12/01/2015
អតីតកីឡាករហែលទឹកទសវត្សទី៦០ លោក ហែម ថុន ទទួលមរណភាព
អតីតកីឡាករហែលទឹកទសវត្សទី៦០ លោក ហែម ថុន ទទួលមរណភាព
អតីតកីឡាករហែលទឹកជម្រើសជាតិកម្ពុជាអំឡុងសម័យសង្គមរាស្ត្រនិយម លោក ហែម ថុន បានទទួលមរណភាពហើយនៅល្ងាចថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០១៥ នេះដោយរោគាពាធក្នុងជន្មាយុ៧២ឆ្នាំ និង បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរសាជាថ្មី។ តាមពិតទៅ ជីតាបង្កើតរបស់កីឡាការនីហែលទឹក
25/10/2014
Paññāsāstra Futsal League 2014 Final:
B.A United vs RFL
Who will be the Champion??
21/06/2014
ការប្រកួតលីកហ្វូតសាលសាកលវិទ្យាល័យបញ្ញាសាស្រ្តបានដល់សប្តាណ៍ទី៤
នៅថ្ងៃសៅរ៍ ទី២១ វេលាម៉ោង៤ល្ងាច នឹងមានការប្រកួត២គូ រវាងក្រុម Galaxy ត្រូវបើកទ្វាផ្ទះសា្វគមន៍សិស្សប្អូន Sky FC និងក្រុមបាតតារាងទាំងពីរ Glory FC ត្រូវជួបជាមួយក្រុម Bright Sky United។ កាលពីសប្តាហ៍ទី៣ ក្រុម Galaxy បានបរាជ័យក្រោមថ្វីជើងក្រុមអ្នកមានពូកែបាញ់បោះ Gunners FC ដោយមិនអស់ចិត្តក្នុងលទ្ធផល ០៥ ទល់ ០៦។ យ៉ាងមិញក្រុម Sky FC បានទទួលជ័យជំនះលើក្រុម Khmer Youth FC ប៉ុន្តែការប្រកួតនោះ បានទទួលការរិះគន់ខ្លះៗពីសំណាក់អ្នកគាំទ្រដែលបានទៅទស្សនាផ្ទាល់ ទៅលើលោកអាជ្ញាកណ្តាល ដោយខ្វះវិជ្ជាជីវ:ក្នុងការកាត់សេចក្តី។
ដោយឡែកនៅថ្ងៃអាទិត្យ ទី២២ សប្តាណ៍នេះមាន៤ប្រកួត។ នាវេលាម៉ោង៤ល្ងាច ក្រុមចោរសមុទ្រ The Pirates ហាក់មានការព្រួយបារម្ភពេល ប៉ះក្រុមតំណាងឲ្យ និស្សិតស្ថាបត្យករវ័យក្មេង Young Architect បន្ទាប់រងបរាជ័យ២ដង ផ្ទួនគ្នាកន្លងមក។
គូឯកប្រចាំសប្តាណ៍នេះគឺរវាងក្រុមកំពូលតារាងទាំងពីរ We-Friends ត្រូវជួប Gunners FC។ ក្រុមទាំងពីរបានទទួលជ័យជំនះ ៣ប្រកួតដូចគ្នា បើនិយាយពីកីឡាករវិញ ក្រុមមិត្តយើង We-Friends មានខ្សែប្រយុទ្ធដ៍មុខស្រួច Koy Kunthy ហើយក៍ជាអ្នកស៊ុតចូលទីច្រើនជាងគេផងដែរក្នុងរយះពេល៣សប្តាណ៍មកនេះ រីឯក្រុមអ្នកមានពូកែបាញ់បោះ Gunners FC មានខ្សែការពារដ៍រឹងមាំ Ryta Nawath ហើយតែងតែជួយការពារ និងរកគ្រាប់បាល់ឲ្យក្រុមគ្រប់ការប្រកួត។ សូមកុំភ្លេចរង់ចាំតាមដាន តើក្រុមមិត្តយើង ឬក្រុុមអ្នកមានពូកែបាញ់បោះជាអ្នកគ្រប់គ្រងតំំណែងតារាងបន្តទៀត?
