10/07/2026
ស៊ុបមួយឆ្នាំងនេះសម្រាប់ហ្វេនអេស្ប៉ាញ! អេស្ប៉ាញឈ្នះ តែមិនប្រាកដថាហ្វេនឈ្នះដែរទេ 😂 ចឹងស្អែកមកហូបមក អត់យកលុយទេ 👌
Rous Kanal, a sports journalist �
10/07/2026
ស៊ុបមួយឆ្នាំងនេះសម្រាប់ហ្វេនអេស្ប៉ាញ! អេស្ប៉ាញឈ្នះ តែមិនប្រាកដថាហ្វេនឈ្នះដែរទេ 😂 ចឹងស្អែកមកហូបមក អត់យកលុយទេ 👌
ចូលកម្មវិធីរួមគ្នាលេីកដំបូងជាមួយពូចក់ ប្រូផេង ប្រូម៉េងលី 🤝
08/07/2026
អ្នកណាខ្លះចង់ឃេីញបុរសទាំងពីរ ក្នុងកម្មវិធីតែមួយ?
07/07/2026
អរគុណសម្រាប់អនុស្សាវរីយល្អៗ Legend!
ចំពោះខ្ញុំ គ្រាប់បាល់សម្រាប់ក្រុមជម្រេីសជាតិរបស់ ឧត្ដម ដែលខ្ញុំចងចាំបំផុត គឺការទាត់ហ្វ្រីឃីកចូលទីសៀម ក្នុងការប្រកួត U22 អាស៊ី!
ជាការប្រកួតដែលខ្ញុំបានទៅមេីលផ្ទាល់ តែខ្ញុំទៅអត់ទាន់ពេល ឧត្ដម ទាត់ទេ ព្រោះតាក់ស៊ីស្រុកចោរធ្វេីស៊ី វាដាក់ខ្ញុំ និងបង កឹម សុវណ្ណា ចុះ ចម្ងាយប្រហែលមួយគីឡូពីស្តាត។ វាប្រាប់ថា ស្ទះណាស់ បេីប្រញាប់ទៅមេីលបាល់ ចុះដេីរបន្តិចទៅដល់ហេីយ 😂 សឹកក្រលៀន!
World Cup ឆ្នាំនេះ ប្រទេសខ្លះលេងអន់ ហេីយប្រទេសខ្លះទៀត អន់តាំងពីការរេីសកីឡាករឡេីង 😏😏😏
02/07/2026
ថ្ងៃនេះខ្ជិលថតវីដេអូ!
01/07/2026
FIFA World Cup 2026 Preview
🇺🇸 vs 🇧🇦
⚽️ យុទ្ធសាស្ត្រក្រុម :
អាមេរិក៖ ចូលចិត្តលេង High pressing និងវាយលុកលឿនៗពីស្លាប ដោយមានការគាំទ្រពីខ្សែការពារស្លាបទាំងសង្ខាង ដើម្បីបង្កើតឱកាសឱ្យខ្សែប្រយុទ្ធបញ្ចប់ទី
បូស្នៀ ប្រើប្រាស់ទម្រង់ការពារ Low block រង់ចាំឱកាស រួចលេងបាល់វែងសម្ដៅតំបន់ប្រយុទ្ធ ដែលមាន Edin Džeko ជាអ្នករ៉ាប់រងបញ្ចប់ទី។
ទោះបីជាបូស្នៀមានភាពរឹងមាំ និងគ្រោះថ្នាក់ខ្លាំងលើការលេងបាល់ Set-piece ក៏ដោយ ប៉ុន្តែខ្សែការពារពួកគេយឺត ពិបាកទប់នឹងល្បឿនរបស់ Christian Pulisic ។ ម្យ៉ាងវិញទៀត កម្លាំងយុវជនឆ្នេីមៗ រួមផ្សំនឹងការគាំទ្រក្នុងនាមជាម្ចាស់ផ្ទះ ជួយឱ្យអាមេរិកមានប្រៀប និងអាចគ្រប់គ្រងការប្រកួតបានទាំងស្រុង។
👉 ទស្សន៍ទាយ៖ សហរដ្ឋអាមេរិក ២ – ០ បូស្នៀ
01/07/2026
FIFA World Cup 2026 Preview
🇧🇪 vs 🇸🇳
⚽️ យុទ្ធសាស្ត្រក្រុម :
ប៊ែលហ្សិក៖ ពូកែគ្រប់គ្រងការប្រកួត និងបង្កើតឱកាសចេញពីតំបន់កណ្តាល តាមរយៈការបោះចោះរបស់ Kevin De Bruyne។
សេណេហ្គាល់៖ ពូកែទម្លាក់ការពារ រង់ចាំឱកាសវាយបកលឿនៗតាមស្លាបដោយពឹងលេី Sadio Mané និង Ismaïla Sarr។
ទោះបីជាសេណេហ្គាល់មានតំបន់ប្រយុទ្ធលឿន និងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែពួកគេមានបញ្ហាចោទខ្លាំងក្នុងតំបន់ការពារ ជាពិសេសអវត្តមានរបស់អ្នកចាំទីដៃទីមួយ Édouard Mendy ដោយសាររបួសជង្គង់។ ភាពសម្បូរបែបនៃកីឡាករលំដាប់ពិភពលោកនៅលើកៅអីបម្រុងរបស់ប៊ែលហ្សិក នឹងជួយឱ្យពួកគេមានប្រៀបជាងនៅចុងវគ្គ។
👉
ទស្សន៍ទាយ៖ ប៊ែលហ្សិក ២ – ១ សេណេហ្គាល់
មេីលជេីងក្រុមតោបី អង់គ្លេស vs ខ្លារខិន កុងហ្គោ
ច្បាស់ខ្លាំងៗ 😂 រសៀលបន្តិច ចេញវីដេអូគូយប់នេះបន្តទៀត