09/08/2026
ព្រឹកនេះបន្ទាប់ពីជូនកូនដាក់ឡានសាលាហើយ🚌 ឃើញគេជិះបាឡុងនៅលើមេឃ ដើម្បីមើលថ្ងៃរះ 🎈🌅🤩
មើលទៅស្អាត ហើយក៏ធ្វើឱ្យខ្ញុំគិតអ្វីមួយ…
ជីវិតយើង ពេលខ្លះមិនចាំបាច់ត្រូវមានអ្វីអស្ចារ្យពេកទេ។
គ្រាន់តែមានព្រឹកស្ងប់ស្ងាត់មួយ
មានពេលមើលថ្ងៃរះ☀️
មានកាហ្វេមួយពែង☕
មានកូនៗនៅក្បែរខ្លួន
មានផ្ទះដែលយើងត្រឡប់មករករាល់ថ្ងៃ…🏡
ក៏អាចជាសុភមង្គលបានហើយ។ 🤍
ពេលយើងរវល់ជាមួយការងារ កូនៗ កិច្ចការផ្ទះ ការងារចិញ្ចឹមជីវិត និងរឿងរ៉ាវប្រចាំថ្ងៃ យើងច្រើនតែភ្លេចឈប់មួយភ្លែត ដើម្បីមើលអ្វីល្អៗដែលមាននៅជុំវិញខ្លួន។
ពេលខ្លះ សុភមង្គលនៅជិតយើងណាស់
តែយើងមិនបានសង្កេតវា។
ថ្ងៃនេះ ខ្ញុំគ្រាន់តែចង់រំឭកខ្លួនឯងថា…
រស់នៅសាមញ្ញៗក៏បាន។
ធ្វើរឿងតូចៗដែលធ្វើឱ្យចិត្តស្ងប់ក៏បាន។
ហើយចេះអរគុណចំពោះអ្វីដែលយើងមាននៅថ្ងៃនេះ។ 🌿
សុភមង្គល មិនមែនជារឿងធំដែលយើងអាចប្រាប់អ្នកដទៃបានទេ ប៉ុន្តែជារឿងតូចៗដែលធ្វើឱ្យបេះដូងយើងញញឹម នៅពេលគ្មានអ្នកណាមើលឃើញ។ 🌿
គេជិះបាឡុងមើលថ្ងៃរះ យើងមើលថ្ងៃរះពីដីក៏បាន 🤗😂
ពេលខ្លះ សុភមង្គលគ្រាន់តែជា
ពន្លឺថ្ងៃព្រឹកមួយ🌄
ស្នាមញញឹមរបស់កូន👶
និងបេះដូងដែលមានអារម្មណ៍ថា
“ថ្ងៃនេះ ក៏ល្អដែរ…” 🤍
#ទំព័រមាតា
09/07/2026
ជំរាបសួរអ្នកទាំងអស់គ្នា🙏🙏🙏
ពេលដែលទារកឈានដល់អាយុប្រហែលជា 7 រឺ8 ខែទៅគឺ ចាប់ផ្ដើមរៀនញ៉ាំអាហារដែលមានសណ្ឋានគ្រើមៗគ្រាប់ៗល្អិតៗបានហើយ។ លែងញ៉ាំអាហារដែលកិនម៉ដ្ឋផង់ទៀតហើយ។
ដូច្នេះហើយ
🥕 ពេលហាន់បន្លែសម្រាប់ម្ហូបទារក… កុំហាន់តូចពេកណាម៉ាក់ៗ!
