09/12/2025
សារសម្ដេចហ៊ុន សែន៖ “ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា នឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឱ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឱ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។
យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួន ដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឱ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕”
09/12/2025
សេចក្តីអំពាវនាវ របស់ថ្នាក់ដឹកនាំយើង សូមចូលរួមទាំងអស់គ្នា។
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
08/12/2025
ការអត់ធ្មត់មានដែនកំណត់ ណាចោរ😡😡😡😡😡
08/12/2025
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាព ជាភស្តុតាងជាក់ស្តែងមិនអាចប្រកែកបាន បង្ហាញពីសកម្មភាពកងទ័ពឈ្លានពានថៃ សម្រុកចូលភូមិព្រៃចាន់ និងភូមិជោគជ័យរបស់កម្ពុជា ជាមួយសព្វាវុធធុនធ្ងន់ មានទាំងរថក្រោះផងដែរ ហើយបានបើកការបាញ់ប្រហារនៅថ្ងៃ៨ធ្នូនេះ។
08/12/2025
សម្ដេចតេជោ ហ៊ុន សែន បានលុបចោលកម្មវិធីការងារផ្សេងៗទាំងអស់ ដើម្បីចូលរួមជាមួយសម្ដេចធិបតី នាយរដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន 🙏🏻🙏🏻🙏🏻
រូបភាព BTV
08/12/2025
🚨*គិតត្រឹមម៉ោងនេះ សារព័ត៌មានអន្តរជាតិ (CNN International) បានសរសេរនូវពាក្យចំៗ និងច្បាស់ៗទៅកាន់ពិភពលោកថា៖ ប្រទេសថៃ 🇹🇭 បានចាប់ផ្តើមវា.យប្រ.ហារតាមផ្លូវអាកាសមកលើកម្ពុជា 🇰🇭❤️🙏🏻
08/12/2025
វាមកទៀតហើយ វាមិនអោយយើងនៅបានសុខទេ។ បើវាមិនអោយយើងនៅបានសុខ យើងក៏ត្រូវតែធ្វើអោយវានៅមិនសុខដូចគ្នា។ អាចោរសៀម!។។។។
12/11/2025
កុមារជនភៀសសឹក មកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភ័យខ្លាច រត់មកទីតាំងសុវត្ថិភាព ក្រោយថៃបេីកការវាយប្រហារលេីជនសុីវិលស្លូតត្រង់ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ។
12/11/2025
ពលរដ្ឋខ្មែរម្នាក់បានស្លាប់ហេីយក្រោយសៀមបាញ់នៅព្រៃចាន់រសៀលនេះ