01/06/2026
តើទាំងអស់គ្នានឹកអ៊ំពូមីងយើងនៅតំបន់ ក្ងោកសំពងជ័យ ខ្លាំងឬទេ?
កាលដើមឆ្នាំ២០២៦នេះ ក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជាបានផ្តល់ការសំណេះសំណាលស្តីអំពីការថែទាំសុខភាពកាយចិត្ត ដែលមានធម្មជាតិបៃតងជាផ្នែកលើកកំពស់សុខភាពផងដែរ។ ក្នុងនោះដែរយើង បានដាំដើមក្ងោកក្រហម ១១ដើម ជាការសម្គាល់ការងារនៃតំបន់នោះថា ក្ងោកសំពងជ័យ ដែលស្រដៀងគ្នានឹងគម្រោង ក្ងោកពង្រ នៅសាលាបឋមសិក្សាពង្រ ព្រំប្រទល់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
តើក្ងោកសំពងជ័យ មានតែដើមក្ងោក ១១ដើមទេឬ? មិនមែនទេ! ១១ដើម គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ! យើងមានអ៊ំពូមីងច្រើនណាស់ដែលពេញចិត្ត ពេញបេះដូង ក្នុងការមានដើមក្ងោកក្រហមតាមដងផ្លូវក្នុងភូមិឃុំរបស់គាត់។ ហើយពួកយើងក៏បានសន្យាគ្នាថា យើងនិងបន្តដាំក្នុងរដូវវស្សាដែលមានអំណោយផលក្នុងការលូតលាស់ល្អផងដែរ។
រដូវវស្សាក៏បាបមកដល់ហើយ ដូច្នេះទេការដាំបន្តប្រមាណជាង ១០០ដើម នឹងកើតឡើងក្នុងខែក្រោយៗនេះ។ កម្មវិធីសំណេះសំណាល ចែករំលែកបទពិសោធន៍សន្តិចិត្តល្អៗ និងអាហារសាមគ្គីជាគ្រួសារតែមួយ ក៏នឹងកើតឡើង។ #ទាំងអស់គ្នាដើម្បីសហគមន៍កម្ពុជា #ក្រុមការងារយូហ្គាសម្រាប់សហគម៍កម្ពុជា
31/05/2026
អ្នកសិក្សាទស្សនវិជា្ជយូហ្គា បាហ្គាវ៉ាដ ហ្គីតា៖ អាជូណា (ត្រកូល ផានដាវ៉ា) ជ្រើសរើសយក បរមគ្រូគ្រីស្នា រីឯ ដូយ៉ូដាណា (ត្រកូល កូរ៉ាវ៉ា) មហារីករាយដែលទទួលទ័ពដ៏ខ្លាំងក្លាទាំងអស់ពី បរមគ្រូគ្រីស្នា។
បើសិនជាអ្នក តើអ្នកជ្រើសរើសយកទ័ពដ៏ខ្លាំងក្លាសែនមហិមា ឬយកបរមគ្រូគ្រីស្នា ជាអ្នកមានបញ្ញាតេជ … ផងដែរ? ឆ្លើយក្នុង Comment ឬក្នុងថ្នាក់យូហ្គា មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី របស់យើង។
បញ្ជាក់៖ សេចក្តីផ្តើមនៃមេរៀនទស្សនវិជ្ជាយូហ្គានេះ បង្រៀនពីតម្លាភាពជីវិត សម្បកក្រៅនៃថាមពលជីវិត និងស្នូលខាងក្នុងនៃថាមពលជីវិត។ សិក្សាបន្ថែមក្នុង សិក្ខាសិលាអំពីប្រភពនៃយូហ្គា ទស្សនវិជ្ជាយូហ្គា សន្តិចិត្ត និងសុខុមាលភាពជីវិត 🪷🪷🪷
រូបភាព៖ រូប១នោះមានអាយុប្រហែល ១៥ឆ្នាំមុន ពេលខ្ញុំជម្រុញ និងដឹកនាំអោយមានការបង្ហាញយូហ្គាលើដងផ្លូវ និងរូបថ្មីៗ ជម្រុញការងារយូហ្គាសម្រាប់សហគមន៍កម្ពុជា។
30/05/2026
សម្រាប់អ្នកប្រតិបត្តិយូហ្គាចាស់ថ្មី វគ្គសិក្សាខ្លីបានបើកសម្រាប់គ្រប់គ្នាហើយ សិក្ខាសិលាអំពីប្រភពនៃយូហ្គា ទស្សនវិជ្ជាយូហ្គា សន្តិចិត្ត និងសុខុមាលភាពជីវិត
សូមអញ្ជើញចុះឈ្មោះជាមួយក្រុមការងារ មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី តាមដែលអាចធ្វើទៅបាន។
26/05/2026