ម៉ាក់ថ្មីៗជាច្រើន អាចគិតថា ហាន់បន្លែឱ្យតូចៗទៅ គឺងាយស្រួលសម្រាប់កូន ជាពិសេសនៅពេលដែលធ្វើបបរគ្រប់គ្រឿង(មិនមែនបបរគ្រឿង)។
❗តែជាក់ស្តែង បើហាន់តូចពេក ជាពិសេសហាន់ទំហំក្រោមប្រហែល ៥ មម បន្លែអាចមិនទន់ផុយល្អទេពេលរម្ងាស់ ហើយពេលយកមកកិនដោយខ្នងស្លាបព្រា រឺខ្នងសមវាក៏ងាយរអិល ក្រឡាច់ និងកិនមិនសូវម៉ដ្ឋទៀតផង។
ហើយអាចធ្វើឲ្យម្ហូបទៅជាស្កាតវិញទេ។🙁
វិធីងាយមួយគឺ 👉 ហាន់ជាដុំធំៗ ប្រហែល ១ សង់ទីម៉ែត្រឡើងទៅ (ឬកាត់ជាដុំធំៗដូចបន្លែស៊ុប)
ហើយរម្ងាស់ ឬស្ងោរឱ្យទន់ផុយហើយ សឹមយកមកហាន់ជាទំហំដែលសមស្របតាមអាយុខែរបស់ទារកវិញ។ 🥕🍲
ឧទាហរណ៍ ការ៉ុតកាត់ជាដុំធំៗ ដាក់ស្ងោរជាមួយស៊ុប។ ពេលទន់ផុយល្អហើយ គ្រាន់តែប្រើអញ្ចាញសង្កត់ ក៏អាចបែកបានងាយ។
ម្ហូបដែលទន់ផុយបែបនេះ អាចជួយឱ្យកូនហាត់ប្រើអញ្ចាញ ដើម្បីបំបែក និងទំពារអាហារ។ 🤍
ម៉ាក់ៗមិនចាំបាច់បារម្ភថា “ខ្លាចធ្វើមិនបាន” ទេ។
ការរៀនធ្វើម្ហូបឱ្យកូន
គឺចាប់ផ្តើមពីរឿងតូចៗបែបនេះហើយ។ 🌿
ធ្វើបន្តិចៗ រៀនបន្តិចៗ… ម៉ាក់ៗអាចធ្វើបាន។ 🥰
📌ទំហំម្ហូបដែលសមស្របតាមអាយុខែរបស់ទារក៖
https://www.facebook.com/share/14ndWrfvhJk
📌ពេលណែនាំឱ្យទារករៀនញ៉ាំសាច់ចិញ្ច្រាំ សាច់ចិញ្រ្ចាំក៏អាចមានលក្ខណៈស្កាតសម្រាប់ទារកផងដែរ។ ម៉ាក់ៗអាចប្រើតិចនិចដូចនៅក្នុងវីដេអូនេះ៖
https://youtube.com/shorts/V8IzZCDpgXs?is=ph7MG8XVUKIRct2_
#ទំព័រមាតា
#អាហាររបស់កូន #អាហារទារក #បង្រៀនកូនញ៉ាំ #ហាត់ទំពារ #ជីវិតម្ដាយ
09/06/2026
អាហារងាយៗ
កូនញ៉ាំអាហារពេលព្រឹករួចហើយ… ក៏ជិតដល់ពេលចេញទៅសាលាហើយ។ តែកូននៅតែថា “ញ៉ាំទៀត” 🥹🤍
ម៉ាក់ក៏គិតឃើញផាស្តាស្ងោរហើយយប់មិញសម្រាប់ធ្វើម្ហូបថ្ងៃនេះពេលលាងចាន។ ក៏ធ្វើ pasta លាយឈីសម្សៅមួយចានតូច ងាយៗ ហើយកូនចូលចិត្ត។ 🍝🧀
ពេលមើលកូនញ៉ាំ ម៉ាក់ស្រាប់តែមានអារម្មណ៍ថា… ម៉ាក់ប្រហែលមិនអាចធ្វើអ្វីអស្ចារ្យសម្រាប់កូនបានទេ។ តែម៉ាក់រីករាយដែលបានធ្វើរឿងតូចៗទាំងនេះអោយកូនរាល់ថ្ងៃ។
អរគុណជីវិត ដែលឱ្យម៉ាក់មានឱកាសបានឃើញកូនធំឡើង…
បន្តិចម្ដងៗ រាល់ថ្ងៃ។ 🤍
ពេលវេលាទាំងនេះ មិនធំដុំទេ… តែសម្រាប់ម៉ាក់ វាមានតម្លៃណាស់។ 🌿
ម៉ាក់ចូលចិត្តអង្គុយសំលឹងមើលម្រាមដៃកូនដួសម្ហូបញ៉ាំ និងមាត់របស់កូនទំពារម្ហូប (សូមមើលក្នុងរូប) 🤩😘🤗
ចុះម៉ាក់ៗទាំងអស់គ្នាវិញ?
