NSM ISP FT
សកម្មភាពកីឡា និងសកម្មភាពសប្បុរសធម៌ជួយសង្គម
ខេត្តកោះកុង ក្រុមបាល់ទាត់ Koh Kong Soccer League
Sport , Soccer , Edition
03/08/2026
03/08/2026
03/08/2026
ថ្នាក់ដឹកនាំ ក្រុមការងារ គ្រូបង្វឹក និងកីឡាករទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ឹម ហុច និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ និងរ៉ូយ៉ាល់ឌី ប៉ូវកំលាំងកីឡាករ ដល់ក្រុមបាល់ទាត់ខេត្តកោះកុង ដើម្បីត្រៀមប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ដែលក្រុមបាល់ទាត់ខេត្តកោះកុង ត្រៀមជួបជាមួយ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត នាពេលខាងមុខនេះ។
សូមបញ្ជាក់ជូនផងដែរ ខេត្តកោះកុង ស្ថិតនៅក្នុង ពូល ង ដែលមាន ៤ក្រុម ÷
១.ក្រុមបាល់ទាត់ខេត្តកោះកុង
២.សមាគមបាល់ទាត់ខេត្តព្រះសីហនុ
៣.មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត
៤.ខេត្តកែប
ក្រុមកីឡាបាល់ទាត់ ខេត្តកោះកុង សូមអរគុណ និងសូមជូនពរដល់លោក ស៊ឹម ហុច និងក្រុមគ្រួសារ សូមទទួលបានសេចក្តីសុខ សុភមង្គល ទទួលទានរកស៊ីមានបាន និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
03/08/2026
ក្នុងនាម ក្លឹបបាល់ទាត់វ័យចាស់ខេត្តកំពត យើងខ្ញុំសូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លឹម ឆាវរ៉ាត់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីផ្តួចផ្តើម និងរៀបចំពានរង្វាន់បាល់ទាត់វ័យចាស់ អាយុ ៣៩ ឆ្នាំឡើង ឱ្យកើតមានឡើង។
ការគាំទ្ររបស់លោក មិនត្រឹមតែបានបង្កើតឱកាសឱ្យអតីតកីឡាករបានជួបជុំគ្នាលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកលើកស្ទួយវិស័យកីឡានៅខេត្តកំពត បំផុសចលនាឱ្យមានសកម្មភាពកីឡាកាន់តែផុសផុល និងបំផុសឱ្យយុវជនជំនាន់ក្រោយងាកមកលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
ក្នុងនោះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពតដែលបានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍នេះឡើង និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ពានរង្វាន់ជូនដល់ក្រុមដែលទទួលបានជ័យលាភី។
ក្នុងឱកាសនេះ ក្លឹបបាល់ទាត់វ័យចាស់ខេត្តកំពត សូមគោរពជូនពរ លោក លឹម ឆាវរ៉ាត់ និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច។ សូមអគុណ!
សូមអរគុណហ្វេនៗ......ទាំងអស់គ្នា ដែលជួយគាំទ្រ និងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ខេត្តយើងទាំងអស់គ្នា
ពុកម៉ែ បងប្អូន អាចទំនាក់ទំនងជាវតាម Page ផ្ទាល់ក៏បាន រឺតាមរយៈលេខទូរស័ព្ទ: ☎️015 423 362
ទីតាំង : ហាងលក់ទូរស័ព្ទ Ny Mongkol Seiha នៅផែអូប័រ
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
#កីឡាដើម្បីសុខភាព
#កីឡាជៀសឆ្ងាយពីគ្រឿងញៀន
#សាមគ្គីគ្នាដើម្បីគោលដៅតែមួយ
#សាមគ្គីភាពជាតិរឹងមាំ
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
เบอร์โทรศัพท์
ที่อยู่
Bangkok
10100