រីឯគូសំខាន់មួយទៀតនោះគឺ រវាងក្រុម Emerald FC ជួបប្រកួតជាមួយ RFL។ ការប្រកួតនេះ ពិបាកនិងព្យាករទុកមុនខ្លាំងណាស់ ព្រោះក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំង ពោរពេញទៅដោយកីឡាករល្អៗ និងមានទេពកោសល្យដូចគ្នា។ ចំណែកក្រុម Khmer Youth FC ត្រូវទទួលភ្ញៀវ Warriors នៅទីលានបាល់ទាត់សិប្បនិម្មិតស្រីុជី ។ ក្រុម Warriors សង្ឃឹមរកបាន៣ពិន្ទុពីការប្រកួតនេះ បន្ទាប់ពីបរាជ័យ២ប្រកួតកន្លងមក។
ចំណែកការប្រកួតរវាងក្រុម B.A United និងក្រុម Kon Khmer FC ត្រូវលើកទៅថ្ងៃព្រហស្បតិ៍ ម៉ោង៧យប់ ដោយសមាជិករបស់ក្រុម Kon Khmer FC ត្រូវចូលរោងការនៅថ្ងៃះអាទិត្យនេះ។
***សូមអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ និងគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមកីឡាករ ក៏ដូចជាវិស័យកីឡារបស់ខ្មែរ យើងឲ្យបានរីកចម្រើន សូមអរគុណ៕
10/06/2014
Paññāsāstra Futsal League 2014 Players Stats:
04/06/2014
សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបើកការប្រកួតបាល់ទាត់ហ្វូតសាលជ
រាជធានីភ្នំពេញ ៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានធ្វើពិធីបើកការប្រកួតបាល់ទាត់ហ្វូតសាលជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៤ ឬ Paññasastra Futsal League 2014 ជាលើកទី៤ កាលពីថ្ងៃអាទិត្យ ទី១ មិថុនា នៅទីលានបាល់ទាត់ស្មៅសិប្បនិមិ្មត 3G ស្ថិតនៅទល់មុខស្ថានទ…
04/06/2014
ការប្រកួតលីកហ្វូតសាលសាកលវិទ្យាល័យបញាសាស្រ្តសប្តាណ៍ទី១បានបញ្ចប់
ដោយក្រុម Galaxy ឈរនៅលើកំពូលតារាង ខណះក្រុម Emerald FC មិនទាន់បានប្រកួតនៅឡើយ
កាលពីេវលាម៉ោង៤ល្ងាច ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៤ មានការប្រកួត២គូរ ដែលជាការប្រកួតបើកឆាកនៅទីលានបាល់ទាត់ស្មៅសិប្បនិម្មិតស្រីុជី រវាងក្រុមចំណូលថ្មី Sky FC ប៉ះជាមួយក្រុមចាស់វស្សា Warriors និងមួយគូរទៀត គឹជាការជួបគ្នារវាងក្រុម Bright Sky United និងក្រុម Khmer Youth FC ដែលកំពុងតែឡើងជើងនាដើមរដូវកាលនេះ។
លទ្ធផលបានបញ្ចប់ដោយក្រុមចំណូលថ្មី Sky FC បានបំបាក់ក្រុម Warriors ដោយលទ្ធផល ០៦ ទល់ ០៣ និងក្រុម Khmer Youth FC បានយកឈ្នះលើក្រុម Bright Sky United យ៉ាងចាស់ដៃ ដោយលទ្ធផល ១៤ ទល់ ០៨ ក្នុងនោះកីឡាករលេចធ្លោរបស់ក្រុម Khmer Youth FC ពាក់អាវលេខ៧ ស៊ុតចូលបាន ៥គ្រាប់ ខណះមិត្តរួមក្រុមម្នាក់ទៀតពាក់អាវលេខ១៦ ស៊ុតចូលបាន ៤គ្រាប់។
