15/01/2024
អបអរសាទរ!
សមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុប ៣គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង (វិញ្ញាសាក្រុមបុរសក១ និងឯកត្តជនបុរសក១) និងមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសាវាយគូបុរសក១) ពីការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ ថ្ងៃជ័យជំនះ៧មករា ១៩៧៩-២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងសាលដំបូលទូក ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
15/01/2024
ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧មករា (ឆ្នាំ១៩៧៩-២០២៤)។
ពិធីនេះប្រព្រឹត្តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា។
លទ្ធផលក្រោយបញ្ចប់ការប្រកួត សមាគមកីឡាវាយកូនឃ្លីតុក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន ០៣គ្រឿង (មាស០២ និងសំរិទ្ធ០១) ៕
14/01/2024
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្ញើសារគោរពជូនពរ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ថ្លៃថ្លា នៃខួបចម្រើនជន្មាយុរបស់ឯកឧត្តម នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕
31/12/2023
សារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកជំទាវ នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤ ។
31/12/2023
សារលិខិតគោរពជូនពរ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤ ។
12/10/2023
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ - បិណ្ឌ ១៣
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សូមថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ សូមទទួលបាននូវសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។
11/10/2023
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ - បិណ្ឌ ១២
ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សូមថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ សូមទទួលបាននូវសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។
10/10/2023
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ - បិណ្ឌ ១១
ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សូមថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ សូមទទួលបាននូវសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។
09/10/2023
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ - បិណ្ឌ ១០
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សូមថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ សូមទទួលបាននូវសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។
08/10/2023
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ - បិណ្ឌ ៩
ថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សូមថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ សូមទទួលបាននូវសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។
07/10/2023
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ - បិណ្ឌ ៨
ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ។
សូមថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់ សូមទទួលបាននូវសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ។