ដុះ វិវឌ្ឍន៍-Dos Vivorth

ដុះ វិវឌ្ឍន៍-Dos Vivorth

Share

អគុណសម្រាប់ការស្រឡាញ់រាប់អាន✌️🙂

03/05/2026

មានកាហ្វេដូចមានមនុស្សយល់ចិត្ត1000នាក់នៅក្បែរ..✌🏻😁🫶🏻

30/04/2026

ចង់យកឈ្នះខ្លួនឯងត្រូវ | យកឈ្នះពេលព្រឹកជាមុនសិន 😁

07/04/2026

ក្នុងការត្រៀមលក្ខណៈឱ្យបានមុនគូសត្រូវ គឺជាចំណុចចាប់ផ្តើមនៃការយកឈ្នះលើគូប្រជែងរបស់ខ្លួន។ មេទ័ព ស៊ុនជឺ ពោលថា «មេទ័ពដែលត្រៀមលក្ខណៈបានមុន គឺឱកាសឈ្នះរបស់គេមានច្រើនជាងមេទ័ពដែលមិនបានត្រៀមខ្លួន»។ ការចាញ់ឈ្នះ គឺបានកំណត់រួចសម្រេចទៅហើយ...

Photos from ដុះ វិវឌ្ឍន៍-Dos Vivorth's post 28/02/2026

ឱកាសនៅតែមានជានិច្ច | បើទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

19/12/2025

កាលៈទេសៈនេះ ត្រូវថែរក្សាកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីរបស់យើងឱ្យល្អ

ស្ថិតនៅក្នុងពេលវេលាដ៏លំបាកនេះ ប្រទេសជាតិរបស់យើងកំពុងឆ្លងកាត់ការឈឺចាប់ កង្វះស្បៀងអាហារ លំនៅឋាន និងបញ្ហាសុខភាពជាខ្លាំង។ យើងត្រូវការការចូលរួមយ៉ាងខ្លាំងពីសំណាក់ប្រជានខ្មែរទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរក្សាឱ្យបាននៅសុខ សុវត្ថិភាពប្រជាជន និងបងប្អូនទាហានជួរមុខយ៉ាងអង់អាចក្លាហានជាទីបំផុត។ ជាពិសេស គឺប្រជាជនខ្មែរត្រូវមានស្មារតីទប់ទល់ខ្ពស់ ចេះអត់ធ្មត់ និងសេចក្តីរួបរួមសាមគ្គីគ្នាឡើង។

ចំពោះបងប្អូនកងទ័ពឈរនៅជួរមុខ និងឈរនៅតាមបន្ទាត់ព្រុំដែន មិនមែនគ្រាន់តែជាទាហានម្នាក់ដើម្បីការពារទឹកដីប៉ុណ្ណោះទេ តែក៏ជាឪពុកដ៏ក្លាហានការពារកូនៗនៅជួរក្រោយ។ ជាប្តីដ៏អង់អាច ក្នុងការការពារប្រពន្ធនៅឯផ្ទះ។ ជាវីរបុរសរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។ តាមរយៈសេចក្តីក្លាហានរបស់អ្នក ការអត់ធ្មត់ និងការតស៊ូរបស់អ្នកនេះហើយ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្តីសង្ឃឹម ជឿជាក់លើអ្នក និងបានចង់ចាំអ្នកជារៀងរហូត និងបានចាត់ទុកអ្នកជាវីរបុរសស្នេហាជាតិរួចទៅហើយ។ សូមឱ្យអ្នកមាននូវសុខភាពល្អ កម្លាំងពលៈបរិបូរណ៍ ឈ្នះអស់មារសត្រូវឈ្លានពានទឹកដីដូនតាឱ្យបាន។

សម្រាប់បងប្អូនជនជាតិខ្មែរ កំពុងភៀសសឹកវិញ សូមកុំគិតថានេះគឺ ការបរាជ័យឱ្យសោះ ប៉ុន្តែជាតំណាក់កាលដែលត្រូវពុះពារ និងត្រូងឆ្លងកាត់ឱ្យបានដើម្បីជាតិ ដើម្បីអ្នកបន្តវេន។ យើងត្រូវតែមានក្ដីសង្ឃឹម ដើម្បីប្រទេសជាតិ ដើម្បីសង្គមជាតិ និងដើម្បីអ្នកជំនាន់ក្រោយរបស់ពួកយើងបន្តទៀត។ ត្រូវមានស្មារតី ត្រៀមនូវកម្លាំងចិត្ត កម្លាំងកាយ មានក្ដីសង្ឃឹម និងកុំបោះបង់ឱ្យសោះ ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ត្រូវរក្សាឱ្យបាននូវគ្រឹះរបស់កម្ពុជា គឺជាកុមារកម្ពុជា។ យើងត្រូវធ្វើយ៉ាងណាឆ្លងកាត់ព្យុះភ្លៀងនេះឱ្យបានទាំងអស់គ្នា។

ចំពោះបរទេស ឬអន្តរជាតិ គេមិនឈរមើលពីការឈឺចាប់ និងទុក្ខវេទនារបស់ខ្មែរយើងដោយភ្នែកទទេបានទេ។ ប៉ុន្តែយើងត្រូវដឹងថា មុននឹងចង់ឱ្យគេមកជួយយើង យើងខ្លួនឯងត្រូវតែចេះរៀនជួយខ្លួនឯងជាមុនសិន។ ដូច្នេះ គឺមានតែកម្លាំងរួបរួមគ្នាទេ ទើបយើងអាចយកឈ្នះសត្រូវឈ្លានពានបាន។ ប្រៀបដូចជាពាក្យសុភាសិតខ្មែរ ពោលថា «ចង្កឹះមួយដើម គេអាចកាច់បាក់ តែបើចង្កឹះមួយបាច់ មិនអាចកាច់បាក់ឡើយ»៕

សូមអរគុណ ដោយក្ដីគោរព និងស្រឡាញ់ប្រជាជនខ្មែរ
អត្ថបទដោយ៖ ទុកផ្លូវក្រោយ

09/11/2025
03/11/2025

បងប្អូនរួមជំនាន់

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


51
Phnom Penh