#កម្ពុជាមាន១នឹងគេដែរហើយ #យូហ្គានៅកម្ពុជាដើរចូលឆាកអន្តរជាតិហើយ #គ្រប់ឯកសារសិក្សាដែលយកទៅចុះបញ្ជីគឺ១០០ភាគរយបង្កើតឡើងដោយកូនខ្មែរ 🇰🇭 𝗪𝗵𝘆 𝗬𝗼𝗴𝗮 𝗔𝗹𝗹𝗶𝗮𝗻𝗰𝗲 𝗠𝗮𝘁𝘁𝗲𝗿𝘀: 𝗔 𝗧𝗿𝘂𝘀𝘁𝗲𝗱 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮’𝘀 𝗘𝘃𝗼𝗹𝘃𝗶𝗻𝗴 𝗬𝗼𝗴𝗮 𝗣𝗮𝘁𝗵.
As yoga continues to grow across Cambodia, it is essential to understand the value of joining a program with international recognition. A teacher training certified by Yoga Alliance, the world’s leading organization for yoga education standards, ensures that your learning is structured, complete, and respected worldwide.
At United Yoga Asia, our programs are led by experienced E-RYT 500 teachers who have walked the path of practice for decades and studied with world-renowned teachers and highly respected mentors in the global yoga community. The UYA curriculum includes asana, pranayama, anatomy, meditation, philosophy, ethics, and teaching methodology, all designed to meet Yoga Alliance requirements while supporting both personal transformation and the skills needed to teach with confidence and clarity.
Choosing a teacher training recognized by this world standard offers more than a certificate. It is a commitment to learning with integrity, rooted in tradition, and connected to a global yoga community devoted to quality, wisdom, and the true spirit of yoga. 🧘 🧘♂️
26/05/2026
រម្លឹកពីកម្មវិធី វគ្គបណ្តុះបណ្តាលគ្រូយូហ្គាកម្ពុជា កំរិតមូលដ្ឋាន ២០២៦ - ២០២៧ នឹងត្រូវចាប់ផ្តើមនាថ្ងៃ ២៧ មិថុនា ខាងមុខនេះហើយ។ សូមបងប្អូនរួសរាន់ដាក់ពាក្យ និងត្រៀមខ្លួនចូលរួមក្នុងដំណើរសិក្សាយូហ្គាដ៏ល្អអស្ចារ្យនេះ។
TTC News:
🌸 A new 200-hour teacher training course for the Khmer group will start on June 27, 2026.
🌸 Part 2 (an additional 100 hours) for the international group will restart at the end of September 2026.
🌸 A new 200-hour teacher training course for the international group will start in February 2027.
15/05/2026
ការជួបជុំសមាធិប្រចាំខែរបស់យើង បានក្លាយជាព្រឹត្តិការណ៍ដ៏ពិសេស និងមានអត្ថន័យសំរាប់អ្នកទីក្រុង ភ្នំពេញ។ សូមឲ្យការជួបជុំនេះបន្តជាអំណោយនៃពន្លឺ សន្តិភាព និងបញ្ញា និងដឹកនាំសហគមន៍យើងឲ្យកាន់តែរីកចម្រើន។ —— Our monthly meditation gathering has become something truly unique and special in Phnom Penh. It will continue to be a special gift of light, peace, and collective wisdom for all.
