19/06/2026
Patrice Evra បានចេញមុខការពារ Cristiano Ronaldo ព្រមទាំងបានវាយបកទៅកាន់ Thierry Henry វិញ បន្ទាប់ពី Henry បានលើកឡើងថា Ronaldo ហាក់បីដូចជាមិនសូវយល់ដឹងច្បាស់អំពី «របៀបធ្វើចលនាក្នុងប្រអប់គ្រោះថ្នាក់» នៅពេលដែលត្រូវបំពេញតួនាទីជាខ្សែប្រយុទ្ធកណ្តាល ឬលេខ 9 នោះទេ។
Patrice Evra បានឆ្លើយតបយ៉ាងដូច្នេះថា៖ «វាពិតជាគួរឱ្យអស់សំណើចណាស់ ដែល Thierry Henry ចង់បង្រៀន Cristiano Ronaldo អំពីរបៀបរកគ្រាប់បាល់។ យើងកំពុងនិយាយអំពី Cristiano Ronaldo ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់»។
លោក Evra បានបន្ថែមទាំងការឌឺដងទៀតថា៖« Ronaldoលេងជាខ្សែប្រយុទ្ធលេខ ៩ ហើយរកបានគ្រាប់បាល់ច្រើនជាង Thierry Henry ដែលកំពុងរិះគន់គាត់ទៅទៀត» ៕
==============================
នាំមកជូនដោយ :
28/05/2026
កម្ពុជាធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-20 Asian Cup 2027 ស្ថិតក្នុងពូល G ដែលជួបសុទ្ធតែក្រុមខ្លាំងៗដូចជា ជប៉ុន យេម៉ែន និង គុយវ៉ែត ខណៈការប្រកួតនឹងរៀបចំឡើងនៅខែ សីហា ឆ្នាំ ២០២៦ ។
គួរអោយដឹងផងដែរថា ទាល់តែឈរលេខ១ ក្នុងពូល ទើបអាចទទួលបានកៅអីឡើងទៅលេងនៅជុំចុងក្រោយឆ្នាំ២០២៧ នាប្រទេសចិន ស្របពេលក្រុមលេខ ២ ល្អ ត្រូវរង់ចាំអ៊ុតលទ្ធផលធៀបជាមួយពូលផ្សេងទៀត ដើម្បីដណ្តើមកៅអីដែលនៅសល់ ៕
==============================
វិនិយោគជាមួយ
28/05/2026
ក្តីសង្ឃឹមរបស់ Marcus Rashford ក្នុងការបន្តស្នាក់នៅទឹកដី Camp Nou អាចនឹងត្រូវជាប់គាំង បន្ទាប់ពីក្លឹប Barcelona បានសម្រេចចិត្តចុះកុងត្រានាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Anthony Gordon ក្នុងតម្លៃ ៨០លានអឺរ៉ូ ។
កន្លងមក Barcelona បានព្យាយាមយ៉ាងខ្លាំងក្នុងការចរចាជាមួយក្លឹបបិសាចក្រហម Man United ដើម្បីស្នើសុំខ្ចីជើង Marcus Rashford បន្តចំនួនមួយរដូវកាលទៀត។
ទោះជាយ៉ាងណាក៏ដោយ ខាងភាគី United បានបង្ហាញជំហរដាច់ខាត ដោយទាមទារតម្លៃខ្លួនចំនួន ៣០ លានអឺរ៉ូជាដាច់ខាត ប្រសិនបើ Barcelona ចង់រក្សាទុករូបគេជាអចិន្ត្រៃយ៍ ៕
==============================
វិនិយោគជាមួយ
27/05/2026
ក្លឹបបិសាចក្រហម Man United ត្រូវបានគេរាយការណ៍ថា បានបោះជំហានយ៉ាងលឿននៅក្នុងទីផ្សារដោះដូរកីឡាករ ដោយបានបញ្ជូនភ្នាក់ងាររបស់ក្លឹបទៅកាន់ប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន ដើម្បីបើកការចរចាផ្ទាល់ជាមួយខ្សែបម្រើឆ្នើម Ederson របស់ក្លឹប Atalanta រួមទាំងកីឡាករគោលដៅជាច្រើនរូបទៀតនៅក្នុងលីគ Serie A។
ជាលទ្ធផល ការពិភាក្សាលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើសញ្ជាតិប្រេស៊ីល Ederson ត្រូវបានគេដឹងថាបានប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានឧបសគ្គនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងជាផ្លូវការនៅមិនទាន់អាចលេចចេញជារូបរាងនៅឡើយទេ ដោយសារភាគីទាំងពីរកំពុងជាប់គាំងលើរឿងតម្លៃខ្លួន។
ក្លឹប Atalanta បានកំណត់តម្លៃខ្លួនរបស់ Ederson ក្នុងរង្វង់ ៣៨.៨ លានផោន ដែលជាតួលេខមួយតម្រូវឱ្យ Manchester United ត្រូវគិតគូរយ៉ាងហ្មត់ចត់ មុននឹងសម្រេចចិត្តបិទកិច្ចសន្យាជាផ្លូវការ ៕
==============================
វិនិយោគជាមួយ
27/05/2026
Barcelona ត្រូវបានរាយការណ៍ថា កំពុងតែបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានត្រៀមខ្លួនរួចរាល់ក្នុងការដេញថ្លៃនាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Anthony Gordon ពីក្លឹប Newcastle United មកកាន់ទឹកដី Camp Nou នារដូវកាលដោះដូរកីឡាករខាងមុខនេះ។
