17/12/2025
សេចក្តីអំពាវនាវស្តីពីការកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌ ដើម្បីគាំទ្រដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជា
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សូមអំពាវនាវដល់សប្បុរសជន ស្ថាប័ន អង្គការ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមបរិច្ចាគជាទឹកប្រាក់ ឬជាសម្ភារ ដូចជា អាហារ សម្ភារផ្គត់ផ្គង់ជីវភាព និងសម្ភារចាំបាច់ផ្សេងៗ តាមសមត្ថភាព និងស្មារតីសប្បុរសរបស់លោកអ្នក និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់សប្បុរសជនទាំងអស់ ដែលបានរួមចំណែកជួយគាំទ្រដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជា ដោយស្មារតីសាមគ្គីភាព មនុស្សធម៌ និងសេចក្តីស្រឡាញ់ជាតិជាទីបំផុត។
បញ្ជាក់: ព័ត៌មានសម្រាប់ការបរិច្ចាគ ទីតាំងផ្ទាល់៖ អគាររដ្ឋបាល ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (បរិវេណវត្តស្វាយពពែ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងព័ត៌មានបន្ថែម៖ លោក ចាត ទិត្យ តាមរយៈទូរស័ព្ទលេខ 017 406 667
រួមចិត្ត រួមកម្លាំង ដើម្បីកម្ពុជា
11/12/2025
ញត្តិថ្កោលទោស ចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា
23/11/2025
សូមអបអរសាទរ នូវសមិទ្ធផលថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បានវាយតម្លៃគុណភាពអប់រំថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាប់ជាស្ថានពរ ក្រោមព្រះរាជកិច្ចដឹកនាំដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអម្ចាស់ ព្រះសាកលវិទ្យាធិការ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ស្របតាមគោលនយោបាយអប់រំជាតិ និងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
17/10/2025
សូមក្រាបថ្វាយបង្គំនិងសូមជម្រាបសួរ សមណនិស្សិត-និស្សិត គ្រប់កម្រិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីរបៀបសរសេរអត្ថបទស្រាវជ្រាវ ត្រៀមចូលរួមសិក្ខាសាលាអន្តរជាតិ២០២៦ នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ សប្តាហ៍នេះ។ អាស្រ័យហេតុនេះ សម្រាប់សមណនិស្សិត-និស្សិត ដែលមានបំណងចូលរួមសូមអានសេចក្តីជូនដំណឹងខាងលើ និងទំនាក់ទំនងលេខទូរស័ព្ទ 010 342 262 សម្រាប់ព័ត៌មានលម្អិតបន្ថែម។ សូមអរព្រះគុណនិងសូមអរគុណ!
08/09/2025
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក សាស្រ្តាចារ្យ សមណនិស្សិត-និស្សិត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់សប្តាហ៍ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងគោលបំណង ដើម្បីគោរពវិន័យ សេចក្តីថ្លៃថ្នូរក្នុងការលើកកម្ពស់មោទកភាពជាតិ ស្មារតីស្នេហាជាតិ ព្រមទាំងសម្តែងនូវសេចក្តីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារ និងកសាងអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយសុខសន្តិភាព និងចីរភាព។
15/08/2025
ព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះបរមរាជានុញ្ញាត លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ចូលក្រាបបង្គំគាល់សម្តែងការគួរសម នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
11/08/2025
នាព្រឹកថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ និងសំណេះសំណាលជាមួយមន្រ្តីការិយាល័យទំនាក់ទំនងអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។