23/08/2026
ក្រុមមន្ទីរ អយក ខេត្តកំពត ត្រៀមធ្វើដំណើរទៅខេត្តព្រះសីហនុ ប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន
ក្រុមមន្ទីរ អយក ខេត្តកំពត នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមការប្រកួតពានរង្វាន់ សម្តេច ហ៊ុន សែន លើកទី២០ រដូវកាល ២០២៦/២៧ ដោយត្រូវជួបប្រកួតជាមួយក្រុមជម្រើសខេត្តព្រះសីហនុ។
តាមកម្មវិធីប្រកួត ការប្រកួតរវាង ក្រុមជម្រើសខេត្តព្រះសីហនុ និងក្រុមមន្ទីរ អយក ខេត្តកំពត នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល (15:30) នៅ ទីលានអនុវិទ្យាល័យ សម្តេចឪ ខេត្តព្រះសីហនុ។
ជំនួបនេះ គឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមមន្ទីរ អយក ខេត្តកំពត ក្នុងការប្រជែងយកពិន្ទុបន្ថែម និងពង្រឹងឱកាសរបស់ខ្លួនក្នុងតារាងពូល ង ខណៈក្រុមទាំងពីរត្រូវការលទ្ធផលល្អ ដើម្បីបង្កើនឱកាសបន្តដំណើរទៅកាន់វគ្គបន្ទាប់។
ក្រុមមន្ទីរ អយក ខេត្តកំពត សង្ឃឹមថានឹងបង្ហាញនូវសមត្ថភាព ការតស៊ូ និងស្មារតីកីឡាដ៏រឹងមាំ ដើម្បីប្រជែងយកលទ្ធផលល្អពីការប្រកួតនៅលើទឹកដីខេត្តព្រះសីហនុ។
ក្នុងនាមជាអ្នកស្រឡាញ់ និងគាំទ្រវិស័យកីឡាបាល់ទាត់ខេត្តកំពត សូមបងប្អូនអ្នកគាំទ្រទាំងអស់ បន្តផ្តល់កម្លាំងចិត្ត និងគាំទ្រក្រុមជម្រើសខេត្តកំពត ក្នុងការប្រកួតដ៏សំខាន់នេះ។
ក្នុងនាមជាអ្នកស្រឡាញ់ និងគាំទ្រវិស័យកីឡាបាល់ទាត់ខេត្តកំពត សូមបងប្អូនអ្នកគាំទ្រទាំងអស់ បន្តផ្តល់កម្លាំងចិត្ត និងគាំទ្រក្រុមជម្រើសខេត្តកំពត ក្នុងការប្រកួតដ៏សំខាន់នេះ។
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី អ៉ីភីមានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49 https://t.me/EPSportShopKp
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
21/08/2026
ខេត្តកំពតឈរលេខ២ ក្នុងពូល ង នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី២០ រដូវកាល ២០២៦/២៧
ក្រុមជម្រើសខេត្តកំពត កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងពូល ង នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី២០ រដូវកាល ២០២៦/២៧ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ២ លើក។
សម្រាប់ពូល ង មានក្រុមជម្រើសខេត្តចំនួន ៤ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ក្រុមទាំង៤ ត្រូវប្រកួតតាមរូបមន្តវិលជុំ ទាំងក្នុង និងក្រៅទឹកដី ដើម្បីប្រមូលពិន្ទុ និងប្រជែងយកឱកាសបន្តទៅកាន់វគ្គបន្ទាប់។
គិតត្រឹមពេលនេះ ក្រុមទាំង៤ សុទ្ធតែបានឆ្លងកាត់ការប្រកួតចំនួន ២ លើកដូចគ្នា។ ក្នុងនោះ ក្រុមជម្រើសខេត្តកោះកុង កំពុងឈរនៅកំពូលតារាងដោយមាន ៤ ពិន្ទុ ខណៈ ខេត្តកំពត ឈរនៅលេខ២ មាន ៣ ពិន្ទុ។
ចំណែក ខេត្តព្រះសីហនុ ឈរនៅចំណាត់ថ្នាក់លេខ៣ មាន ២ ពិន្ទុ និង ខេត្តកែប ឈរនៅលេខ៤ មាន ១ ពិន្ទុ។ ស្ថានភាពតារាងបច្ចុប្បន្ននេះ កំពុងធ្វើឱ្យការប្រកួតក្នុងពូល ង កាន់តែមានភាពតានតឹង និងគួរឱ្យចាប់អារម្មណ៍ ខណៈពិន្ទុរបស់ក្រុមនីមួយៗនៅមានគម្លាតមិនឆ្ងាយពីគ្នាឡើយ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមជម្រើសខេត្តកំពត នឹងត្រូវជួបក្រុមជម្រើសខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយការប្រកួតនេះនឹងធ្វើឡើងនៅលើទឹកដីខេត្តព្រះសីហនុ។
តើ ក្រុមជម្រើសខេត្តកំពត អាចបន្តទម្រង់លេងដ៏ល្អ និងយកឈ្នះលើ ខេត្តព្រះសីហនុ ដើម្បីបងឡើងទៅកាន់កំពូលតារាងក្នុងពូល ង បានដែរឬទេ? កុំភ្លេចតាមដាន និងគាំទ្រទាំងអស់គ្នាការប្រកួតនេះក៏មានការផ្សាយផ្ទាល់តាមរយះBTVផងដែរ!
