16/12/2025
មិនមែនជាការកេងនយោបាយ មិនមែននិន្នាការនយោបាយ តែជាការចូលរួមសុខទុក្ខ ក្តីបារម្ភ និងការគោរពស្រលាញ់ចំពោះវីរៈកងទ័ពកម្ពុជា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំកងទ័ព ដើម្បី ផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមការងារចូលរួមចំណែកជាថវិការ និងស្បៀងអាហារខ្លះៗ ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ ក្នុងការសំណេះសំណាលរយៈពេលខ្លីពួកគាត់បានបង្ហើបថា ពុំមានអំណោយសប្បុរសជនជួយទៅខាងគាត់ទេ ដូច្នេះសូមអំពាវនាវសប្បុរសជនខ្មែរទាំងអស់មកពីគ្រប់និន្នាការចូលរួមបរិច្ចាកដល់ខាងគាត់ផង សូមអរគុណ!(រូបភាពថតដោយកាមេរ៉ាដែលគ្មានជាប់សេវាអ៊ិនធើណិតមិនអាចស្កែនកូអ័រដឺណេរ នៅក្រៅតំបន់យុទ្ធសាស្ត្រ និងមានការអនុញ្ញាតមុនផ្សព្វផ្សាយ)
14/12/2025
សកម្មភាពក្រុមការងារគណបក្សភ្លើងទៀន គណបក្សឆន្ទ:ខ្មែរ ខេត្តសៀមរាប ខេត្តកំពង់ធំ ចូលរួមគ្នាធ្វើត្រីឆ្អើសម្រាប់ជូនវីរ:កងទ័ព។
10/12/2025
កិច្ចប្រជុំប្រចាំខែស្រុកជីក្រែងដោយមានការចូលរួមតំណាងគណបក្សស្រុក និងគណបក្សឃុំ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារខែវិច្ឆការ ឆ្នាំ២០២៥ ។
07/12/2025
ឯកឧត្តម ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឯកឧត្ត សេង ម៉ាឌី អុប្រធានគណបក្សឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ឯកឧត្តម គង់ ម៉ូនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងឯកឧត្តម អ៉ី ម៉ុយលីអគ្គលេខាធិការរង ចូញលរួមបើកកម្មវិធីសិក្ខាសាលាស្តីពីការពង្រឹងចំណេះដឹងនយោបាយថ្នាក់ដឹកនាំស្រុក/ក្រុង នៃខេត្តសៀមរាប នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការផ្តួចផ្តើមនិងបណ្តុះបណ្តាលដោយគ្រូឧទ្ទេសនាម ឯកឧត្តម គីម សួរភីរិទ្ធ អ្នកនាំពាក្យគណបក្ស។
02/12/2025
សេចក្តីជូនដំណឹងសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងនយោបាយថ្នាក់ដឹកនាំស្រុក/ក្រុង គណបក្សភ្លើងទៀន និងគណបក្សឆន្ទះខ្មែរខេត្តសៀមរាប។
02/10/2025
គណបក្សឆន្ទៈខ្មែរ បន្តស្មារតីដើមពីគណបក្សភ្លើងទៀន ក្នុងបេសកកម្មប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ បន្ទាប់ពីគណបក្សភ្លើងទៀនមិនអាចចូលរួមប្រកួតប្រជែងបោះឆ្នោតដោយហេតុផលនយោបាយ។
02/10/2025
គណបក្សភ្លើងទៀន នឹងធ្វើការជួសជុលស្លាករបស់គណបក្សដែលខូចខាតឡើងវិញ តាមបណ្តាឃុំ/សង្កាត់ មួយចំនួននៃខេត្តសៀមរាប។