ជាមួយគ្នានេះផងដែរក្លឹប Bayern Munich និង Liverpool ក៏ចាប់អារម្មណ៍លើកីឡាករវ័យ២៥ រូបនេះផងដែរ ប៉ុន្តែ Gordon បើកចំហរក្នុងការផ្ទេរមកកាន់ទឹកដី Camp Nou ច្រើនជាង ប៉ុន្តែបញ្ហាប្រឈមធំបំផុតគឺស្ថិតនៅលើការចរចាជាមួយក្លឹប Newcastle United ។
ដោយក្លឹបសារិកាព្រៃ បានកំណត់តម្លៃខ្លួនរបស់ Anthony Gordon ក្នុងចន្លោះពី ៨៥ ទៅ ៩០ លានអឺរ៉ូ ៕
==============================
វិនិយោគជាមួយ
18/05/2026
លោក José Mourinho បានឈានដល់កិច្ចព្រមព្រៀងគ្រប់លក្ខខណ្ឌក្នុងការវិលត្រឡប់ទៅដឹកនាំ Real Madrid សារជាថ្មី ស្របពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដោយផ្ទាល់រួចរាល់ហើយ ខណៈឯកសារផ្លូវការនានា ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។
កិច្ចសន្យាដំបូង ត្រូវបានគេរំពឹងទុកថា មានរយៈពេល ២ ឆ្នាំ ដោយ Mourinho មិនបានទាមទារលក្ខខណ្ឌស្មុគស្មាញអ្វីឡើយ ព្រោះអាទិភាពធំបំផុតរបស់លោក គឺការវិលត្រឡប់ទៅកាន់ទឹកដី Santiago Bernabéu ម្តងទៀត ៕
==============================
វិនិយោគជាមួយ
18/05/2026
បន្ទាប់ពីបានបញ្ចប់យុទ្ធនាការនៅក្នុងការប្រកួតលីគកំពូលកម្ពុជារួចរាល់មក ក្លិបព្រះខ័នរាជស្វាយរៀង នៅមានភារកិច្ចដ៏ធំនិងសំខាន់មួយទៀត នោះគឺត្រូវជួបជាមួយក្លិប បឹងកេត ក្នុងជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Hun sen Cup ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ខាងមុខនេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ។
គួររំលឹកផងដែរថា កាលពីការប្រកួតជើងទី១ កន្លងទៅ ក្រុមទាំងពីរបញ្ចប់លទ្ធផលក្នុងលក្ខណៈស្មើគ្នា ១-១។
តើក្រុមណាដែលនឹងឡើងទៅជួប វិសាខា នៅវគ្គផ្តាច់ព្រ័ត្រ យើងនិងដឹងនៅថ្ងៃទី ២០ខាងមុខនេះហើយ🔜🟢
==============================
វិនិយោគជាមួយ
18/05/2026
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិដាណាម៉ាក Rasmus Højlund បានក្លាយជាកីឡាកររបស់ក្លឹប Napoli ពេញសិទ្ធិជាផ្លូវការហើយ ក្នុងកិច្ចព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍ពីក្លឹបបិសាចក្រហម Man United ជាមួយនឹងតម្លៃខ្លួនចំនួន ៤៤ លានអឺរ៉ូ ។
ការផ្ទេរនេះបានក្លាយជាកិច្ចសន្យាអចិន្ត្រៃយ៍ ១០០% បន្ទាប់ពី Napoli ទទួលបានកៅអីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់លំដាប់កំពូលអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ ៕
==============================
វិនិយោគជាមួយ
17/05/2026
ទីបំផុត Bruno ធ្វើបានហើយ !!
Bruno Fernandes បានស្មើកំណត់ត្រារបស់ Thierry Henry និង Kevin De Bruyne សម្រាប់ការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) ច្រើនបំផុតក្នុងមួយរដូវកាលនៃក្របខណ្ឌ Premier League 🔥🔴
==============================
វិនិយោគជាមួយ
15/05/2026
ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង ៥:០០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោយពីបានចំណាយពេលធ្វើដំណើរជិត ២៤ម៉ោង ពីប្រទេសកូវ៉ែត បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងពានរង្វាន់ AFC challenge league ។
ដោយព្រះខ័នរាជស្វាយរៀង មានពេលវេលាសម្រាក និងត្រៀមខ្លួនតែ ១ថ្ងៃប៉ុណ្ណោះ មុននឹងត្រូវបន្តបេសកកម្មជួបជាមួយ ភ្នំពេញក្រោន ក្នុងជំនួបបិទរដូវកាលនៃលីគកំពូលកម្ពុជា ២០២៥/២០២៦ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិ មរតកតេជោ ។
អ្វីដែលកាន់តែពិសេសនោះ ក្រោយបញ្ចប់ការប្រកួត នឹងមានរៀបចំពិធីបិទការប្រកួតជាផ្លូវការ រួមជាមួយពិធីបំពាក់មេដាយ និងការប្រគល់ពានរង្វាន់ជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ ជូនដល់ព្រះខ័នរាជស្វាយរៀង ផងដែរ ៕
==============================
វិនិយោគជាមួយ