———————-
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភីមានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49 https://t.me/EPSportShopKp
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
21/08/2026
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ MJC Kampot ២០២៦ បញ្ចប់ដោយជោគជ័យ និងរួមចំណែកលើកស្ទួយវិស័យកីឡាយុវជននៅខេត្តកំពត
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ MJC Kampot ២០២៦ ដែលរៀបចំឡើងក្នុងឱកាសប្រារព្ធ «ទិវាកីឡា MJC» បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងការប្រកួតប្រជែងប្រកបដោយភាពអ៊ូអរ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ ផ្ទះយុវវ័យ និងវប្បធម៌ ខេត្តកំពត (MJC Kampot) ក្នុងគោលបំណងបង្កើតវេទិកាឱ្យកុមារ និងយុវជនដែលស្រឡាញ់កីឡាបាល់ទាត់ បានបង្ហាញសមត្ថភាព អភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ពីការប្រកួតប្រជែងជាក់ស្តែង។
ការរៀបចំការប្រកួតនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ MJC Kampot ក្នុងការជំរុញសកម្មភាពកីឡាយុវជន និងបង្កើតបរិយាកាសល្អសម្រាប់កុមារ និងយុវជនចូលរួមហាត់ប្រាណ ប្រើប្រាស់ពេលវេលាទំនេរឱ្យមានប្រយោជន៍ ពង្រឹងសុខភាព ក៏ដូចជាបណ្តុះស្មារតីសាមគ្គីភាព វិន័យ ភាពជាអ្នកដឹកនាំ និងការគោរពគ្នាទៅវិញទៅមក។
ជាពិសេស ការរៀបចំការប្រកួតបែងចែកជាពីរប្រភេទ គឺ U10 និង U14 បានផ្តល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើនក្រុម អាចបញ្ចេញទេពកោសល្យ និងសមត្ថភាពនៅលើទីលាន ព្រមទាំងជួយបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍធនធានកីឡាករវ័យក្មេងនៅក្នុងខេត្តកំពត។
លទ្ធផលការប្រកួត U10
ម្ចាស់ជើងឯក៖ ក្រុមកីឡាករ ផ្ទះយុវវ័យ និងវប្បធម៌ ទទួលបានពានរង្វាន់ ១ និងមេដាយមាសចំនួន ១៥។
ជើងឯករង៖ ក្រុមកីឡាករ កំពង់កែស ទទួលបានមេដាយប្រាក់ចំនួន ១៥។
ក្រុមកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤ ទទួលបាន កាដូលើកទឹកចិត្ត ពីកម្មវិធី។
លទ្ធផលការប្រកួត U14
ម្ចាស់ជើងឯក៖ ក្រុមកីឡាករ កំពង់កែស ទទួលបានពានរង្វាន់ ១ និងមេដាយមាសចំនួន ១៥។
ជើងឯករង៖ ក្រុមកីឡាករ Muslim Student ទទួលបានមេដាយប្រាក់ចំនួន ១៥។
ក្រុមកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៤ ទទួលបាន កាដូលើកទឹកចិត្ត ផងដែរ។
ជោគជ័យនៃកម្មវិធីនេះ មិនត្រឹមតែស្ថិតនៅលើលទ្ធផលឈ្នះ-ចាញ់ប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការផ្តល់ឱកាសឱ្យកុមារ និងយុវជនបានជួបជុំគ្នា រៀនសូត្រពីគ្នា បង្កើនមិត្តភាព និងទទួលបានបទពិសោធន៍ដ៏មានតម្លៃតាមរយៈកីឡា។
សូមកោតសរសើរ និងអបអរសាទរ MJC Kampot ចំពោះការខិតខំប្រឹងប្រែង និងការរៀបចំព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យនេះ។ ការងាររបស់ MJC Kampot គឺជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសសម្រាប់យុវជន បណ្តុះទម្លាប់ល្អ និងជំរុញឱ្យកីឡាករវ័យក្មេងមានឆន្ទៈអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ។
សង្ឃឹមថា MJC Kampot នឹងបន្តរៀបចំកម្មវិធីកីឡា និងសកម្មភាពយុវជនប្រកបដោយអត្ថន័យជាបន្តបន្ទាប់ ដើម្បីចូលរួមកសាងសង្គមមួយដែលកុមារ និងយុវជនមានសុខភាពល្អ មានវិន័យ មានសមត្ថភាព និងមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន។
អបអរសាទរដល់ក្រុមជើងឯក និងកីឡាករគ្រប់រូបដែលបានចូលរួម!
