17/04/2021
លោកព្រះ Zlatan Ibrahimovic អាចនឹងត្រូវព្យូរអាជីពរយះពេល៣ឆ្នាំ
Zlatan Ibrahimovic ប្រឈមនឹងការហាមឃាត់មិនអោយមានសកម្មភាពជាមួយបាល់ទាត់រយះពេល៣ឆ្នាំ ដោយសារលោកព្រះកំពុងត្រូវបាន UEFA និង FIFA សើបអង្កេតលើបញ្ហាការវិនិយោគទៅក្នុងក្រុមហ៊ុនភ្នាល់មួយកន្លែង នៅក្នុងប្រទេស Malta។
សូមបញ្ជាក់ថា FIFA និង UEFA មិនអនុញ្ញាតអោយកីឡាករដែលជាសមាជិករបស់ពួកគេ មានការវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនល្បែងឡើយ។ យោងតាមរបាយការណ៏ បានបន្លែមអោយដឹងទៀតថា លោកព្រះគឺជាម្ចាស់ភាគហ៊ុន BETHARD Group ធំជាងគេទី៤ ហើយក្រុមហ៊ុនខាងលើ រកបានប្រាក់ចំណេញរហូតដល់ ២៥,៧៩លានផោន បន្ទាប់ពីបង់ពន្ធរួចក្នុងឆ្នាំ ២០១៩
14/04/2021
Michael Owen ដែលជាអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានទស្សន៍ទាយការប៉ះគ្នាជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយរវាងក្រុមហង្សក្រហម Liverpool និង Real Madrid នៅកីឡដ្ឋាន ហើយនេះគឺជាការទស្សន៍ទាយគ្រាប់បាល់របស់គាត់
13/04/2021
ក្រុម West Brom យកឈ្នះក្រុម Southampton ក្នុងលទ្ធផល 3-0
Matheus Pereira 32'(P)
Math Phillips 35'
Callum Robinson 69'
11/04/2021
ក្រុមបីសាចក្រហម Manchester United បានយកឈ្នះក្រុមមាន់ចែ Tottenham Hotspur ក្នុងលទ្ធផល 3-1
11/04/2021
ស្ដេច ស Real Mardrid បានយកឈ្នះ ក្រុមអ្នកមានបុណ្យ Barcelona
ក្នុងលទ្ទផល 2-1
ក្រុម Real Mardrid បានឈរក្នុងកំពូលតារាងបណ្ដោះអាសន្នមាន 66ពិន្ទុ
ខណះ ក្រុម Barcelona មានលេខរៀងទី 3 មាន 65ពិន្នុ
10/04/2021
លោក Ronald Koeman គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona បញ្ចេញបញ្ចីឈ្មោះកីឡាករដែលត្រូវ ប៉ះជាមួយក្រុម Real Madrid នៅរាត្រីថ្ងៃសៅរ៍នេះ
Koeman បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៣ នាក់ដែលត្រូវប្រកួតជាមួយ Real Madrid នៅឯ Alfredo Di Stéfanoក្នុងសារមួយតាមរយៈគេហទំព័ររបស់ក្លឹបកាលពីថ្ងៃសុក្រ។
ក្រុម Barcelona នឹងឈានទៅកាន់ការប្រកួតនេះបន្ទាប់ពីឈ្នះ Valladolid ១-០ នៅ LaLiga កាលពីថ្ងៃច័ន្ទសប្តាហ៍មុន Real Madrid បានផ្តួលក្រុម Liverpool ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារសប្តាហ៍មុន។
បច្ចុប្បន្នបុរសរបស់ Koeman ស្ថិតក្នុងចំណាត់ថ្នាក់ទី ២ នៅលើតារាង LaLiga ដោយមាន ៦៥ ពិន្ទុពី ២៩ ប្រកួតខណៈដែលក្រុមរបស់លោក Zinedine Zidane ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ដោយមាន ៦៣ ពិន្ទុពីចំនួនហ្គេមដូចគ្នា។
ខាងក្រោមនេះជាក្រុមរបស់បាសេឡូណាទល់នឹង Real Madrid
Ter Stegen, Dest, 😊Piqué, R. Araujo, Sergio, ❤Griezmann, Pjanic, Braithwaite, 😍Messi, O. 👌Dembélé, Riqui Puig, Lenglet, Pedri, Trincao, Jordi Alba, S. Roberto, F. De Jong, Umtiti, Junior, Iñaki Peña, Ilaix Moriba, O. Mingueza and Arnau Tenas
09/04/2021
វីរបុរសក្រុមតោខៀវ Chelsea លោក Frank ដាក់ឈ្មោះក្លឹបដែលនឹងអាចឈ្នះពានChampions League រដូវកាលនេះ
វីរបុរសក្រុមតោខៀវ Chelsea លោក Frank Lebouef បានដាក់ឈ្មោះក្រុម Manchester City, Bayern Munich និង Paris Saint-Germain ជាក្លឹបដែលពេញចិត្តក្នុងការឈ្នះពានរង្វាន់ Champions League នៅមុនរដូវកាលនេះ។
Leboeuf មានអារម្មណ៍ថា Chelsea នៅឆ្ងាយពីការឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះបើទោះបីជាបានយកឈ្នះ Porto ២-០ ក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយកាលពីថ្ងៃពុធក៏ដោយ។
