4Football / ព័ត៌មានកីឡា

4Football / ព័ត៌មានកីឡា

Share

គ្រប់យ៉ាងពីបាល់ទាត់ក្នុងដៃអ្នក✅

31/07/2026

🚨🔵🔴 ផ្លូវការ! Marcus Rashford លា Barcelona វិលត្រឡប់ទៅ Manchester United វិញ 👋

Barcelona បានសម្រេច មិនប្រើសិទ្ធិទិញផ្ដាច់ Marcus Rashford ពី Manchester United នោះទេ ដោយធ្វើឱ្យខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ត្រូវវិលត្រឡប់ទៅទឹកដី Old Trafford វិញជាផ្លូវការ។

29/07/2026

🚨🔵🔴 Chelsea និង AC Milan កំពុងប្រជែងយក Gerard Martín! Barcelona អាចលក់បើតម្លៃសមរម្យ 👀

ខ្សែការពារស្លាបឆ្វេង Gerard Martín របស់ Barcelona កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប។

យោងតាម Caught Offside ក្លិប Chelsea បានដាក់ឈ្មោះ Gerard Martín ជាគោលដៅមួយ ដើម្បីពង្រឹងតំបន់ការពារនៅរដូវក្តៅនេះ ខណៈ AC Milan ក៏កំពុងជំរុញការផ្ទេរយ៉ាងខ្លាំង និងត្រៀមដាក់សំណើរហូតដល់ ៣៥ លានអឺរ៉ូ សម្រាប់ខ្សែការពារវ័យក្មេងរូបនេះ។

📌 ទោះបីជា Barcelona មានបំណងរក្សាទុក Gerard Martín បន្តទៀតក៏ដោយ ប៉ុន្តែក្លិបមិនបានបិទទ្វារចំពោះការលក់ឡើយ ប្រសិនបើទទួលបានសំណើដែលសមរម្យផ្នែកហិរញ្ញវត្ថុ។

27/07/2026

តើកម្ពុជាយើងអាចបង្កើតប្រវត្តិសាស្រ្តថ្មីបានទេនៅថ្ងៃនេះ?

27/07/2026

🚨💣 HERE WE GO! Real Madrid បានបញ្ចប់ការផ្ទេរ Yan Diomande ក្នុងតម្លៃលើស ១០០ លានអឺរ៉ូ ⚪🇨🇮

ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយ RB Leipzig ក្នុងការផ្ទេរខ្សែប្រយុទ្ធស្លាប Yan Diomande ដោយតម្លៃផ្ទេរត្រូវបានរាយការណ៍ថា លើស ១០០ លានអឺរ៉ូ⚪🌟

26/07/2026

🚨🔴 Arsenal ចាប់អារម្មណ៍ Vinícius Jr.!

ក្លិប Arsenal ត្រូវបានរាយការណ៍ថា កំពុងតាមដានស្ថានភាពរបស់ Vinícius Jr. យ៉ាងជិតស្និទ្ធ ហើយអាចនឹងដាក់សំណើផ្ទេរ ប្រសិនបើការចរចាបន្តកុងត្រារវាងកីឡាករជាមួយ Real Madrid មិនទទួលបានជោគជ័យ👀

25/07/2026

🚨💣 ក្តៅៗ! Alexis Mac Allister សម្រេចចិត្តចង់ចាកចេញពី Liverpool

យោងតាមការរាយការណ៍របស់ Alexis RH ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Alexis Mac Allister ត្រូវបានគេអះអាងថា បានសម្រេចចិត្តរួចហើយថា អនាគតរបស់គេនៅ Liverpool ដល់ពេលបញ្ចប់ ហើយបានឱ្យភ្នាក់ងាររបស់ខ្លួនចាប់ផ្តើមចរចាជាមួយ Real Madrid ជុំវិញការផ្ទេរ។

ប្រភពដដែលបានបញ្ជាក់ថា Liverpool នឹងពិចារណាលក់ Mac Allister ប្រសិនបើមានក្លិបណាមួយហ៊ានចំណាយ ១០០ លានអឺរ៉ូ ដើម្បីនាំយកខ្សែបម្រើវ័យ ២៧ ឆ្នាំ រូបនេះ។

25/07/2026

អាជើងស្ទាយ😂

25/07/2026

🚨💣 នោះៗ!! Real Madrid ជឿជាក់ថាអាចបញ្ចប់កិច្ចព្រមព្រៀងផ្ទេរ Rodri នៅរដូវក្តៅនេះ ⚪🇪🇸

ក្លិប Real Madrid ត្រូវបានរាយការណ៍ថា កំពុងធ្វើការយ៉ាងសកម្មដើម្បីនាំយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Rodri មកកាន់ទឹកដី Santiago Bernabéu នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ប្រភពបានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ Los Blancos មានទំនុកចិត្តថា ការផ្ទេរនេះអាចសម្រេចបាន ហើយនៅក្នុងក្លិបក៏មានជំនឿថា Rodri នឹងក្លាយជាកីឡាកររបស់ Real Madrid នៅពេលឆាប់ៗខាងមុខ។

⏳ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការពី Real Madrid ឬ Manchester City នៅឡើយទេ ហើយការចរចានៅតែបន្ត។

22/07/2026

🚨🇯🇵 JFA ត្រៀមបន្តកុងត្រាឱ្យ Hajime Moriyasu! បន្តដឹកនាំជប៉ុនដល់ Asian Cup

ប្រធាន JFA លោក Tsuneyasu Miyamoto បានបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានពិភាក្សារួចហើយ ហើយគេរំពឹងថានឹងអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នាថ្ងៃទី ២៣ ខែកក្កដា។

Moriyasu វ័យ ៥៧ ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិជប៉ុនអស់រយៈពេលប្រមាណ ៨ ឆ្នាំ ហើយការបន្តកុងត្រានេះ មានគោលបំណងរក្សាស្ថិរភាពរបស់ក្រុម មុនការប្រកួត AFC Asian Cup នៅដើមឆ្នាំក្រោយ។

👀 ក្រោយបញ្ចប់ពានរង្វាន់ Asian Cup សហព័ន្ធបាល់ទាត់ជប៉ុនក៏អាចពិចារណាផ្លាស់ប្តូរគ្រូបង្វឹកផងដែរ ដោយ Go Oiwa គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំ ត្រូវបានចាត់ទុកថាជាបេក្ខភាពសំខាន់សម្រាប់អនាគត។

16/07/2026

🚨🐐គ្មានទេពាក្យថា "គាត់ចាស់ហើយ" សម្រាប់ Messi👑🏆

នៅអាយុ ៣៩ឆ្នាំ Lionel Messi បានបន្តបង្ហាញភាពអស្ចារ្យរបស់ខ្លួន ដោយឈ្នះពាន Player of the Match រហូតដល់ ៥ លើក នៅក្នុងការប្រកួត FIFA World Cup 2026 នេះ។

🌟 Messi កំពុងបង្ហាញថា អាយុគ្រាន់តែជាតួលេខ ខណៈគុណភាព បទពិសោធន៍ និងភាពជាអ្នកដឹកនាំរបស់គេ នៅតែធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល🐐🇦🇷⚽

Want your business to be the top-listed Gym/sports Facility?

Website