KHEM Fresh Sports

KHEM Fresh Sports

Share

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាភាសាខ?

01/02/2021

លោក Jurgen Klopp បាន​​សរសើរ Mohamed Salah ថា «ជា​កីឡាករ​ដ៏​​​អស្ចារ្យ» ក្រោយពី​តារាឆ្នើម​អន្តរ​ជាតិ​​អេ​ហ្ស៊ីប​រូនេះ បាន​បញ្ចប់​ការ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេក្នុងក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​យ៉ាងល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម Liverpool ទទួល​ជ័យ​ជម្នះ ៣-១ នៅ​លើ​ទឹក​ដីក្រុម West Ham កាលពីថ្ងៃ​អាទិត្យ

01/02/2021

ខ្សែការពារ​ Sergio Ramos ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹប Real Madrid ហើយគោលដៅបន្ទាប់របសគេអាចជាក្លឹបបិសាចក្រហម Manchester United

30/01/2021

កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo កំពុងស្ថិត​ក្រោម​ការស៊ើបអង្កេតពី​បទរំលោភ​បំពាន​លើ​ច្បាប់ហាមឃាត់សម្រាប់ករណីបង្ការជំងឺ Covid-១៩ បន្ទាប់ពីរូប​គេបានធ្វើដំណើរកំសាន្តដោយជិះម៉ូតូ​ស្គី​លើ​ទឹកកកក​ក្នុង​ថ្ងៃខួបកំណើតមិត្តស្រីរបស់ខ្លួន ដែលមិនទាន់រៀបការគឺតារាម៉ូ​ដែលសញ្ជាតិអាហ្សង់ទីន នាង Georgina Rodriguez ក្នុងថ្ងៃគម្រប់ខួប ២៧ឆ្នាំ

29/01/2021

Liverpool បាន​បញ្ចប់​ការ​ចាញ់​ជាប់​ៗ​គ្នា​ត្រឹម​៥​ប្រកួត ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ដើម្បី​វិល​ទៅ​កាន់​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​វិញ ក្រោយពី​ដណ្តើម​បានជ័យ​ជម្នះ​ក្នុលទ្ធ​ផល ៣-១ នៅ​លើ​ទឹកដីក្រុម Tottenham កាលពី​ថ្ងៃព្រហស្បតិ៍ ខណៈ​ដែល Spurs ក៏​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ Harry Kane ដោយ​សារ​តែ​របួស​ក​ជើងផង​ដែរ

29/01/2021

ក្រុម Sheffield United បាន​ផ្តល់ការ​ខក​ចិត្ត​ដ៏​ធំ​មួយ​ដល់មហិច្ឆ​តា​នៃ​ការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Manchester United កាលពីថ្ងៃពុធ តាមរយៈ​ការ​ផ្តួល​ក្រុម​របស់​លោក Ole Gunnar Solskjaer ក្នុងលទ្ធ​ផល ២-១

28/01/2021

ខ្សែប្រយុទ្ធឆ្នើម Lionel Messi និងក្រុមគ្រួសារកំពុងសិក្សាភាសាបារាំងស្របពេល​ដែលប្រធាន​ក្រុមអ្នក​មាន​បុណ្យ Barcelona រូបនេះនៅតែទទួលបានការចាប់អារម្មណ៍ចង់ផ្ទេរយកពីម្ចាស់ជើងឯកលីកកំពូលបារាំង Paris Saint-Germainយោងគេហទំព័របារាំងCanal+បានចុះផ្សាយ។កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ​៣៣ឆ្នាំរូប​នេះក៏​មានទំនាក់ទំនងក្នុងការ ផ្ទេរទៅលេងរួមក្រុមជាមួយអតីតគ្រូបង្វឹកPep Guardiola នៅក្រុមមេឃឃៀវ Man. City ផងដែរ នៅពេលកុងត្រារបស់ខ្លួន ផុតកំណត់ក្នុងរយៈពេលតិចជាង ៦ ខែនេះ។ទោះយ៉ាងណា ម្ចាស់ ពានកីឡាករឆ្នើមបំផុតរបស់ពិភពលោក(Ballon D’or)៦សម័យ នៅមិនទាន់សម្រេចពីអនាគតរបស់ខ្លួនថា និងបន្តកិច្ចសន្យាថ្មីស្នាក់នៅជាមួយក្លឹបកាតាឡានរឺយ៉ាងណានោះទេ

