21/10/2025
សេចក្តីជូនដំណឹង
សមាគមអតីតនិស្សិតនៃអង្គការ ភី អិន កម្ពុជា មានសេចក្តីសោមនស្ស សូមជម្រាបជូនដំណឹងដល់ អតីតនិស្សិត និងសាធារណជនឱ្យបានជ្រាបថា សមាគមនឹងរៀបចំ ការប្រកួតបាល់ទាត់ប្រចាំឆ្នាំ ២០២៥ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនង ក៏ដូចជាការហាត់ប្រាណ ដើម្បីសុខភាពល្អ។
កម្មវិធីនេះស្ថិតក្រោមពាក្យស្លោក៖
“ការប្រកួតដើម្បីសាមគ្គីភាព និងទំនាក់ទំនង”
អាស្រ័យហេតុនេះ សមាគមអតីតនិស្សិតនៃអង្គការ ភី អិន កម្ពុជា សូមអំពាវនាវដល់អតីតនិស្សិត ក្រុមហ៊ុន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ និងចូលចិត្តវិស័យកីឡាបាល់ទាត់ មេត្តាចូលរួមជាមួយយើងខ្ញុំ។
សូមអញ្ជើញ អ្នកដឹកនាំក្រុមបាល់ទាត់ (Team Leader) ចូលរួមក្រុម Telegram ដើម្បីស្វែងយល់អំពីច្បាប់នៃការប្រកួត មុនពេលចុះឈ្មោះចូលរួម។
ព័ត៌មានលម្អិតសូមចូលទៅកាន់៖
👉 ចូលក្រុម Telegram សម្រាប់អ្នកដឹកនាំក្រុម៖ Join Telegram: https://t.me/+GUCw4mU4kBkxODJl
13/08/2025
📢 សេចក្តីជម្រាបជូន
យោងតាមការរៀបចំរបស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សមាគមអតីតនិស្សិត សូមជម្រាបជូនថា កាលបរិច្ឆេទកម្មវិធី បរិច្ចាគឈាម ត្រូវបានផ្លាស់ប្ដូរ
ពី ថ្ងៃទី 24 សីហា ឆ្នាំ 2025
ទៅជា ថ្ងៃអាទិត្យ ទី 07 កញ្ញា ឆ្នាំ 2025។
🙏 សូមអញ្ជើញបងប្អូនអតីតនិស្សិតទាំងអស់ ចូលរួមយ៉ាងសកម្ម ដើម្បីគាំទ្រគោលបំណងសប្បុរសធម៌ និងមនុស្សធម៌ ក្នុងការជួយសង្គមរបស់យើង។
📌 ការចុះឈ្មោះ
អាចធ្វើបានតាមរយៈ QR Code នៅលើ Poster ឬតាមតំណរលីង។
https://docs.google.com/forms/d/e/1FAIpQLScsBmeFhQOC7PxktNHyv71a0Jqzdmpt6R-4gy08sI91yH75pA/viewform?usp=header
📞 ព័ត៌មានបន្ថែម
096 426 3915
សមាគមអតីតនិស្សិត សហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម
09/08/2025
សេចក្តីជូនដំណឹង!!!
សមាគមអតីតនិស្សិតរបស់សាលាភី អិន ស៊ី ដែលហៅកាត់ថា PNCAA មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងថា សមាគមនឹងប្រារព្ធធ្វើកម្មវិធីបរិចាគឈាម ដែលនឹងប្រព្រឹត្តិទៅនៅក្នុងបរិវេណនៃសាលា Passerelles numériques Cambodia(PNC)។
កាលបរិច្ឆេទប្រារព្ធកម្មវិធី៖ ថ្ងៃអាទិត្យ ទី ២៤ ខែ សីហា ២០២៥
ចាប់ផ្ដើមម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ១១:០០ ថ្ងៃត្រង់
សម្រាប់បងប្អូនដែលមានបំណងចង់បរិច្ចាគឈាម សូមមេត្តាបំពេញពត៌មាននៅក្នុង link ខាងក្រោម៖ https://docs.google.com/forms/d/e/1FAIpQLScsBmeFhQOC7PxktNHyv71a0Jqzdmpt6R-4gy08sI91yH75pA/viewform?usp=header
ទីតាំង: https://maps.app.goo.gl/1ctFV3WgHmYwS9TM7
សូមចូលរួមចែករំលែក ដើម្បីអោយសារធារណៈជនទទួលបានដំណឹង នឹងចូលរួមអោយបានច្រើនកុះករ!!!
