14/05/2026
ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕
16/02/2026
រីករាយថ្ងៃចូលឆ្នាំចិន សូមជូនពរបងប្អូន ជនជតិចិន នឹង ជាប់ខ្សែរស្រឡាយចិន ទាំងអស់ សូមអោយសេចក្តីសុខចម្រើន រកសុីមានបាន ប្រកបមុខរបរ រីកចម្រើន សុខសប្បាយគ្រប់ក្រុមគ្រួសារ 🙏🙏🙏ហេងហេងឆ្នាំថ្មី
02/02/2026
អនុមោទនាបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថ្ងៃ៖
- ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី៥៨៨ ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់
- ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤
- ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ
- ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន
- ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងក្នុងថ្ងៃ១៥កើត ខែមាឃថា៖ កិរិយាវៀរចាកបាបទាំងឡាយ ការញ៉ាំងកុសលឱ្យកើតឡើង និងការជម្រះចិត្តឱ្យស្អាតផូរផង់ សូមតាំងចេតនា រក្សាកាយចិត្ត ត្រៀមអនុមោទនា មាឃបូជាដោយសេចក្តីជ្រះថ្លា ៕
16/01/2026
➡️ មនុស្សដូចគ្នា ដែកដូចគ្នា សម្ភារៈធ្វើដូចគ្នា ការងារតែមួយ ម្តេចលទ្ធផលចេញមកមិនដូចគ្នា?
➡️ ត្រូវសួរខ្លួនឯង តំលៃខ្លួនឯង គឺខ្លួនឯងជាអ្នកសាង សូមចងចាំ រៀបខ្លួនអោយមានតំលៃ ធ្វើការងារត្រូវយកចិត្តទុកដាក់ ធ្វើអោយអស់ពីចិត្ត អោយអស់ពីសមត្តភាព