27/01/2021

ក្រុម Manchester City បានលត់​ក្រុម West Brom យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៥-០ ដើម្បី​​វិល​ទៅ​ឈរ​​លើ​កំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League វិញ កាលពីថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម Arsenal បាន​បន្ថែមក្តី​សង្ឃឹម​លើ​ការ​ប្រជែង​ដណ្តើម​កៅ​អី​ក្នុក្រប​ខ័ណ្ឌ​អឺ​រ៉ុប​របស់​ពួក​គេ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ៣-១ នៅ​លើ​ទឹក​ដីក្រុម Southampton

26/01/2021

ខ្សែបម្រើប្រយុទ្ធស្លាប​ Mason Greenwood បានរកគ្រាប់បាល់បញ្ជូលទីដើម្បី​វាយបក​តាមស្មើក្រោយ​ពី Mohamed Salah រកគ្រាប់បាល់នាំមុខមុនក្នុង​ជ័យជំនះផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៣ទល់និង២ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៤កាលពីថ្ងៃអាទិត្យ។

Manchester United great Wayne Rooney pinpoints Mason Greenwood's "rare" attribute - Manchester Evening News
មានន័យថា Greenwood កីឡាករអន្តរជាតិអង់គ្លេសដែលទើបតែមានវ័យ ១៩ ឆ្នាំនិង ១១៥ ថ្ងៃ តាមទាន់កំនត់ត្រាវីរបុរសដែលរកគ្រាប់បាល់ច្រើនបំផុតអោយក្រុមបិសាចក្រហម Man Utd លោក​ Rooney​ បច្ចុប្បន្នជាគ្រូបង្វឹកក្លឹប Derby Country នៅក្របខណ្ឌ Championship ធ្លាប់បានរកគ្រាប់​បាល់​​អោយ​​ក្រុម Man Utd ពេលរូបគេមានវ័យត្រឹមតែ១៩ឆ្នាំនិង៨៣ថ្ងៃ កំលុងខែមករាឆ្នាំ២០០៥​កន្លងទៅ

23/01/2021

Paris St-Germain បានបង្កើនគម្លាត៣ពិន្ទុនៅលើកំពូលតារាលីកកំពូលបារាំង Ligue -១ បន្ទាប់ពី​ពួក​គេ​ផ្តួលក្រុមភ្ញៀវ Montpellierដែលសល់គ្នាតែ ១០ នាក់កាលពីយប់ថ្ងៃសុក្រក្នុងលទ្ធផល៤ទល់និង០

23/01/2021

ខ្សែបម្រើ Dele Alli របស់ក្លឹប Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានសម្តែងនូវបំណងចង់ចាកចេញពី Hotspur ដើម្បីទៅចូលរួមជាមួយនឹង PSG

22/01/2021

លោក Jurgen Klopp បាន​ទទួលស្គាល់​ថា ការ​បញ្ចប់​ការមិនស្គាល់​ចាញ់​សោះ​ចំនួន​៦៨​ប្រកួត​របស់ក្រុម Liverpool នៅ​កីឡដ្ឋាន Anfield ហាក់ដូច​ជា​ការ «ត្រូវ​១​ដៃ​ចំ​មុខ​អ៊ី​ចឹង» ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​របស់​ក្រប​ខ័ណ្ឌ Premier League បាន​រង​បរា​ជ័យដ៏មិននឹកស្មាន​ដល់​ក្នុង​លទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម Burnley កាលពីថ្ងៃព្រហស្បតិ៍

21/01/2021

ក្លឹបបិសាចក្រហម Manchester United​ បានឡើងទៅឈរនៅកំពូលតារាង Premier League វិញក្រោយពីធ្វើការវាយបកឈ្នះលើ Fulham ដោយលទ្ធផល២ទល់នឹង១

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 78, Street Vengsreng, Khan Porsenchey
Phnom Penh
12555