08/04/2021
Neymar នឹងត្រូវបានព្យូរការប្រកួតចំនួន២ប្រកួត
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar ត្រូវបានព្យួរការប្រកួតចំនួន ២ ប្រកួតបន្ទាប់ពីទទួលបានកាតក្រហមពេលប្រកួតជាមួយ Lille កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
Ligue de Football Professionnel (LFP) បានប្រកាសថានេះមានន័យថាកីឡាករអន្តរជាតិប្រេស៊ីលនឹងមិនបង្ហាញខ្លួនសម្រាប់ក្រុម PSG ទេនៅពេលដែលពួកគេប៉ះ Strasbourg នៅចុងសប្តាហ៍នេះនិង Saint-Etienne នៅថ្ងៃទី ១៨ ខែមេសា។
Neymar ត្រូវបានបណ្តេញចេញអំឡុងការបរាជ័យក្នុងផ្ទះរបស់ PSG ១-០ បន្ទាប់ពីមានជម្លោះជាមួយខ្សែការពារ Lille គឺកីឡាករ Tiago Djalo ដែលត្រូវបានបណ្តេញចេញផងដែរ។
07/04/2021
Andrea Pirlo បានដាក់កីឡាកររហូតដល់ទៅ ៦ នាក់សម្រាប់លក់នៅរដូវក្តៅនេះ
ក្នុងចំណោមអ្នកទាំង៦រូបនោះរួមមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo, Aaron Ramsey, Matthijs de Ligt, Alvaro Morata, Paulo Dybala និង Adrian Rabiot ។
ក្រុមសេះបង្កង់ Juventus កំពុងឆ្លងកាត់គ្រាលំបាកក្រោមការដឹកនាំរបស់ Andrea Pirlo អង្គុយនៅលំដាប់ទី ៤ ក្នុងតារាង Serie A មាន ១២ ពិន្ទុនាំមុខក្រុមលីគកំពូលអ៊ីតាលី Inter Milan ។
ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមរដូវកាលថ្មីដោយមានក្តីសង្ឃឹមខ្ពស់បន្ទាប់ពីបានតែងតាំងលោក Pirlo ប៉ុន្តែពេលនេះពួកគេប្រឈមមុខនឹងការប្រកួតដ៏ធំមួយដើម្បីទទួលបានកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ។
06/04/2021
Barcelona អាចរក្សាភាពអត់ធ្មត់ ១ឆ្នាំទៀតដើម្បីនាំយក Neymar មកវិញ
Barcelona បានបង្ហាញក្តីសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ការវិលត្រលប់មកវិញរបស់ Neymar ក្នុងលក្ខខណ្ឌ ចូលរួមជាមួយក្លឹបជាមួយការផ្ទេរដោយគ្មានតម្លៃខ្លួន(Free Transfer) នៅឆ្នាំ ២០២២ ។យោងគេហទំព័រអេស្បាញ Mundo Deportivo បានអះអាងអតីតខ្សែប្រយុទ្ធឆ្នើមក្រុមយក្សកាតាឡាន់បច្ចុប្បន្ន មិនទាន់អាចបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយ Paris Saint-Germain ដែលផុតកំណត់នៅចុងរដូវកាលក្រោយ ស្របពេល PSG ក៏កំពុងដាក់សំណើរបន្តកិច្ចសន្យាដល់កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៩ឆ្នាំដល់ឆ្នាំ២០២៦ឯណោះ ។ ដូច្នេះ Barcelona មិនចង់បង្កើនការចរចារនាំយក Neymar កំលុងពេលរូបគេនៅជាប់កិច្ចសន្យាជាមួយក្លឹបនាពេលនេះទេ។
ជាថ្មីម្តងទៀតថ្មីៗនេះ Neymar នៅតែបង្ហាញពីចេតនាចង់វិលត្រលប់ទៅរួមក្រុមជាមួយដៃគូចាស់គឺ Lionel Messi ម្តងទៀត ស្របពេលម្ចាស់ពានបាល់មាស (Ballon d’Or) ៦ សម័យនិងជាប្រធានក្រុម Barcelona វ័យ៣៣ឆ្នាំ រូបនេះអាចនិងធ្វើការសម្រេចចិត្តចុះកុងត្រាថ្មីជាមួយ Barcelona ដើម្បីចាប់ដៃគូជាមួយសិស្សប្អូន Neymar មានវ័យ២៩ឆ្នាំរូបនេះវិញផងដែរ។ទោះបីបច្ចុប្បន្នក្រុមយក្សកាតាឡាន់កំពុងផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងថ្មីសម្រាប់ Messi ជាមួយនិងការព្យាយាមបំពេញតម្រូវការរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះក្នុងគោលបំណងអោយរូបគេស្នាក់នៅជាមួយ ក្លឹបបន្តទៀត ។
05/04/2021
អ្នកចាត់ការទូទៅក្រុម លោក Zinedine Zidane បានប្រកាសបញ្ជីឈ្មោះកីឡាករ ២១ នាក់ដែលត្រូវជួបជាមួយ Liverpool ក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៅពហុកីឡដ្ឋាន Alfredo Di Stéfanoនារាត្រីថ្ងៃអង្គារនេះ។
ក្រុមអធិរាជស Real Madrid នឹងឈានទៅកាន់ការប្រកួតនេះបន្ទាប់ពីបានយកឈ្នះក្រុម Eibar ២-០ នៅ LaLiga កាលពីថ្ងៃសៅរ៍។