Chaktomuk Sport News

Chaktomuk Sport News

Share

ពួកយើងនឹងបម្រើជូននូវព័ត៌កីឡាថ្មីៗ?

03/05/2026

សល់២សប្តាហ៍ទៀតបញ្ចប់រដូវកាល🏆 អង្គរថាយហ្គឺរ ស្មើពិន្ទុជាមួយ​ភ្នំពេញក្រោន កំពុង​ក្តៅខ្លាំង​សម្រាប់​កៅអី​លេខ២ ដែល​អាច​មានឱកាស​លេងពាន​ AFC នៅរដូវកាលក្រោយ​🇰🇭

ប្រកួតបន្ទាប់ ភ្នំពេញក្រោន ត្រូវប៉ះ ណាហ្គាវើល និងស្វាយរៀង
អង្គរថាយហ្គឺរ ត្រូវជួប MOI កំពង់ដេវ៉ា និង ណាហ្គាវើល

03/05/2026

កាន់តែក្តៅសម្រាប់កៅអីលេខ២😱 អង្គរថាយហ្គឺរ តាមពីក្រោយ ភ្នំពេញក្រោន ត្រឹម១ពិន្ទុ ប៉ុណ្ណោះ​ បើសិនភ្នំពេញក្រោន បន្តស្មើបឹងកេត ហើតអង្គរថាយហ្គឺរ​ រក្សា​លទ្ធផល​ឈ្នះស្វាយរៀង

03/05/2026

11 នាក់ដំបូងស្វាយរៀងថ្ងៃនេះ ខ្មែរសុទ្ធ🇰🇭😆

22/04/2026

ចប់ការប្រកួត៖ ទុកជើងពេក​ ស្វាយរៀង បាន​ត្រឹម​ស្មើ​ក្លិបផ្ទះ​លេខ​២ ១-១ 🫡

22/04/2026

Respect🫡 សារ៉េត គ្រីយ៉ា អបអរគ្រាប់បាល់​ ដោយ​បង្ហាញការគោរពទៅកាន់វីរៈកងទ័ពកម្ពុជា🫡🇰🇭❤️

22/04/2026

សារ៉េត គ្រីយ៉ា រកគញរាប់បានទៀតហើយ ចប់វគ្គទី១ ស្វាយរៀង ១-១ ទល់នឹងក្លិបផ្ទះលេខ២

18/04/2026

លាហើយ AFC Challenge League👋 គុណផលក្លិបកម្ពុជា នៅ AFC ឆ្នាំនេះ បានរំកិលពិន្ទុចំណាត់ថ្នាក់ក្លិបកម្ពុជាឡើងលេខ៩ ប្រចាំតំបន់អាស៊ីខាងកើត ធានាបានកៅអីលេងពានរង្វាន់ AFC Championship Two នៅឆ្នាំ 2027💪🏆🇰🇭

បញ្ជាក់: ចំណាត់ថ្នាក់នេះនឹងប្រែប្រួលជារៀងរាល់ឆ្នាំ បើឆ្នាំក្រោយក្លិបយើងនៅតែធ្វើបានល្អ ថាមិនត្រូវយើងអាចមានឱកាសលេងពានរង្វាន់លំដាប់ទី1 AFC Championship Elite Cup💪

18/04/2026

គិតត្រឹមពេលនេះស្វាយរៀង បានទទួលបានប្រាក់ 3️⃣4️⃣ម៉ឺនដុល្លា ពី AFC ខណៈ 1️⃣លានដុល្លាកំពុងរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ:
💰 លេងវគ្គ​ចែក​ពូល​បាន10មុឺន​ដុល្លារ បូកជ័យជម្នះ២លើកនៅវគ្គចែកពូល បាន៤ម៉ឺនដុល្លាបន្ថែមទៀត
💰​ ចូលលេងវគ្គ​8ក្រុម​ចុងក្រោយ​ បាន 8មុឺនដុល្លា
💰​ វគ្គ​4ក្រុមចុងក្រោយ 12 មុឺនដុល្លា

📝បើស្វាយរៀង អាចឈ្នះជើងឯកនឹងទទួលបានប្រាក់ 1️⃣លានដុល្លាបន្ថែមទៀត ខណៈជើងឯករង នឹងទទួលបានត្រឹម 50ម៉ឺនដុល្លាប៉ុណ្ណោះ💪🏆

17/04/2026

ពាក្យពិតចេញពីចិត្ត😬 គ្រូស្វាយរៀង ថាក្លិបនឹងចេញទៅលេងទល់ក្លិបផ្ទះលេខ២ ទាំងមិនសប្បាយចិត្ត ព្រោះគ្មានជម្រើសអ្វីផ្សេងឡើយ🙁

លោកថា បើអាចទុកពេលឲ្យកីឡាករសម្រាក និងផ្តោតលើភារកិច្ចនៅសល់ ពិតជាល្អជាងចេញទៅប្រកួតទល់នឹងពួកគេ តែយ៉ាងណាលោកនឹងរៀបចំក្រុមឲ្យល្អសម្រាប់ប្រកួតនៅចំពោះមុខ🇰🇭🇰🇭

17/04/2026

U17 កម្ពុជា🇰🇭 ធ្លាក់ចេញពីពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំ ក្រោយចាញ់អូស្រ្តាលី កាលពីរសៀលនេះ បានត្រឹមឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូលC🏆

ត្រឡប់មកវិញខំប្រឹងបន្ថែមទៀត💪🇰🇭

17/04/2026

គ្មានជម្រើសដកខ្លួន ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តស្វាយរៀង ទៅប្រកួត នឹងយកឈ្នះផ្ទះលេខ២ ឲ្យបានច្រើនគ្រាប់ តាមដែលអាចធ្វើបាន🙏🇰🇭

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Phnom Penh
10150