19/08/2026
លទ្ធផលតេស្តសមត្ថភាពកីឡាករ U12 U14 U16 ខេត្តកំពតជ្រើសរើសដោយសហព័ន្ធបាល់ទាត់កម្ពុជា
បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការជ្រើសរើស និងធ្វើតេស្តសមត្ថភាពកីឡាករ-កីឡាការិនីវ័យក្មេង កាលពីថ្ងៃទី ២៩-៣០ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងរកយុវជន និងយុវនារីដែលមានសមត្ថភាព និងទេពកោសល្យក្នុងវិស័យបាល់ទាត់ ពេលនេះ លទ្ធផលនៃការធ្វើតេស្តត្រូវបានចេញជាផ្លូវការ។
សម្រាប់ កីឡាករដែលបានធ្វើតេស្តជាប់ និងត្រូវបានជ្រើសរើសជាកីឡាករដែលមានសមត្ថភាពល្អក្នុងខេត្តកំពតជ្រើសរើសចូលហ្វឹកហាត់ក្នុងសាលាបាល់ទាត់ជាតិបាទី ដូចមានរាយនាមនៅក្នុងតារាងខាងក្រោម សូម អាណាព្យាបាលរបស់កីឡាករ-កីឡាការិនីដែលមានឈ្មោះក្នុងតារាង មេត្តាដាក់លេខទូរស័ព្ទទំនាក់ទំនង ដើម្បីអាចទាក់ទង និងសម្របសម្រួលព័ត៌មានបន្ថែមជាមួយ លោកគ្រូ យី ប៊ុនធឿន 016 92 47 35 ។
សូមអាណាព្យាបាលផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបាន ដើម្បីកុំឱ្យខកខានឱកាសសំខាន់ៗសម្រាប់ប្អូនៗ។
ការជ្រើសរើសនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្អូនៗក្នុងការបន្តអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍បន្ថែម ក្នុងគោលដៅឆ្ពោះទៅរកការក្លាយជាកីឡាករ-កីឡាការិនីអាជីពនាពេលអនាគត។
_______
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី មានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49 https://t.me/+_Akb3YX98zxmMzFl
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
16/08/2026
លទ្ធផលបញ្ចប់ការប្រកួតនៅលើទីលាន ឌី អរ ព្រៃថ្នង
ក្រុមនិស្សិតអលស្តារ 4 : 2 ក្រុមបាល់ទាត់យុវជនកំពង់សំរោង
_______________
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 54EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី មានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
16/08/2026
សកម្មភាពប្រកួតរវាង ក្លឹបបាល់ទាត់វ័យចាស់ខេត្តកំពត ជាមួយ ក្លឹបបាល់ទាត់GENTLEMEN មកពីតំបន់ជាយដែន
📸រូបភាព B**g Nget
___________
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី មានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
15/08/2026
ក្លឹបបាល់ទាត់វ័យចាស់ខេត្តកំពត ស្វាគមន៍ក្លឹប GENTLEMEN មកពីតំបន់ជាយដែន ក្នុងជំនួបមិត្តភាព
ក្លឹបបាល់ទាត់វ័យចាស់ខេត្តកំពត មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗកីឡាករមកពី ក្លឹបបាល់ទាត់ GENTLEMEN ដែលបានធ្វើដំណើរមកពីតំបន់ជាយដែន ដើម្បីជួបប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមកីឡាករវ័យចាស់ខេត្តកំពត។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ម៉ោង ៣:០០ រសៀល
🏟️ ទីលានប្រកួត៖ ពហុកីឡដ្ឋានខេត្តកំពត
ដូច្នេះ សូមសាធារណជន អ្នកស្រឡាញ់វិស័យកីឡាបាល់ទាត់ និងអ្នកគាំទ្រទាំងអស់ អញ្ជើញមកចូលរួមទស្សនា កម្សាន្ត និងផ្តល់កម្លាំងចិត្តដល់ក្រុមទាំងពីរ ដោយសេរី។
ជួបគ្នានៅពហុកីឡដ្ឋានខេត្តកំពត!
