29/07/2026
នៅពេលដែលក្រុមកីឡាបាល់ទាត់ SHINE Football Academy U12 ធ្វើបាន 😀✌️🎊🎉
Empowering young athletes through professional football training, sportsmanship, and holistic development.
29/07/2026
នៅពេលដែលក្រុមកីឡាបាល់ទាត់ SHINE Football Academy U12 ធ្វើបាន 😀✌️🎊🎉
29/07/2026
Singapore Helm Institute of Education U12 vs Wat Reachbo Primary School U12
Semi-Final Round
=> 3 : 0
29/07/2026
SHINE Football Academy U12 vs FBIS Soccer School U12
Semi-Final Round
=> 2 : 0
28/07/2026
🏆⚽💙 រាល់ការហ្វឹកហាត់ រាល់ការប្រឈម និងរាល់ពេលនៃស្មារតីសហការជាក្រុម បាននាំមកនូវសមិទ្ធផលដ៏អស្ចារ្យនេះ។
សូមអបអរសាទរដល់ក្រុមកីឡាករអាយុក្រោម ១២ ឆ្នាំ (U12) របស់ Singapore Helm Institute of Education និង SHINE Football Academy ដែលបានដណ្ដើមចំណាត់ថ្នាក់លេខ១ និងលេខ២ រៀងគ្នា ក្នុងការប្រកួត Daiichi Junior Cup នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦។ បន្ទាប់ពីឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល និងយកឈ្នះលើក្រុមជើងឯកពីពូលផ្សេងៗ សរុបចំនួន ១៥ ក្រុម កីឡាករវ័យក្មេងរបស់យើងបានបង្ហាញពីទឹកចិត្តស្រឡាញ់កីឡា ការខិតខំប្រឹងប្រែង មិនបោះបង់ និងស្មារតីសហការជាក្រុមដ៏អស្ចារ្យ។
យើងមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យកាន់តែប្រសើរនាពេលខាងមុខ។
----------------------------------
Every training session, every challenge, and every moment of teamwork led to this.
Congratulations to the Singapore Helm Institute of Education U12 and SHINE Football Academy U12 teams on securing 1st and 2nd place, respectively, at the Daiichi Junior Cup on 26 July 2026. After progressing through the group stage and defeating the winners from other groups—a total of 15 competing teams—our young athletes demonstrated exceptional passion, perseverance, and teamwork.
We are incredibly proud of this remarkable achievement. 💙⚽🏆
27/07/2026
Siem Reap United U14 vs Angkor Tiger U14
Daiichi Junior Cup, 26 JULY 2026
27/07/2026
SHINE U12 vs Siem Reap Crown City U12
Daiichi Junior Cup, 26 JULY 2026
26/07/2026
SHINE Football Academy U12 vs FBIS Soccer School U12
Daiichi Junior Cup, 26 JULY 2026
25/07/2026
⚽ រាល់ការប្រកួត គឺជាជំហានឆ្ពោះទៅមុខ - Every Match Is a Step Forward. ⚽
នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមបាល់ទាត់អាយុក្រោម ១២ ឆ្នាំ (U12) នៃ SHINE Football Academy មានមោទនភាពក្នុងការចូលរួមប្រកួតក្នុងកម្មវិធី Daiichi Junior Challenge។
តាមរយៈរាល់ការហ្វឹកហាត់ និងរាល់ការប្រកួត កីឡាករវ័យក្មេងរបស់យើងបន្តអភិវឌ្ឍសមត្ថភាព បណ្តុះចរិតលក្ខណៈល្អ និងកសាងទំនុកចិត្តលើខ្លួនឯង។
💙 សូមជូនពរក្រុមរបស់យើងឱ្យទទួលបានជោគជ័យ! សូមលេងដោយក្តីស្រឡាញ់ ការគោរព និងមោទនភាព។
--------------------
This Sunday, 26 July 2026, the SHINE Football Academy U12 Team proudly takes on the Daiichi Junior Challenge.
Through every training session and every match, our young student-athletes continue to grow in skill, character, and confidence.
💙 Wishing our team the very best. Play with passion, respect, and pride!
22/07/2026
⚽ ឱកាស ជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យ - A Journey Begins with Opportunity.
កីឡាករបាល់ទាត់អាយុក្រោម ១២ ឆ្នាំ (U12) ដែលមានទេពកោសល្យចំនួន ៤ នាក់ ក្នុងនោះមាន ៣ នាក់មកពី SHINE Football Academy និង ១ នាក់មកពី Siem Reap United កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមក្នុង កម្មវិធីជ្រើសរើសកីឡាករមានទេពកោសល្យ (Talent Identification Shortlisting Camp) រយៈពេល ២ ថ្ងៃ ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
យើងមានមោទនភាពចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់ពួកគេ ដែលបានឈានមកដល់ដំណាក់កាលនេះ។ សូមជូនពរឱ្យពួកគេទទួលបានជោគជ័យ បង្ហាញសមត្ថភាពឱ្យបានពេញលេញ និងតំណាងឱ្យខេត្តសៀមរាបដោយកិត្តិយស។
💙 សូមជូនពរសំណាងល្អ ក្មួយៗ! ដំណើរឆ្ពោះទៅរកក្តីសុបិនរបស់អ្នក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។
-----------------------------------
📌 Four talented U12 footballers—three from the SHINE Football Academy and one from Siem Reap United—are on their way to Banteay Meanchey to participate in the Football Federation of Cambodia’s two-day Talent Identification Shortlisting Camp.
We are proud of their dedication, hard work, and achievement in reaching this stage. Wishing them every success as they give their best and represent Siem Reap with pride.
💙 Good luck, boys! Your journey has only just begun.