តា Arne Slot

តា Arne Slot

Share

ផេក​តា Arne Slot បង្កើតឡើងក្នុងន័យត្រូលលេង សប្បាយ បន្ថែមរសជាតិ ពីការគាំទ្របាល់ទាត់ គ្មានចេតនាឲ្យឈ្លោះទាស់ទែងគ្នាទេ! #KSK

05/30/2026

➖Thiago និង Coutinho សុទ្ធតែជាវីរបុរស Liverpool ត្បិតថាពួកគេមិនធ្លាប់លេងជាមួយគ្នានៅហង្សតែអ្នកទាំងពីរធ្លាប់លើកពាន UCL រួមគ្នានៅ Bayern Munich‼️

ស្ដាយ បើកំពូលកីឡាករទាំងពីរលេងនៅ Anfield ចំពេលតែមួយ មិនដឹងកក្រើកទីលានប៉ុនណាទៅ? 🔥🤯

05/29/2026

សមាជិកថ្មី Jérémy Jacquet និយាយពីដៃគូការពារនៅរដូវកាលក្រោយ!

"រៀមច្បងVan Dijk នឹងបង្ហាញផ្លូវពីការលេងជាក្រុមផ្សេងៗ រួមទាំងកីឡាករដទៃទៀត។ ខ្ញុំជឿជាក់ថាខ្លួនឯងនឹងអាចសម្របខ្លួនបានរហ័សក្នុងក្រុម Liverpool” 🔥🫡

05/28/2026

មានត្រឹម Naby Keïta 🇲🇱 Jordan Henderson 🏴󠁧󠁢󠁥󠁮󠁧󠁿 James Milner 🏴󠁧󠁢󠁥󠁮󠁧󠁿

Jürgen Klopp បានប្រើជម្រើសខ្សែបម្រើនេះនៅប្រកួតលើទឹកដី Old Trafford នៅតែអាចយកឈ្នះ Man United ក្រៅដីរហូត 5-0!

រីឯជំនាន់ តា Arne Slot ខ្សែបម្រើ World Class ពេញក្រុមចាញ់បិសាចទាំងពីរជើង! 🥶

05/26/2026

☑️ រឿងពិតមួយដែលហ្វេនៗមិនសូវបានដឹង គឺភរិយារបស់ Wayne Rooney ឈ្មោះ Coleen គឺជាហ្វេន Liverpool ដ៏ស្មោះស្ម័គ្រម្នាក់! 🔴

បើទោះជាប្ដីរបស់នាង ចេញពីថ្នាល Everton និងជាវីរបុរសដ៏សំខាន់ម្នាក់របស់ Man United តែនៅថ្ងៃ Liverpool លើកពាន Premier League កាលពីឆ្នាំ 2020 លោក Rooney បានត្រឡប់មកផ្ទះវិញឃើញសភាពដូចក្នុងរូបនេះ! 🤣

05/25/2026

➖ Liverpool បានប្រាប់ Alisson ថាក្លឹបចង់រក្សារូបគេបន្តទៀត គឺគ្មានចេតនាឲ្យអ្នកចាំទីអន្តរជាតិប្រេស៊ីលចាកចេញមុនផុតកុងត្រានោះទេ‼️

ការលើកឡើងដូច្នេះបន្ទាប់ពីមួយរយៈចុងក្រោយមានព័ត៌មានថា ហង្សក្រហមចង់លក់ Alisson ឲ្យទៅ Juventus ដើម្បីបានលុយមួយចំនួនមកវិញ 🙌⚠️

05/24/2026

ស្របពេលដែលអ្នកគាំទ្រពេញមួយកីឡដ្ឋានស្រែកច្រៀង និងក្រោកឈរទះដៃលាវីរបុរសទាំងពីរគឺ Robertson និង Salah ងាកទៅ Virgil van Dijk បានអង្គុយយ៉ាងស្ងៀមស្ងាត់ម្នាក់ឯង‼️💔

ប្រធានក្រុម Liverpool ហាក់ខ្ទេចខ្ទីបេះដូង ពេលឃើញមិត្តរួមក្រុមដែលធ្លាប់សាងភាពជោគជ័យជាមួយគ្នាចាកចេញម្ដងម្នាក់ៗ! 😣

05/24/2026

Luis Diaz បានបន្ថែមពានធំទីពីរ នៅរដូវកាលដំបូងរបស់ខ្លួនក្រោយជួយ Bayern Munich ឈ្នះដាច់រហូត 3-0 ទល់នឹង VfB Stuttgart នៅពានរង្វាន់ DFB-Pokal ដែលមានឋានៈស្មើ FA Cup! 🔥

សោកស្ដាយដែលចាញ់ PSG ម្ល៉េះពួកគេមានឱកាសដណ្ដើម UCL មួយទៀត ⚽

05/23/2026

➖Trent Alexander Arnold ត្រូវដកឈ្មោះចេញពីបញ្ជីកីឡាករ 25 នាក់ចុងក្រោយរបស់តោកំណាចអង់គ្លេសសម្រាប់ព្រឹត្តិការណ៍កម្រ 4 ឆ្នាំម្ដងគឺ World Cup‼️

ការដកចេញនេះក្រោយខ្សែការពារវ័យ 27 ឆ្នាំមិនអាចជួយ Real Madrid ឈ្នះពានរង្វាន់ធំៗ ពិសេសគឺការធ្លាក់ទម្រង់លេង និងរបួសញឹកញាប់

សោកស្ដាយដែរចំពោះអតីតកីឡាកររបស់យើង គ្រាន់តែនឹកឃើញពាក្យល្បីក្នុងបាល់ទាត់មួយលើកឡើងថា៖ “ស្មៅលើទីលានមិនមែនសុទ្ធតែបៃតងខ្ចីនោះ” ⚠️😇

05/22/2026

➖អតីត Liverpool ទាំងពីរគឺ Jordan Henderson និង Jarell Quansah ត្រូវបានកោះហៅចូលក្នុងបញ្ជីកីឡាករតោកំណាចអង់គ្លេសសម្រាប់ពាន 2026 World Cup! 🏴󠁧󠁢󠁥󠁮󠁧󠁿

ដោយឡែកកីឡាករអង់គ្លេសនៅ Liverpool មានដូចជា Gomez និង Curtis Jones ជាដើមមិនបានជាប់ក្នុងបញ្ជីនោះទេ‼️🥺

05/22/2026

➖ Sadio Mane បានឈ្នះជើងឯកលីគកំពូលសាជាថ្មីក្រោយស៊ុតបើកឆាកឲ្យ Al-Nassr យកឈ្នះ Damac 4-1 ដើម្បីលើកពាន Saudi Pro League ជាលើកដំបូង‼️

ខ្សែប្រយុទ្ធស្លាបសេណេហ្គាល់ធ្លាប់ឈ្នះលីគជាមួយ Liverpool, Bayern Munich ហើយពេលនេះជាមួយ Al-Nassr ❤️

05/20/2026

យុវជនឆ្នើមរបស់យើង Harvey Elliott បានឈ្នះ Europa League ជាមួយ Aston Villa កាលពីយប់មិញធ្វើឲ្យរូបគេលើកពានគ្រប់រដូវកាលគិតចាប់តាំងពីរដូវកាល 2021-22 ដល់ 2025-26! 🏆

Harvey នឹងត្រឡប់មកទឹកដី Anfield វិញឆាប់ៗ ក្រោយផុតកុងត្រាខ្ចីជើង 🙌

Want your business to be the top-listed Gym/sports Facility in Grove City?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Grove City, OH
43123