Football Cambo Talk

Football Cambo Talk

Share

តាមដាន Football Cambo Talk ដើម្បីតាមដានព័ត៌មានកីឡាបាល់ទាត់ជាតិសម្បូរបែប About football news
in Cambodia

04/03/2026

លោក Oleg សង្ឃឹមថាលីគបន្ថែមកូតាបរទេស ដើម្បីក្រុមលេង ACL2 រដូវកាលក្រោយ ‼️

បេីលីគមិនផ្លាស់ប្ដូរ​ កូតាកីឡាករបរទេសទេ​ ១០០​%​ ក្លិប​តំណាង​កម្ពុជា​នឹង​ធ្លាក់​ចេញពី​ពានរង្វាន់​ AFC Champions League Two ជាក់ជាមិនខាន​ ហេីយក្លិបកម្ពុជានឹងត្រលប់ទៅស្ថានភាពដូចមុនវិញ។

លោកបន្ថែមថា ក្លិបកម្ពុជា នឹងពិបាកប្រក្រួតប្រជែង ពេលជួបក្រុមខ្លាំងមកពីកូរ៉េ ជប៉ុន ជាដើម៕

01/03/2026

Siem Reap United បានប្រកាសតែងតាំងគ្រូបង្វឹកជនជាតិអេស្ប៉ាញ Oriol Mohedano Segura ជាគ្រូបង្វឹកធំសម្រាប់ការប្រកួតនានា រដូវកាលថ្មី ជាពិសេសត្រៀមខ្លួនប្រកួតប្រជែង Cambodian League 2 ‼️

01/03/2026

ក្រុមអ្នកគាំ Life FC ខេត្តព្រះសីហនុ នៅក្នុងទឹកដីពួកគេ ‼️🥁

28/02/2026

ស្វាយរៀង នាមុខ ៧ពិន្ទុ ពីលើភ្នំពេញក្រោនក្នុងលីគ មុនជួបគ្នានៅ AFC Challenge League នៅ ៥ថ្ងៃបន្ទាប់ទៀត ‼️

28/02/2026

Nick Taylor នឹងខកខានបង្ហាញខ្លួនយូរ ក្រោយគេប្រកាសថារងរបួសធ្ងន់ ដាច់សរសៃជង្គង់ ACL ‼️

Nick បានរងរបួសកាលពីយប់មិញដែលជួយឱ្យ PT Prachuap FC យកឈ្នះ Chiangrai Utd 1-0 នៅ FA Cup នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដូច្នេះ រូបគេ អាចនឹងអវត្តមានក្នុងការបង្ហាញនៅក្រុមជម្រើសជាតិក្នុងឆ្នាំ២០២៦ ជាពិសេសពាន Hyundai Cup នៅចុងខែកក្កដា ខាងមុខនេះ៕

26/02/2026

កីឡដ្ឋាន គោកធ្លក សម្រេចការសាងសង់បាន 19% គិតត្រឹមខែកុម្ភៈនេះ ‼️

កីឡដ្ឋាននេះ នឹង​ជា​ទី​ស្នាក់​ការ​របស់​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចុះ​បឋម​សិលា​កសាង​កាលពី​ខែ មីនា ​ឆ្នាំ ២០២៥ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ខាងមុខ។

សម្រាប់ការសាងសង់ FFC គ្រោងចំណាយអស់ប្រមាណ ៤.៤លានដុល្លារ ដោយកីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាផ្ទាល់ប្រមាណ ១២០,០០នាក់ ដែលស្ថិតនៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល៕

📷 : SCC Engineering

21/02/2026

នេះជាលើកដំបូង វិសាខា ធ្លាក់ចេញពីតំបន់ Top 6 ‼️🔥

ចាប់តាំងពីរឡើងមកកាន់លីគកំពូលកម្ពុជានៅឆ្នាំ២០១៨ រដូវកាលនេះ ជារដូវកាលអាក្រក់បំផុតសម្រាប់ក្រុមនៅក្នុងលីគ៕

21/02/2026

អបអរ MOI Kompong Dewa កក់កៅអី Top 6‼️🔥

MOI កក់កៅអី Top 6 សម្រាប់ការប្រកួតជុំដណ្ដើមជើងឯកលីគ ក្រោយពួកគេយកឈ្នះ ISI 2-0 ខណ: វិសាខា បរាជ័យ2-1 ជាមួយភ្នំពេញក្រោន។

05/02/2026

ស្វាយរៀង🇰🇭 មិនអាចឡើងជុំបន្តទោះឈ្នះ Sailor នៅ Shopee Cup ‼️

លទ្ធផល JDT ស្មើ Nam Dinh នៅប្រកួតចុងក្រោយ ល្មមគ្រប់គ្រាន់ឱ្យក្រុមទាំងពីរ ដឹកដៃគ្នានៃទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បន្ទាប់ពីឈ្នះ Lion City Sailor🇸🇬 ស្វាយរៀងបន្តឈរលេខ ៣ ខណ:ជំនួបជាមួយ Bangkok utd ដែលនៅមិនទាន់មានកាលបរិច្ឆេទថ្មីនៅឡើយ គឺជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ៕

29/01/2026

Nam Dinh🇻🇳 កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណ: ស្វាយរៀង🇰🇭 នៅសល់ ២ប្រកួតក្នុងដៃដើម្បីសម្រេច ជោគវាសនានៅ Shopee Cup ‼️

ស្វាយរៀង ដាច់ខាតត្រូវឈ្នះ ២ប្រកួតដែលសេសសល់ និង JDT ចាញ់ Nam Dinh នៅប្រកួតចុងក្រោយ ទើបមានឱកាសឡើងទៅវគ្គបន្ទាប់។

២ប្រកួតចុងក្រោយ ស្វាយរៀងត្រូវជួបក្លិប Lion City Sailor🇸🇬 នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ ខណ:ជំនួប ជាមួយ Bangkok utd នៅមិនទាន់មានកាលបរិច្ឆេទថ្មីនៅឡើយ ដោយដំបូងឡើយត្រូវលេង នៅថ្ងៃនេះ៕

29/01/2026

កៅអីក្លិបក្លិបកម្ពុជានៅ AFC Champion League Two រដូវកាលក្រោយ‼️🇰🇭

យោងទៅតាមពិន្ទុ AFC Club Competition ក្លិបកម្ពុជា និងមាន ១កៅអីកន្លះ សម្រាប់ប្រកួតប្រជែងជើងឯកអាស៊ីកម្រិតទី២ ACL2 ។

ក្នុងនោះក្រុមដែលអាចដំណាងកម្ពុជាបានលុះត្រាតែ ជាក្រុមបំពេញអាជ្ញាប័ណ្ណក្លិប AFC Club license ដោយផ្ដល់តាមលំដាប់លំដោយដូចខាងក្រោម៖

➡️ជាក្រុមជើងឯកលីគ
➡️ជាក្លិបរងជើងឯក
➡️ជាក្លិបជើងឯកលីគពានរង្វាន់ Hun Sen Cup
➡️ជាក្លិបចំណាត់ថ្នាក់លេខ៣នៃលីគ

ករណីពិសេសមួយ បើក្លិបកម្ពុជាអាចគ្រងជើងឯកពានរង្វាន់ AFC Challenge League យើងនឹងទទួលបានកៅអី AFC2 វគ្គចែកពូលមួយកៅអីបន្ថែមទៀត៕

📸 : PPC

29/01/2026

រូបរាងពានរង្វាន់ថ្មី Cambodian Development League ‼️🏆

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


4546yhtrrthjyr234t43g
Phnom Penh
855