___________
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី មានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
15/08/2026
យុវជនកំពុងសំរោង បន្តសកម្មភាពក្រោយគ្រងជើងឯកស្ទួន! | គ្រោងជួប និស្សិតអលស្តារ ក្នុងជំនួបមិត្តភាព លើទីលាន ឌី អ ព្រៃថ្នង
ក្រោយបញ្ចប់បេសកកម្មយ៉ាងជោគជ័យក្នុងពានរង្វាន់មហាជនថ្នាក់ខេត្តឆ្នាំ២០២៦ និងក្លាយជាម្ចាស់ ជើងឯកស្ទួន ក្លឹបបាល់ទាត់យុវជនកំពង់សំរោង មិនទាន់ផ្អាកសកម្មភាពបាល់ទាត់របស់ខ្លួនឡើយ។
នៅពេលនេះ ក្លឹបគ្រោងបន្តចេញប្រកួតមិត្តភាព ដើម្បីរក្សាកម្រិតសមត្ថភាពកីឡាករ ពង្រឹងទម្រង់លេង និងប្រមូលបទពិសោធន៍បន្ថែម ដោយត្រូវជួប ក្លឹបបាល់ទាត់និស្សិតអលស្តារ នៅលើទីលាន ឌី អរ ព្រៃថ្នង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០នាទីរសៀល។
ទីលាន ឌី អរ ព្រៃថ្នង ក៏កំពុងក្លាយជាទីលានដែលមានភាពទាក់ទាញសម្រាប់ក្រុមបាល់ទាត់នានា ក្នុងការជ្រើសរើសធ្វើជាកន្លែងប្រកួតមិត្តភាព និងប្រកួតសាកល្បងកម្លាំង។
ជំនួបនេះ គឺជាឱកាសមួយសម្រាប់យុវជនកំពង់សំរោង បន្តបង្ហាញសមត្ថភាពរបស់ខ្លួន បន្ទាប់ពីទើបតែការពារតំណែងជើងឯកបានដោយជោគជ័យ។ ទន្ទឹមនឹងនេះ ក៏ជាការត្រៀមខ្លួនសម្រាប់បេសកកម្ម និងការប្រកួតនានានាពេលខាងមុខផងដែរ។
អ្វីដែលកំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងនេះ គឺការរំពឹងចង់ឃើញជំនួបរវាង “ម្ចាស់ជើងឯកស្ទួន” ទាំងពីរ!
ដោយក្លឹបបាល់ទាត់យុវជនកំពង់សំរោង និង ក្លឹបបាល់ទាត់រាជសីហ៍កំពង់ត្រាច សុទ្ធតែជាម្ចាស់ជើងឯកស្ទួននៃការប្រកួតមហាជនថ្នាក់ខេត្ត កំពុងមានការចាប់អារម្មណ៍ពីអ្នកស្រឡាញ់វិស័យកីឡា ចង់ឃើញការប្រកួតផ្លូវការមួយរវាងក្រុមខ្លាំងទាំងពីរ ដើម្បីស្វែងយល់ថា តើក្រុមណាខ្លាំងជាង និងអាចក្លាយជាក្រុមឈានមុខក្នុងបាល់ទាត់មហាជនខេត្តកំពត។
តើការប្រកួតរវាងម្ចាស់ជើងឯកស្ទួនទាំងពីរ នឹងអាចកើតឡើងនៅថ្ងៃណា? 🤔
អ្នកគាំទ្រកំពុងរង់ចាំមើលថា តើ “កំពង់សំរោង” និង “រាជសីហ៍កំពង់ត្រាច” នឹងបានប៉ះគ្នានៅលើទីលានកំពតនៅពេលណា…!
_________________
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភីមានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
14/08/2026
រូបភាពអ្នកទស្សនាការប្រកួតរវាង
[ក្លឹបបាល់ទាត់ខេត្តកោះកុង VS ក្លឹបបាល់ទាត់មន្ទីរ អយក ខេត្តកំពត]
កុំភ្លេចចុចjoin channel telegram ផងដើម្បីទទួលរូបភាពផ្សេងទៀតពីការប្រកួត
https://t.me/footballkampot
📸រូបភាព B**g Nget
————————————-
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី មានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131
14/08/2026
សកម្មភាពខ្លះៗនៃការប្រកួត ក្លឹបបាល់ទាត់ខេត្តកោះកុង VS ក្លឹបបាល់ទាត់មន្ទីរ អយក ខេត្តកំពត]