/2026

អបអរ 🎊 ព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯក 🏆 ខេមបូឌានព្រីមៀរលីគ ២០២៥/២០២៦

នេះជាការឈ្នះពានលើកទី៣ ជាប់ៗគ្នា 🏆🏆🏆 ដែលជាប្រវត្តិសាស្ត្រទើបតែមានព្រះខ័នរាជស្វាយរៀង មួយគត់ឈ្នះ ៣លើកជាប់ៗគ្នា ស្របពេលដែលនេះក៏ជាពានលីគទី៥ របស់ក្លិប ⭐⭐⭐⭐⭐

#ភីកស័្ពត

12/04/2026

ថ្ងៃនេះអាចជាថ្ងៃ
🏆🏆🏆
⭐️⭐️⭐️⭐️⭐️
ដែរទេ 🤔💭?

11/04/2026

ចែកពិន្ទុគ្នា សម្រាប់ប្រកួតដំបូងរបស់ 𝗨𝟭𝟳 កម្ពុជា 🇰🇭🤝🇸🇬

លទ្ធផលក្រុមរួមពូលមួយប្រកួតទៀតគឺ 𝗨𝟭𝟳 អូស្ត្រាលី យកឈ្នះ 𝗨𝟭𝟳 ព្រុយណេ ១២-០

#ភីកស័្ពត

11/04/2026

ពិត​ជា​ការ​គិត​​ល្អ​មែន​! 🙏 វត្តមួយនៅជាយខេត្តតាកែវ (វត្តភ្នៀត​) ភូមិ​ក្បាលពោធិ៍​ ឃុំ​សំបួរ​ ស្រុក​ទ្រាំង​ខេត្ត​តាកែវ បាន​រៀបចំដាក់តាំងគំនូរពីការដឹងគុណវីរៈកងទ័ព និងធ្វើពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូលឧទ្ទិសមហាកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរយោធិនពលី នាអំឡុងបុណ្យចូលឆ្នាំខ្មែរ។

#ភីកស័្ពត

11/04/2026

លីគកំពូលហ្វីលីពីន 🇵🇭 សម្រេចលើកការប្រកួតរបស់ 𝗠𝗮𝗻𝗶𝗹𝗮 𝗗𝗶𝗴𝗴𝗲𝗿 𝗙𝗖 ចុងសប្ដាហ៍នេះ

𝗠𝗮𝗻𝗶𝗹𝗮 𝗗𝗶𝗴𝗴𝗲𝗿 𝗙𝗖 ដើមឡើយត្រូវមានការប្រកួតថ្ងៃអាទិត្យនេះ ប៉ុន្តែដោយសារត្រូវធ្វើដំណើរត្រលប់ទៅហ្វីលីពីនវិញ មានពេលខ្លី ដូច្នេះលីគសម្រេចលើកការប្រកួតទៅពេលក្រោយ ហើយក៏ដើម្បីឱ្យក្រុមនេះមានពេលគ្រប់គ្រាន់សម្រាប់ការប្រកួតជើងទី២ ទល់ព្រះខ័នរាជស្វាយរៀង 💪⚽️

#ភីកស័្ពត

11/04/2026

ជា​រឿង​ល្អ​បំផុត ប្រសិន​បើ​កម្ពុជា​ធ្វើ​បាន។ ​សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកំពុងខ្នះខ្នែងបញ្ចូលក្បាច់គុនមរតកជាតិមួយនេះជាប្រភេទកីឡាមួយក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឬ 𝐀𝐒𝐄𝐀𝐍 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐆𝐚𝐦𝐞𝐬 ឆ្នាំ២០២៨ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានថ្មីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា

#ភីកស័្ពត

11/04/2026

រយៈពេល ៥ខែកន្លងផុតហើយ ដែល 𝗨𝟭𝟳 កម្ពុជា បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាខកចិត្ត 🥹

ល្ងាចនេះដល់ពេលដែលពួកគេត្រូវត្រលប់មកប្រកួតជាថ្មី ដើម្បីស្តារមុខមាត់មកវិញ 💪🦾

កុំភ្លេច 𝗨𝟭𝟳 កម្ពុជា 🇰🇭 𝗩𝗦 🇸🇬 𝗨𝟭𝟳 សឹង្ហបុរី
⏰ វេលាម៉ោង ៧:៣០ នាទីយប់ (ម៉ោងនៅកម្ពុជា)
🏟 កីឡដ្ឋាន 𝗚𝗲𝗹𝗼𝗿𝗮 𝗗𝗲𝗹𝘁𝗮 𝗦𝗶𝗱𝗼𝗮𝗿𝗷𝗼 𝗦𝘁𝗮𝗱𝗶𝘂𝗺

#ភីកស័្ពត

10/04/2026

ផ្សារភ្ជាប់​​ភារកិច្ច​ការពារ​ជាតិ! ​ល្បុក្កតោ​កម្ពុជា​​ចូល​រួម​​​គ្រប់​បែប​យ៉ាង​ពង្រឹង​សមត្ថភាព​ក្បាច់​គុន​កងទ័ព...

10/04/2026

ព្រះរាជសារ! ព្រះមហាក្សត្រ មាន​ព្រះរោគមហារីកនៅក្រពេញប្រូស្តាត។ ក្នុងនាម​យើងខ្ញុំ 🇰🇭 ជាកូន ចៅ ចៅទួត ចៅលួត ទាំងអស់​ 🙏សូមអស់វត្ថុសាកសិទ្ធក្នុងលោក ព្រះប្រោសប្រទានពរ ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូង ព្រះជន្មាយុយឺនយូរ

#ភីកស័្ពត

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


SV35 Tower, 9th Floor, Mao Tse Tong Boulevard, SangKat Bueong Keng Kong I, Khan ChamkarMorn
Phnom Penh
855