Sit & Listen

Sit & Listen

Share

Welcome to Sit & Listen! Sit in this page and listen to the best stories ever told. This page will provide you with a lot of general knowledges.

It's all about education and history! Welcome to my personal page where you can sit and listen to all the very interesting stories that you've never heard!

28/05/2026

ផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីមានសត្វក្របី ១ក្បាលនៅប្រទេសបង់ក្លាដេស ដែលម្ចាស់វាដាក់ឈ្មោះឱ្យថា “ដូណាល់ ត្រាំ” 👀

28/05/2026

កុំចេះតែហ៊ានបំពានមហាអំណាចចិន ❌
ទីក្រុងប៉េកាំងអះអាងថា បានប្រើកម្លាំងទ័ពជើងទឹកបណ្តេញនាវាចម្បាំងហុល្លង់ដែលព្យាយាមរុលចូលមកក្នុងដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ៕ 🇨🇳👊🏻

25/05/2026

តម្លៃប្រេងសកលធ្លាក់ចុះមកក្រោម ១០០ដុល្លារវិញក្នុង ១បារ៉ែល បន្ទាប់សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ប្រកាសបើកការចរចាដ៏សំខាន់ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្គ្រាម៕ ⛽️⬇️

24/05/2026

យោងតាមសារព័ត៌មាន First Post បានផ្សាយថា លោក ហ្សេលិនស្គី អះអាងថា រុស្សីបានបាញ់មីស៉ីល Oreshnik ចូលទៅក្រុងគៀវនៅថ្ងៃនេះ បណ្តាលឱ្យរងការបំបផ្លិចបំផ្លាញយ៉ាងខ្លាំង។ 🥹
គួរដឹងថា Oreshnik គឺជាប្រភេទហាយភើសូនិកមីស៉ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ប៉ុន្តែរុស្សីមិនបានបំពាក់នុយក្លេអ៊ែរនៅឡើយទេ។
យ៉ាងណាមិញ វាអាចជាសញ្ញាព្រមានមួយទៅកាន់ពិភពលោកថា ទីក្រុងម៊ូស្គូអាចនឹងពិចារណាបាញ់នុយក្លេអ៊ែរដាក់អ៊ុយគ្រែន ប្រសិនបើពួកគេអស់ផ្លូវដើរ៕ 👀

16/05/2026

បន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញទៅវិញមិនទាន់បានប៉ុន្មានផង ចិនប្រកាសអញ្ជើញរុស្សីមកទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី១៩ និង២០ ខែឧសភា ឆ្នាំ២០២៦ នេះ នៅរដ្ឋធានីប៉េកាំង៕ 🇨🇳🤝🇷🇺

09/05/2026

លោក គីម ជុងអ៊ុន បញ្ជាឱ្យដាក់ពង្រាយរថក្រោះគ្រាប់ ១៥៥មីលីម៉ែត្រ នៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង 😲
ទីក្រុងព្យុងយ៉ាងអួតថា រថក្រោះប្រភេទនេះមានសមត្ថភាពអាចបាញ់ដល់ទៅក្រុងសេអ៊ូលឯណោះ ប្រសិនបើដាក់វានៅចំព្រំដែន៕ 🇰🇵 🇰🇷

25/04/2026

លោក Benjamin Netanyahu បានប្រកាសថា លោកមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែដោយសាររកឃើញនៅដំណាក់ដំបូង ទើបទទួលជោគជ័យក្នុងការព្យាបាល ✅
លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលអះអាងថា សុខភាពលោកបច្ចុប្បន្ននៅតែមាំទាំល្អណាស់ ហើយមូលហេតុដែលលោកទើបតែទម្លាយព័ត៌មានឱ្យមហាជនដឹងនៅពេលនេះ ក៏ព្រោះតែលោកទទួលការព្យាបាលអំឡុងពេលសង្គ្រាមជាមួយអ៉ីរ៉ង់ និងក្រុមហេសបូឡាស់ ទើបលោកសម្រេចលាក់ព័ត៌មាននេះទុកសិន៕ 🇮🇱💪🏼

24/04/2026

ទាហានអាមេរិកម្នាក់ត្រូវចាប់ខ្លួន ក្រោយរកឃើញថាបានឈ្នះប្រាក់ ៤០ម៉ឺនដុល្លារពីការលួចភ្នាល់ថា លោក ម៉ាឌូរ៉ូ ត្រូវអាមេរិកដកចេញពីអំណាច៕ 👀

17/04/2026

បន្ទាប់ពីក្លាយជាប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានលើកលែងទោសឱ្យអ្នកទោសរហូតដល់ទៅជាង ៤ពាន់នាក់ រួមទាំងលោកស្រី អ៊ុង សាងស៊ូជី ក៏ទទួលបានការបន្ធូរបន្ថយទោសច្រើនគួរសមដែរ៕ 🇲🇲

01/04/2026

ប្រភពពី BBC និង Reuters បានឲ្យដឹងថា អ៊ីរ៉ង់ចាប់ផ្តើមជ្រើសរើសក្មេងជំទង់ឲ្យបំពេញកិច្ចការកងទ័ពបណ្តើរៗហើយ 😲

31/03/2026

រឿង ៥ ដែលយើងគួរកត់សម្គាល់ ក្រោយសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ អស់រយៈពេល ១ខែមកនេះ 🇺🇸🤝🇮🇱🤜🏼🤜🏼🤛🏻🇮🇷

Want your business to be the top-listed Gym/sports Facility in Ta Khmau?

Click here to claim your Sponsored Listing.

Location

Website

Address

#364, Kror Per Ha Commune, Prek Reussey District
Ta Khmau