ចំពោះការប្រកួតនៅថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០១៤ មានចំនួន ៥គូរ។ ក្រុម RFL ត្រូវស្វាគមន៍ក្រុម We-Friends ដែលជាក្រុមជើងឯករងរដូវកាលមុន ចំណែកក្រុម Kon Khmer FC ត្រូវប៉ះជាមួយក្រុម Galaxy, ក្រុមថ្មីតំណាងឲ្យនិស្សិតស្ថាបត្យករវ័យក្មេង Young Architect ប៉ះក្រុមចំណូលថ្មី Glory FT , ក្រុមអ្នកមានពូកែបាញ់បោះ Gunners FC ត្រូវជួបជាមួយក្រុម បាល់ទាត់សហឥន្ទ្រីយ៍ Eagle United, ចំណែកក្រុមចោរសមុទ្រ The Pirates ត្រូវប្រកួតជាមួយក្រុម B.A United ដែលជាម្ចាស់ជើងឯករដូវកាលមុន។
ក្រោយពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញរយះពេល ៤៥នាទី ពីរតង់ ក្រុមមិត្តយើង We-Friends បានយកឈ្នះលើក្រុម RFL ដោយលទ្ធផល ០៨ទល់០២ រីឯក្រុម Kon Khmer FC បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើងរបស់កីឡាករក្រុម Galaxy ដោយលទ្ធផល ០៥ ទល់ ១២ ក្នុងនោះកីឡាករពាក់អាវលេខ ៦៩ របស់ក្រុម Galaxy បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ប្រចាំសប្តាណ៍ទី១ ដោយធ្វើសម្រេចបានចំនួន ៦គ្រាប់តែម្នាក់ឯង។ ចំណែកឯក្រុម Young Architect បានយកឈ្នះលើក្រុម Glory FT ដោយលទ្ធផលយ៉ាងប្រផិតប្រផើយ ០៧ ទល់ ០៦
ក្រោយពីការវាយបកយ៉ាងខ្លាំង ដោយធ្វើបានសម្រេចចំនួន២គ្រាប់ នៅនាទីចុងក្រោយ ដោយក្រុមនិស្សិតស្ថាបត្យករវ័យក្មេង។ ចំណែកក្រុម Gunners FC បានបំបាក់ក្រុម Eagle United ដោយលទ្ធផល ០៩ ទល់ ០៦ នៅឯទីលានស្មៅសិប្បនិម្មិត ស្រីុជី ២, និងមួយគូរចុងក្រោយ ដែលធ្វើការប្រកួតវេលាម៉ោង៦ រវាងក្រុមចោរសមុទ្រ The Pirates និងក្រុមការពារតំណែងជើងឯករដូវកាលមុន B.A United បានបញ្ចប់ដោយលទ្ធផលក្រុម B.A United បានយកឈ្នះដោយលទ្ធផល ០៩ ទល់ ០២។
សូមបញ្ជាក់ផងដែរថា ការប្រកួតលីកហ្វូតសាលសាកលវិទ្យាល័យបញ្ញាសាស្រ្ត គឺមានជារៀងរាល់ចុងសប្តាណ៍នៅទីលានស្មៅសិប្បនិម្មិតស្រុីជី នាថ្ងៃសោរ៍ វេលាម៉ោង ៤ មានចំនួន ២ប្រកួត និងថ្ងៃអាទិត្យ វេលាម៉ោង ៤ មាន ៤ប្រកួត និង ១ប្រកួតទៀតនៅវេលាម៉ោង ៦។
***សូមអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ និងគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមកីឡាករ ក៏ដូចជាវិស័យកីឡារបស់ខ្មែរយើងឲ្យបានរីកចម្រើន សូមអរគុណ៕
02/06/2014
Here is the official page of Pannasastra Futsal League, please click Like to get news as fixture and result from this page.
Paññāsāstra Futsal League
Welcome to Paññāsāstra Futsal official page
31/05/2014
Pannasastra Futsal League Result
Sky FC 06:03 Warriors
Congrats Sky FC!
31/05/2014
Pannasastra Futsal League Result
Khmer Youth FC 14:08 Bright Sky United
Congrats Khmer Youth FC!
31/05/2014
Pannasastra Futsal League
Match kick off at 3G Mini Football Pitch
Sky FC vs Warriors
Bright Sky United vs Khmer Youth FC