វិធីចម្អិនផាស្តាប្រឡាក់ឈីសម្សៅ៖
https://www.facebook.com/share/v/19BKMAeKmV/
#ទំព័រមាតា
#អាហាររបស់កូន #បង្រៀនកូនញ៉ាំ #ហាត់ទំពារ #ជីវិតម្ដាយ
09/04/2026
ជំរាបសួរអ្នកទាំងអស់គ្នា!
🌈 បាយប្រអប់របស់កូន មិនត្រឹមតែឆ្ងាញ់ទេ… តែគួរឲ្យចង់ញ៉ាំតាំងពីមើលភ្លាម! 🍱💕
ពេលរៀបចំបាយប្រអប់ឲ្យកូន ម៉ាក់ៗអាចសាកល្បងគិតពី “ពណ៌” បន្ថែមពីលើការគិតពី “ម្ហូប”។ ព្រោះបាយប្រអប់ដែលមានពណ៌ចម្រុះ មិនត្រឹមតែមើលទៅស្រស់ស្អាត និងមានសោភ័ណភាពទេ ប៉ុន្តែវាក៏ជាវិធីមួយដែលអាចជួយឲ្យកូនបានញុំាអាហារមចម្រុះ និងធ្វើឲ្យកូនចាប់អារម្មណ៍ផងដែរ។ 🌈✨
🤍 ពណ៌ស — បាយ នំប័ុង នំបញ្ចុកសូមេន លតអ៊ូដុង ដំឡូង តៅហ៊ូ ឬផ្កាខាត់ណា-ស ស៊ុត-ស
❤️ ពណ៌ក្រហម — ប៉េងប៉ោះ ម្ទេសផ្អែមក្រហម ឬផ្លែឈើពណ៌ក្រហម
💛 ពណ៌លឿង — ពោត ល្ពៅ ដំឡូងជ្វា ស៊ុត ឬក្រូច
💚 ពណ៌បៃតង — ប្រូខូលី សណ្តែកបៃតង ត្រសក់ សាលាដ ឬបន្លែស្លឹកបៃតង
🤎 ពណ៌ត្នោត — សាច់មាន់ សាច់គោ ត្រី សណ្តែក ឬនំប៉័ងធញ្ញជាតិ
មិនចាំបាច់មានគ្រប់ ៥ ពណ៌ រាល់ថ្ងៃទេណា៎ម៉ាក់ៗ។ ❤️
ខ្ញុំក៏ធ្វើអត់បានរាល់ថ្ងៃដែរ 😐
អ្វីដែលសំខាន់គឺព្យាយាមឲ្យកូនបានស្គាល់ អាហារផ្សេងៗ និងរសជាតិផ្សេងៗ ហើយរៀបចំឲ្យមានភាពចម្រុះតាមអ្វីដែលមាននៅផ្ទះ។🤔🏠🫶👶🤞
🍱 បាយប្រអប់មួយប្រអប់ អាចរៀបចំជា៖
🍚 អង្ករ/ធញ្ញជាតិ
🥩 ប្រភពប្រូតេអ៊ីន
🥦 បន្លែ ១–២ ប្រភេទ
🍓 ផ្លែឈើ
🥑 ប្រភពខ្លាញ់ល្អតាមសមរម្យ
ពេលដាក់អាហារដែលមានពណ៌ខុសៗគ្នា នៅជាមួយគ្នា បាយប្រអប់នឹងមើលទៅ រស់រវើក ស្រស់ស្អាត និងគួរឲ្យទាក់ទាញ។ 👀🌈
ពេលខ្លះ កូនអាចមិនទាន់ចង់ញ៉ាំម្ហូបមួយមុខណា១ភ្លាមៗទេ។ កុំបារម្ភ និងកុំបង្ខំ។ គ្រាន់តែបន្តណែនាំអាហារផ្សេងៗជាបន្តបន្ទាប់ ដោយផ្តល់ឱកាសឲ្យកូនមើល ប៉ះ សាកល្បង និងស្គាល់វាបន្តិចម្តងៗ។ 💕
