16/09/2026
ថ្ងៃពុធ ៥កេីត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងពិធីបិទវគ្គសិក្ខាសាលា អាជ្ញាកណ្តាលកីឡាបាល់បោះFIBAកម្រិតជាតិ ដែលមានសិក្ខាកាមចូលរួមសរុប31នាក់ ស្រី04នាក់ ដែលឧទ្ទេសដោយលោក Mohammed Alamri (FIBA Referees Instrutor)។ ក្នុងឱកាសនេះផងដែរឯកឧត្តមប្រធាន បានមានអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់អោយខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រ អំពីច្បាប់នៃការប្រកួត ក្បួនច្បាប់អាជ្ញាកណ្តាលដេីម្បីដឹកនាំការប្រកួតអោយមានភាពសុក្រិតយុត្តិធម៍ និងអភិវឌ្ឍខ្លួនអោយក្លាយជាអាជ្ញាកណ្តាលអន្តរជាតិនៅថ្ងៃខាងមុខ។