SNM គុនខ្មែរ

SNM គុនខ្មែរ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SNM គុនខ្មែរ, Sports, Phnom Penh.

14/01/2026

ពេជ្រ សម្បត្តិ ជាបេក្ខភាព 8MEN TOURNAMENT ក្នុងមហាព្រឹត្តិការណ៍ GANZBERG World Kun Khmer 🔥

តើបេក្ខភាព 7រូបផ្សេងទៀតជាកីឡាកររូបណាខ្លះ?

🗓 ការប្រកួតថ្ងៃទី23 ខែមករា ឆ្នាំ2026 l ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ

Photos from SNM គុនខ្មែរ's post 14/01/2026

ក្រោមស្មារតីរួបរួមគ្នា! Cambodia កំពូលអ្នកចម្បាំងគុនខ្មែរ កំពុងបន្តផ្សព្វផ្សាយ ដើម្បីជាកម្លាំងជួរក្រោយដ៏រឹងមាំ តាមរយៈព្រឹត្តិការណ៍សប្បុរសធម៌ ដែលធ្វើឡើង ដើម្បីរួមគ្នាប្រមូលថវិកា យកទៅជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតតាមតំបន់ព្រំដែន
ហើយសប្ដាហ៍នេះ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ Cambodia កំពូលអ្នកចម្បាំងគុនខ្មែរ កំពុងធ្វើដំណើរទៅកាន់ខេត្តកំពត

🗺 ទីតាំងនៅដីឡូត៍ ភូមិកំពង់ត្រាចទី2 ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត

🗓 ថ្ងៃទី 18 ខែមករា ឆ្នាំ 2026, ចាប់ពីម៉ោង 8 យប់តទៅ

📺 ផ្សាយផ្ទាល់ជូនទស្សនាតាមទូរទស្សន៍ រស្មីហង្សមាស HDTV ប្រព័ន្ធទូរទស្សន៍ផ្កាយរណបឌីជីថលទំនើប DTH UHD ប៉ុស្តិ៍ HM Now, HM Kun Khmer និង HM Boxing និងនៅលើផេកផ្លូវការផងដែរ!!
ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា

08/01/2026

សារព័ត៌មានចិនផ្សាយ និងបង្ហាញវីដេអូ នៃការចាប់ខ្លួន ចេន ហ្សី និងបានបញ្ជូនទៅដល់ទឹកដីចិនហើយ។

Photos from SNM គុនខ្មែរ's post 06/01/2026

បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូង ចំនួន ៣២នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦

ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ហារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី ៕

04/01/2026

ព័ត៌មានបឋម ៖ ខណៈនេះ​ មានករណីឆ្លងចរន្តអគ្គិសនីមួយកន្លែង ដែលស្ថិតនៅផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

ប្រភព ៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

04/01/2026

លោក ដូណាល់ ត្រាំ និយាយថា អង្គុយមើលការផ្សាយផ្ទាល់ប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដូចមើលកម្មវិធីទូរទស្សន៍

Photos from SNM គុនខ្មែរ's post 04/01/2026

សំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្ទាប់ពីសង្គ្រាមកម្ពុជា–ថៃ នៅតែបង្កគ្រោះថ្នាក់ដល់ជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋតាមតំបន់ព្រំដែន។ សំណល់ទាំងនេះបណ្តាលឲ្យមានការរងរបួស ពិការភាព និងរារាំងការប្រើប្រាស់ដីធ្លីសម្រាប់កសិកម្ម និងការអភិវឌ្ឍ។

ជាមួយនេះ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនជួបការលំបាក និងគ្មានសុវត្ថិភាព។

បើមានការជួបប្រទះឬសង្ស័យថាមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមមេត្តា កុំប៉ះពាល់ ត្រូវប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរ ឬ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC។
ប្រភព ៖ នាយកដ្ឋានព័ត៌មានទទក

31/12/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរយុទ្ធជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។
សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរយុទ្ធជនទាំង ១៨រូប។

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh
12000