✨ ចាំថា… បាយប្រអប់ស្អាត មិនមែនសម្រាប់បង្ហាញថាម៉ាក់ជាម៉ាក់ដែលចម្អិនដ៏ពូកែនោះទេ។
វាគ្រាន់តែជាវិធីតូចមួយដែលម៉ាក់បង្ហាញក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអាហាររបស់កូន។ 🥰
ថ្ងៃខ្លះមានពេលក៏រៀបចំបានស្អាត 🌈
ថ្ងៃខ្លះក៏បានតែ បាយ + ស៊ុត + បន្លែធម្មតា 🍚🥚🥦
ទាំងពីរនេះសុទ្ធតែជាបាយប្រអប់ដែលធ្វើដោយក្តីស្រឡាញ់។ ❤️
វិធីខ្ចប់បាយប្រអប់ឱ្យមើលទៅស្រស់ស្អាត៖
https://www.facebook.com/share/v/187V5bgqsJ/
#ទំព័រមាតា
#បាយប្រអប់កូន #អាហារកុមារ #អាហារចម្រុះ #ពណ៌នៃអាហារ #ក្តីស្រឡាញ់របស់ម៉ាក់ #អាហាររបស់កូន #បង្រៀនកូនឱ្យញ៉ាំ #ការអត់ធ្មត់របស់ម្ដាយ
09/01/2026
❤️ ទឹកចិត្តរបស់ម៉ាក់ក្នុងការធ្វើម្ហូប🧑🍳
ការធ្វើម្ហូបសម្រាប់កូនៗ មិនមែនគ្រាន់តែជាការរៀបចំអាហារមួយពេលៗនោះទេ… វាជា ក្តីស្រឡាញ់ដែលម៉ាក់ដាក់ចូលទៅក្នុងម្ហូបគ្រប់ចាន។ 🥰🍳
មានពេលខ្លះ ម៉ាក់ហត់ពីការងារផ្ទះ ហត់ពីការមើលថែកូនៗ ប៉ុន្តែពេលឃើញកូនៗមកឈររង់ចាំមើលម្ហូបដែលម៉ាក់កំពុងធ្វើ ឬឮកូននិយាយថា៖
«ម៉ាក់ធ្វើអី? ឆ្ងាញ់អត់?កូនអាចជួយម៉ាក់បានទេ?» 😂❤️
កម្លាំងរបស់ម៉ាក់ហាក់ដូចជាមានឡើងវិញភ្លាមៗ។✨🤞👶
អ្វីដែលធ្វើឱ្យម៉ាក់មានកម្លាំងចិត្តធ្វើម្ហូបរាល់ថ្ងៃ គឺពេលកូនៗ សាកញ៉ាំ ហើយនិយាយថា “ឆ្ងាញ់!” 🥹💕
ពាក្យតូចមួយនេះ សម្រាប់ម៉ាក់វិញ មានតម្លៃធំជាងអ្វីៗទាំងអស់។🫶
ថ្ងៃនេះកូនៗមិនត្រឹមតែរង់ចាំញ៉ាំទេ… ពួកគេថែមទាំងជួយមើល ជួយរង់ចាំ និងជួយលើកទឹកចិត្តម៉ាក់នៅក្នុងផ្ទះបាយទៀត។ 👩🍳👧🏻👦🏻
កូនៗគឺជាកម្លាំងចិត្តរបស់ម៉ាក់។
ហើយម្ហូបដែលម៉ាក់ធ្វើ គឺជាវិធីមួយដែលម៉ាក់ប្រាប់កូនៗថា៖ “ម៉ាក់ស្រឡាញ់កូន”។ ❤️
#ទំព័រមាតា
#ជីវិតម៉ាក់ #ម្ហូបធ្វើដោយក្តីស្រឡាញ់ #កូនៗជាកម្លាំងចិត្ត