Learn more at United Yoga Asia 🪷🪷🪷
10/05/2026
បន្តពីនេះទៅ គឺនៅតែជាការ #ប្រតិបត្តិ —— Wrap up our Part 1 training this weekend, then the Hanoi Retreat next weekend. More to come 🪷🪷🪷
ដំណឹងសម្រាប់ក្រុមសិក្ខាកាមខ្មែរនៃ វគ្គបណ្តុះបណ្តាលគ្រូយូហ្គាកម្ពុជា កំរិតមូលដ្ឋាន ២០២៦ - ២០២៧ ៖ ថ្ងៃចាប់ផ្តើមនៃវគ្គបណ្តុះបណ្តាល ត្រូវបានផ្លាស់ប្តូរទៅ ថ្ងៃទី២៧ ខែមិថុនា🪷🪷🪷
09/05/2026
កូនពៅរៀបការហើយ! ពួកយើង អបអរសាទរគូភរិយាថ្មី 👫 #នៅផ្ទះជាកូនបង #នៅសាលាជាកូនពៅ —— Celebrating a special milestone. One of my February graduates stepped into a new chapter with her marriage last week. It’s really nice to see the strength and peace you’ve built in the studio now supporting your shared life. Congratulations to you both. 🥂
28/04/2026
Great Hanoi Yoga Community 2014 —— រម្លឹកកាលពីដើមឆ្នាំ ២០១៤ នៅឯក្រុងហាយណូយ ខ្ញុំចូលរួមជាសិស្សកិត្តិយស រម្លឹកមេរៀន (ដូចនឹងវគ្គបណ្តុះបណ្តាលគ្រូយូហ្គាកំរិតមូលដ្ឋាន២០០៩-២០១១) ជាមួយគ្រូរបស់ខ្ញុំម្នាក់សញ្ជាតិកាណាដា និងវាក៏ជាបេសកកម្មក្នុងការអញ្ជើញគាត់មកកម្ពុជាវិញ ក្រោយការខកខាន១រយៈធំ (ប្រហែល ៣ឆ្នាំ)។
ដំនើរទស្សនកិច្ចលើកដំបូងនេះ ត្រូវបានទទួលដោយរាក់ទាក់បំផុត ត្បិតខ្ញុំជាជនជាតិខ្មែរ និងខ្ញុំនិយមការសិក្សាក្បួនសាស្ត្របុរាណ ជាពិសេសទស្សនវិជ្ជាសម្រាប់សុខុមាលភាពជីវិត (មិនអាស្រ័យជំនឿ)។
បេសកកម្មអញ្ជើញលោកមកកម្ពុជាវិញក៏បានជោគជ័យ ហើយវាបានផ្តល់ឱកាសដល់សហគមន៍នៅកម្ពុជានាពេលនោះ បានជួប និងសិក្សាជាមួយគាត់ផងដែរ។
រូបភាព៖ ពិធីអបអរមិនផ្លូវការនៅ វាសនដ្ឋានលោកអគ្គរដ្ឋទូតអូទ្រីសប្រចាំវៀតណាម និងទស្សនកិច្ចសារមន្ទីវិចិត្រសិល្បៈវៀតណាម
23/04/2026
កាយយើង គឺដឹងផ្លូវរបស់វា ក្នុងការជួសជុស និងសម្រាកស្រូបយកថាមពលមកវិញ ប៉ុន្តែវាចាំបាច់មានការសហការពីចិត្តដ៏មហិមានៃយើង។ ចេះពង្រឹងចិត្ត ក៏ត្រូវចេះសម្រាកចិត្ត! —— Teach what is practiced and guide what is lived.
About a decade ago, a neck relief workshop in Hanoi. Today, the international Yoga TTC in Phnom Penh.
Unweight the head, and the neck remembers its space. A simple strap, a quiet release, letting the spine breathe again.
រូបភាព៖ ប្រហែល១ទសវត្សរ៍មុន ដឹកនាំសិក្ខាសិលាអំពីការព្យាបាល ក នៅហាយណូយ និងបច្ចុប្បន្ន លើកបង្ហាញមេរៀននេះក្នុង វគ្គបណ្តុះបណ្តាលគ្រូយូហ្គាអន្តរជាតិ កំរិតមូលដ្ឋាន នៅភ្នំពេញ