សូមអរគុណ និងសូមជូនពរអ្នកទាំងអស់គ្នា អោយជួបតែសេចក្តីសុខ រកទទួលទានមានបាន ព្រមទាំងរួចផុតពីជំងឺផ្សេងៗ។
បញ្ចាក់៖ នេះគឺជាកម្មវិធីសាធារណៈ ដែលទទួលស្វាគមន៍ចំពោះបងប្អូនសប្បុរស ទាំងអស់ដែលមានបំណងចង់ធ្វើការបរិច្ចាគឈាមជូនជនរងគ្រោះជាច្រើនដែលត្រូវការឈាមសម្រាប់ធ្វើការសង្គ្រោះបន្ទាន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
08/04/2025
កាលពីថ្ងៃអាទិត្យ ៩ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥
សមាគមន៍អតីតនិស្សិតនៃអង្គការភីអិនកម្ពុជា បានរៀបចំកម្មវិធីសង្ក្រាន្តសាមគ្គីភីអិនស៊ី / ស៊ីអាយអេសធី យ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានជួបជុំសិស្សច្បង សិស្សប្អូនគ្រប់ជំនាន់យ៉ាងកក់ក្តៅ។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់អស់លោកអ្នកដែលជាអ្នកឧបត្ថម្ភកម្មវិធី ប្អូនៗក្រុមការងារស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ សិស្សច្បង និងសិស្សប្អូនគ្រប់ជំនាន់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមសប្បាយរីករាយជុំគ្នា នៅឯសាលារបស់យើងខ្ញុំ ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល។
ទន្ទឹមនឹងនេះ យើងខ្ញុំសូមអភ័យទោសចំពោះកំហុសខុសឆ្គង ឬការរៀបចំដែលមិនបានល្អឥតខ្ចោះកន្លងមក។
ជាទីបញ្ចប់ សូមបវរមហាប្រសើរ សិរីមង្គល វិបុលសុខ កើតមានដល់បងប្អូនប្រុសស្រីគ្រប់ៗគ្នា។ សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ ដល់ក្រុមគ្រួសារទាំងអស់ឱ្យបានសុខសប្បាយ រុងរឿង និងជួបតែសេចក្តីចម្រើន។
05/04/2025
🙏 គោរពជម្រាបសួរសាជាថ្មីបងៗប្អូនៗអតីតនិស្សិតទាំងអស់ជាទីរាប់អាន!
សូមរំលឹកថា ថ្ងៃនេះជាថ្ងៃចុះឈ្មោះចុងក្រោយសម្រាប់សង្ក្រាន្តចូលឆ្នាំថ្មីទី ៦ ខែមេសា ខាងមុខនេះ។
សូមចុចលើតំណភ្ជាប់ដើម្បីចុះឈ្មោះ ឬ ឧត្ថម្ភដល់កម្មវិធី៖ 👉
https://forms.gle/H1v2JpDJP9tpdMkZ9
30/03/2025
បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ក្នុងការប្រកួតបាល់ទាត់ហ្វូតសាលមិត្តភាពប្រចាំឆ្នាំ ២០២៤ រៀបចំដោយសមាគមអតីតនិស្សិតអង្គការ ភី.អិន. កម្ពុជា ឥឡូវនេះយើងបានរកឃើញជើងឯកហើយ។ ក្រុម HCAM FT បានឈ្នះជើងឯក។ ក្រុម OLYMP FC បានទទួលចំណាត់ថ្នាក់លេខ២ និងក្រុម BAYKDANG FT បានទទួលចំណាត់ថ្នាក់លេខ៣។ សូមអបអរសាទរ 🎉
ក្នុងនាមជាអ្នករៀបចំកម្មវិធី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករ អ្នកគាំទ្រ និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួម។
សូមអរគុណ!
PNCAA Team.
30/03/2025
អបអរសាទរដល់ក្រុម HCAM 🎉 🏆 ដែលក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ PNCAA Fustsal ឆ្នាំ ២០២៤ 🔥
27/03/2025
ការប្រកួតវគ្គផ្ដាច់ព្រាត់បានមកដល់ហើយ។ តើក្រុមណាជាម្ចាស់ជើងឯក?
