11/08/2026
នេះជាសមិទ្ធផល និង អត្ថប្រយោជន៍ ដែលទទួលបានក្រោយពេលបញ្ចប់ពានរង្វាន់ FFC B1 Youth League យុវជនចំនួន ៤រូប ត្រូវបានជ្រើសរើស យកទៅហ្វឹកហាត់នៅសាលាបាត់ទាត់ជាតិ បាទី នាពេលខាងមុខនេះ ។
យុវជនទាំង៤រូបនេះរួមមាន:
1. សុភី ផល្គុន របស់ KNB Academy
2. ធន់ សុធី របស់ BTB Academy
3. រិទ្ធ រ៉ានុ របស់ BTB Academy
4. ស៊ូ បញ្ញាសាល របស់ Black Eagle Academy
ជូនពរប្អូនៗទាំង៤រូប ទទួលបានជោគជ័យ នឹងសម្រេចក្ដីស្រមៃ របស់ខ្លួន 💪 ។
10/08/2026
មិនចាំបាច់ទាល់តែ យើងមានសម្ភារៈគ្រប់គ្រាន់ទើប យើងអាចចូលរួមលេងកីឡាបាននោះទេ ❤️
ពួកគាត់មកពីគ្រួសារ ដែលក្រខ្សត់ តែពួកគាត់មានចិត្តចង់ចូលរួមលេងដូចក្មេងដ៏ទៃទៀតដែរ ។
09/08/2026
ឃើញបែបនេះហើយ រំភើបទេ គាំទ្រទេ បងប្អូនអ្នកបាត់ដំបង ?
បងប្រុស អេង ម៉េង កំពុងសិក្សា និងរៀបចំ ផែនការ ធ្វើទីលានបាល់ទាត់ស្ដង់ដាបច្ចេកទេស នៅលើទឹកដីខេត្តបាត់ដំបង ។
09/08/2026
ចង់ឃើញខេត្តខ្ញុំ មានដូចខេត្តគេដែរ
ទោះបីមានទីលានមួយចំនួនស្អាត អាចប្រកួតបាន ប៉ុន្ដែមិនទាន់មានស្ដង់ដារនៅឡើយទេ ។
សង្ឃឹមថាមានក្រុមហ៊ុនធំៗងាកមកចាប់ដៃគូ ជាមួយខេត្តបាត់ដំបង ដែលសម្បូរទៅដោយធនធាន កីឡាករ និង អ្នកគាំទ្រ បាល់ទាត់ ជាច្រើន ។
ក្រុមហ៊ុនអាចសហការ ជាមួយ ក្រុមធំៗ ក្នុងខេត្ត ដូចជា បាត់ដំបង យូណៃធីត ឬ ធនាគារស្រូវកម្ពុជា ដើម្បីឈានដល់ ការចូលរួមលេង លីគ២ នៅរដូវកាលនេះ ឬ រដូវកាលក្រោយបាន ។
09/08/2026
ពានរង្វាន់កុមារខេត្តបាត់ដំបង អាយុក្រោម៦ឆ្នាំ រដូវកាលទី១
09/08/2026
ពានរង្វាន់កុមារបាត់ដំបង អាយុក្រោម៦ឆ្នាំ រដូវកាលទី១
08/08/2026
ក្រុមបាល់ទាត់ កុមារ តោតូច របស់ មត្តេយ្យក្រុងបាត់ដំបង គឺជាជើងឯក ពានរង្វាន់ BTB JUNIOR KID U6 បន្ទាប់ពីពួកគេ យកឈ្នះ ក្រុមបាល់ទាត់កុមារ S.A.B ដោយលទ្ធផល 1-0 ។