30/08/2026
https://www.facebook.com/share/1cQGBmDVbU/
សេចក្តីជូនដំណឹង
ស្តីពី
ការធ្វើតេស្ដជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៤ឆ្នាំ (U-14)
សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជូនដំណឹង ដល់សាធារណជន ជាពិសេសប្អូនៗ យុវជន និងអាណាព្យាបាលទាំងអស់ឱ្យបានជ្រាបថា៖ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ សហការជាមួយ មជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិបាទី នឹងរៀបចំធ្វើតេស្ដជ្រើសរើសកីឡាករ យុវជនអាយុក្រោម ១៤ឆ្នាំ ដើម្បីចូលរួមធ្វើតេស្ដបន្ដនៅសាលាកីឡាបាល់ទាត់ជាតិបាទី។
១.លក្ខខណ្ឌនៃការជ្រើសរើស៖
- កីឡាករត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤
- មានកាយសម្បទារកាំមួន និងមានសុខភាពល្អ
- មានឆន្ទៈ ស្រឡាញ់ និងមានសមត្ថភាព/ទេពកោសល្យក្នុងកីឡា
- កីឡាករទាំងអស់ត្រូវភ្ជាប់ជាមួយសំបុត្រកំណើតច្បាប់ដើម
- មានការអនុញ្ញាត និងគាំទ្រពីអាណាព្យាបាលប្រសិនបើត្រូវបានជ្រើសរើស (ផ្លាស់ប្ដូរ ទៅសិក្សាហ្វឹកហាត់ ស្នាក់នៅសាលាបាល់ទាត់ជាតិបាទី)។
២.កាលបរិច្ឆេទនិងទីកន្លែងធ្វើតេស្ដ ៖
- កាលបរិច្ឆេទធ្វើតេស្ដ ៖ ថ្ងៃព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាចាប់ពីម៉ោង ២:០០ រសៀល។
- ទីកន្លែងធ្វើតេស្ដ៖ នៅសាលាតម្រង់បាល់ទាត់វិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែន មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។