សូមកុំភ្លេចរង់ចាំចូលរួមទស្សនានៅថ្ងៃទី ៣០ មីនា ឆ្នាំ ២០២៥ ទាំងអស់គ្នា
📍 ទីលានបាល់ទាត់ DownTown
⌛️ ពេលវេលា និងការប្រកួត៖
🔹 4:00-5:00 PM
⚔️ បាយក្ដាំង FT 🆚 AFS (ទីលានលេខ ៣)
🔹 5:30-6:30 PM
⚔️ HCAM FT 🆚 OLYMP FC (ទីលានលេខ ៣)
សូមអរគុណ! 🙏⚽️🔥
25/03/2025
🏆 លទ្ធិផលនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់
ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៥
⚔️ OLYPM FC 11 - 2 AFS
⚔️ HCAM FT 4- 2 បាយក្ដាំង FT
សូមអរគុណ! 🙏⚽️🔥
21/03/2025
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បានមកដល់ហើយ។ តើក្រុមណាខ្លះនឹងត្រូវទ្បើងទៅកាន់វគ្គបន្ទាប់?
សូមកុំភ្លេចរង់ចាំចូលរួមទស្សនានៅថ្ងៃទី ២៣ មីនា ឆ្នាំ ២០២៥ ទាំងអស់គ្នា
📍 ទីលានបាល់ទាត់ DownTown
⌛️ ពេលវេលា និងការប្រកួត៖
🔹 4:00-5:00 PM
⚔️ OLYMP FC 🆚 AFS (ទីលានលេខ 2)
⚔️ HCAM FT 🆚 បាយក្ដាំង FT (ទីលានលេខ 3)
សូមអរគុណ! 🙏⚽️🔥
19/03/2025
ជម្រាបសួរបងប្អូនអតីតនិស្សិតទាំងអស់ជាទីរាប់អាន!
សង្ក្រាន្តសាមគ្គីភី.អិន.ស៊ី / ស៊ី.អាយ.អេស.ធី ២០២៥ មកដល់ហើយ។ យើងខ្ញុំសូមជម្រាបជូនថាកម្មវិធីសង្ក្រាន្តរបស់យើងនឹងប្រារព្ធធ្វើឡើង
នៅថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
កម្មវិធីយើងនឹងប្រារព្ធធ្វើឡើងរវាងអតីតនិស្សិត និស្សិត លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយសជិតឆ្ងាយ អាស្រ័យហេតុនេះដើម្បីសម្រួលដល់ការរៀបចំកម្មវិធី ខាងសមាគមនបានរៀបចំ និងតម្រូវឲ្យមានការចូលរួមបង់ថវិកាបដិភាគម្នាក់ 7$ ហើយសម្រាប់ការឧបត្ថម្ភជាឯកជនភាព ឬជាថ្នាក់ ជំនាន់ ទៅលើកម្មវិធីមិនកំណត់ចំនួនថវិកាឡើយ។
សូមបញ្ជាក់ដោយដាក់កំណត់សម្គាល់នៅពេលបង់ថវិកា៖ KNY2024-ថ្នាក់របស់អ្នក។ ឧទាហរណ៍÷ KNY2025-WEB2022A។
សូមចុចលើតំណភ្ជាប់ដើម្បីចុះឈ្មោះ ឬ ឧត្ថម្ភដល់កម្មវិធី៖ https://forms.gle/H1v2JpDJP9tpdMkZ9
វត្តមាន និងការឧបត្ថម្ភពីបងប្អូនពិតជាសំខាន់ខ្លាំងណាស់ក្នុងការប្រារព្ធកម្មវិធីសង្ក្រាន្តរបស់យើង។ សូមអតីតនិស្សិតទាំងអស់ចុះឈ្មោះនិងចូលរួមឱ្យបានច្រើនកុះករ។កាលបរិច្ចេទឈប់ទទួលចុះឈ្មោះនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ត្រឹមម៉ោង៥៖០០នាទីល្ងាច។
បញ្ជាក់៖ គណនីទទួលប្រាក់៖
ABA: 008 747 230
Name: SAEUY S. & PHORN P.
Titile: Finance & ADMIN
សូមអរគុណ!
18/03/2025
🏆 លទ្ធផលនៃការប្រកួតវគ្គជម្រុះ៨ក្រុម ជាមួយលទ្ធផលដូចខាងក្រោម៖
⚔️ Cyber F.T 2 - 3 AFS (Penalty Kick)
⚔️ OLYMP FC 7- 2 IT YOUTH
⚔️ HCAM FT 5-1 អ្នកចម្បាំងកម្ពុជា
⚔️ LION CITY 2 - 3 បាយក្ដាំង FT (Penalty Kick)
សូមអរគុណ! 🙏⚽️🔥