06/08/2026
ក្នុងនាមតំណាងឲ្យក្រុមឥន្រ្ទីពិឃាតសណ្ដារសូមសម្តែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកនី ដារ៉ារិទ្ធី ដែលបានផ្តល់ការឧបត្ថម្ភយ៉ាងថ្លៃថ្លាជា [បាល់ទាត់ចំនួន៥គ្រាប់សម្រាប់ក្នុងការវឹកហាត់] ដល់ក្រុមកីឡាបាល់ទាត់របស់យើងខ្ញុំ។
ការឧបត្ថម្ភ និងការយកចិត្តទុកដាក់របស់លោកពិតជាមានអត្ថន័យធំធេងណាស់ ក្នុងការលើកទឹកចិត្តដល់កីឡាករទាំងអស់ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតដោយស្មារតីកីឡាខ្ពស់ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកីឡាបាល់ទាត់ឱ្យកាន់តែរីកចម្រើន។
ជាថ្មីម្តងទៀត ខ្ញុំបាទនិងក្រុមការងារទាំងមូល សូមជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះ លោកនី ដារ៉ារិទ្ធព្រមទាំងក្រុមគ្រួសារសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងទទួលបានការរីកចម្រើនក្នុងការងារក៏ដូចជាក្នុងអាជីវកម្ម។
សូមអរគុណ!