10/07/2024
ផឹកស្រារាល់ថ្ងៃ ចង្រៃជីវិត
មុនផឹកត្រូវគិត ជីវិតថ្លៃណាស់។
ខូចថ្លើមក្រលៀន ពោះវៀនក្រពះ
លក់ដីលក់ផ្ទះ ក៏មើលមិនជា។
ស្រាជាឃាតក ឲ្យឈឺវេទនា
ឈប់ទាំងអស់គ្នា បើចង់រស់យូរ។
ចូលចិត្តស្រាម្លេះ ទាំងមីងអ៊ំពូ
យកស្រាធ្វើគ្រូ ពិតអាយុខ្លី។
ផឹកតាំង១៥ ដល់អាយុ២០
ផឹកទាំងប្រុសស្រី និយមណាស់ស្រា។
ផឹកព្រឹកផឹកល្ងាច ពិតឆាប់មរណា
អាយុថ្លៃថ្លា បើអ្នកឈប់ផឹក។
(ពេលផឹកកំភ្លេចហៅផង😂😂)