ROYAL FC

ROYAL FC

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ROYAL FC, Sports Team, battambang, Battambang.

Photos from ROYAL FC's post 08/07/2025

ពួកយើងបានចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ ព្រះវិហារប៊ុនដាំងជុងអាង ទាលានប្រកួត តារាងបាល់ទាត់ សកលវិទ្យាល័យ ជាតិបាត់ដំបង (NUBB) នាថ្ងៃទី០៨-១១ ខែកក្កដា ឆ្នាំ២០២៥។ អញ្ជើញចូលរួមទស្សនាដោយសេរី ៕
In God We Trust
ROYAL FC Family Team.

29/03/2025

📈សេចក្តីជូនដំណឹងពីក្រុម ROYAL FC

បន្ទាប់ពីការពិភាក្សាផ្ទៃក្នុង យើងខ្ញុំបានធ្វើការសម្រេចចិត្តដកខ្លួនចេញពីការប្រកួត ដោយមិនមានន័យថាក្រុមយើងខ្ញុំបានធ្វេីខុសនូវបទបញ្ជាទាំងស្រុងនោះទេ។​ កីឡាករលេខ 12 របស់យើងបើទោះជាមិនមានឈ្មោះក្នុងបញ្ជីសិស្សនៃសាកលវិទ្យាល័យ NUBB ប៉ុន្តែគាត់ក៏ធ្លាប់បានហ្វឹកហាត់ ជាមួយសាកលវិទ្យាល័យនេះផងដែរ។
មុននឹងចូលរួមប្រកួត ក្រុមយើងខ្ញុំបានឆ្លងកាត់ដំណើរការនៃការត្រួតពិនិត្យឈ្មោះកីឡាករ និងភាពសមស្របតាមបទបញ្ជាដោយគណកម្មការរៀបចំការប្រកួតផងដែរ ក្រុមយើងខ្ញុំក៏បានទទួលបានការអនុញ្ញាតិអោយចូលរួមការប្រកួតជាផ្លូវការផងដែរ។ ទោះជាយ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយើងយកឈ្នះក្រុម វិទ្យាសាស្រ្តសត្វ ដោយលទ្ធផល 4-2 ក៏ពិតមែនប៉ុន្តែសិទ្ធឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រុមម្ខាងទៀតមិនព្រមទទួលយកលទ្ធផលនេះ និងបានស្នើសុំធ្វើការតវ៉ា ដោយលើកយកហេតុផលថាក្រុមយើងខ្ញុំបានធ្វើខុសពីបទបញ្ជាផ្ទៃក្នុង នៃការប្រកួត។

គណកម្មការបានសម្រេចលើបញ្ហានេះច្រើនលើក តែគ្មានសេចក្តីសម្រេចណាដែលផ្តល់យុត្តិធម៌ដល់ក្រុមយើងខ្ញុំឡើយ។ បើទោះជាយ៉ាងណា ក្រុមយើងនៅតែមានស្មារតីកីឡា និងបញ្ជាក់ថា ការសម្រេចចិត្តដកខ្លួនចេញគឺជាការសម្រេចចិត្តផ្ទាល់របស់ក្រុមយើង។ ទន្ទឹមនឹងនេះ យើងសូមលើកឡើងបញ្ហាចោតជាសំណួរបួនចំណុចសំខាន់ដូចខាងក្រោម៖

1. តើក្រុមយើងខ្ញុំពិតជាធ្វើខុសនឹងគោលការណ៍មែនដែលឬទេ ឬក៏ជាកំហុសនៃដំណើរការត្រួតពិនិត្យឈ្មោះកីឡាករមុននឹងចូលប្រកួត?

2. មូលដ្ឋានអ្វីដែលបណ្ដាលឲ្យក្រុមផ្សេងៗ (ដែលមានកីឡាករមិនមែនជាសិស្សសាកលវិទ្យាល័យ NUBB ) ត្រូវបានអនុញ្ញាតិឲ្យបន្តប្រកួត ខណៈពេលដែលក្រុមយើងខ្ញុំត្រូវបានទម្លាក់ចេញ? តើនេះជាការសម្រេចចិត្តដែលត្រឹមត្រូវឬទេ?

3. ហេតុអ្វីបានជាគណកម្មការរៀបចំការប្រកួតនេះ មានសិទ្ធិអន្តរាគមន៍ជាអាជ្ញាកណ្តាលផង និងជាគ្រូបង្វឹកផង ក្នុងព្រឹត្តិការណ៍ការ ការប្រកួតនេះ? ការធ្វើបែបនេះ នាំអោយការប្រកួតមានការលំអៀង ឬមានផលប៉ះពាល់អ្វីដែរទេ?

4. ទោះបីយើងមិនបានបន្តរក្នុងការប្រកួតនេះ ក៏ក្រុម ROYAL FC បានលើកកម្ពស់ស្មារតីកីឡា និងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រយ៉ាងកក់ក្តៅ។

យើងសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់គ្នាដែលនៅតែបន្តគ្រាំទ្រនិងលើកទឹកចិត្តដល់ក្រុមយើងខ្ញុំ ហើយក៏សង្ឃឹមថាការប្រកួតបាល់ទាត់នាពេលអនាគត នឹងមានការដឹកនាំស្របតាមបទបញ្ជាដោយយុត្តិធម៌បំផុត។

សូមអរគុណ!
ក្រុមបាល់ទាត់ ROYAL FC 🙏🏽



29/03/2025

update news 📰
ក្រុមយើងខ្ញុំ (ROYAL FC) បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត ពានរង្វាន់ បាល់ទាត់ ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង
សូមអរគុណសម្រាប់ការគាំទ្រកន្លងមកដែរបានចំណាយពេលវេលាដ៏មានតម្លៃ សូមអរគុណ 🫶🏼💕🙏🏽




21/03/2025

ស្នាមញញឹមបញ្ជាក់ពីស្មារតីក្រុម ក្តីសង្ឃឹមនៅតែមាន🔥🫵🏻



Photos from ROYAL FC's post 17/03/2025

Thank you all of you for supports need fans more to final game keep fighting together 🔥🫵🏻
Credit photo: Administration football / Choeun Nov 📸

17/03/2025

⚽️ ចប់ការប្រកួត (Full-Time)

THE ROYAL FC 4️⃣-2️⃣ វិទ្យាសាស្រ្តសត្វ

🏆 ពានរង្វាន់បាល់ទាត់ ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង 𝟮𝟬𝟮𝟰/𝟮𝟱




16/03/2025

Here we go …..

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ នៃពានរង្វាន់បាល់ទាត់​ ស.ស.យ.ក​ ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង
វិទ្យាសាស្រ្តសត្វ vs​ Royal FC
វេលាម៉ោង៣.៣០នាទីរសៀល​
✅នៅទីលានបាល់ទាត់៖សាកលវិទ្យាល័យជាតិបាត់ដំបង

07/02/2025

⚽🔥 Matchday is here! Time to bring the energy, the passion, and the goals! 💪🏆 Who’s ready for the action? ⚡⚽



Art work : Kîm Hāb

14/11/2024

See ya this weekend ⚽️💪🏻❤️

10/11/2024

Finally results 2 -1
🔜 semi final 💪🏻⚽️❤️

Thanks for supporting us let go together💪🏻❤️

02/11/2024

See you guys 🔥🥬⚽️

Want your business to be the top-listed Gym/sports Facility in Battambang?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


Battambang
Battambang