04/06/2025
ក្រុមការងារនៃយុទ្ធនាការ Beyond The Games មានសេចក្តីសោកសង្រេងឥតគណនា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធគុនល្បុក្កតោកម្ពុជា ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។
ក្រុមការងារ សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យចំពោះការបាត់បង់នូវព្រឹទ្ធាចារ្យគុនល្បុក្កតោមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាក្នុងការចូលរួមលើកស្ទួយ និងអភិរក្សគុនល្បុក្កតោ និងសូមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព ។
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
29/12/2024
អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា
យើងរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាព នៅកម្ពុជា ដែលជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។
17/11/2024
រយៈពេល ៣ថ្ងៃ នៃកម្មវិធី «ទីជលគុណ» ត្រូវបានបញ្ចប់ដោយរលូន និងទទួលបានភាពជោគជ័យ ក្រោមបរិយាកាសមួយយ៉ាងរស់រវើក ប៉ុន្តែនៅពីក្រោយនៃភាពជោគជ័យ និងសប្បាយរីករាយទាំងអស់នេះ គឺកើតចេញពីការលះបង់ពេលវេលាផ្ទាល់ខ្លួន លះបង់កម្លាំងកាយចិត្ត និងពោរពេញដោយការតាំងចិត្តរបស់អ្នកស្ម័គ្រចិត្តគ្រប់រូប ដើម្បីចូលរួមចំណែករៀបចំកម្មវិធី និងបង្កើតបរិយាកាសមួយដែលរស់រវើក និងសប្បាយរីករាយមួយនេះដល់ពុកម៉ែបងប្អូនគ្រប់រូប។
សូមអរគុណដល់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តគ្រប់រូបចំពោះការចូលរួមមួយនេះ និងសង្ឃឹមថាការចូលរួមមួយនេះនឹងក្លាយជាអនុស្សាវរីយ៍មួយដែលបំភ្លេចមិនបានរបស់យើងទាំងអស់គ្នា។
17/11/2024
កម្មវិធី «ទីជលគុណ» ត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ក្រោយពីបានផ្តល់បរិយាកាសសប្បាយរីករាយតាមរយៈសកម្មភាពកម្សាន្តនានា និងទស្សនីយភាពដ៏អស្ចារ្យជាច្រើន អស់រយៈពេល ៣ ថ្ងៃអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំនេះ។
សន្យាថាបងប្អូនទាំងអស់គ្នានឹងមកជួបគ្នានៅឆ្នាំក្រោយទៀតណា!!!
16/11/2024
ពេលបានមើលរូបភាពទាំងអស់នេះហើយក៏នឹកឃើញដល់ភាពកក់ក្តៅ មនោសញ្ចេតនា និងក្តីស្រឡាញ់របស់គ្រួសារ ក្នុងពេលដើរលេងកម្សាន្តនាឱកាសបុណ្យជាតិ ហើយជាពិសេសគឺមកលេងនៅកម្មវិធី «ទីជលគុណ» នៅឆ្នាំនេះ។
16/11/2024
រយៈពេល ២ថ្ងៃហើយដែលបងប្អូនបានមកលេងកម្សាន្តសប្បាយរីករាយនៅកម្មវិធី «ទីជលគុណ»។ អញ្ចឹងហើយ កម្មវិធីនៅសល់តែថ្ងៃនេះមួយថ្ងៃទៀតទេណា បើបងប្អូនណាដែលមិនទាន់បានមកលេង «ទីជលគុណ» កុំភ្លេចនាំគ្នាមកលេងនៅថ្ងៃនេះឱ្យបានទាំងអស់គ្នា!
15/11/2024
បងប្អូនដែលមិនទាន់បានមកលេង «ទីជលគុណ» កុំភ្លេចនាំគ្នាមកលេងឱ្យបានច្រើនកុះករណា ព្រោះកម្មវិធីនៅសល់តែថ្ងៃស្អែកមួយថ្ងៃទៀតនោះទេ។
មកចូលរួមជាមួយគ្នា ដើម្បីបង្កើតអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបាន!
15/11/2024
ថ្ងៃទី២ នៃកម្មវិធី «ទីជលគុណ» កាន់តែពិសេស កាន់តែសប្បាយ និងកាន់តែអ៊ូអរ បន្ថែមជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យនៃការដង្ហែក្បួនប្រទីបយុវជន ដែលបង្កើតជាបរិយាកាសមួយបំភ្លេចមិនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
15/11/2024
កម្មវិធី «ទីជលគុណ» បានចូលរួមបង្ហាញឱ្យឃើញអំពីស្នាមញញឹមដ៏ស្រស់ស្អាតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលពោរពេញដោយក្តីស្រឡាញ់ និងមោទនភាព ក្នុងការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
15/11/2024
ចង់បានរូបភាពស្អាតៗ និងឥតគិតថ្លៃនៅកម្មវិធី «ទីជលគុណ» មែនទេ?
អញ្ចឹងហើយបងប្អូនទាំងអស់គ្នា ពេលមកលេង «ទីជលគុណ» កុំភ្លេចមកថតរូបជាមួយនឹងម៉ាសុីនថតរូបភ្លាមយកភ្លាមទាំងអស់គ្នាណា!
15/11/2024
ក្រៅតែពីបានមកលេងល្បែងកម្សាន្តសប្បាយរីករាយ និងមើលការសម្តែងសិល្បៈដ៏រស់រវើកនៅកម្មវិធី «ទីជលគុណ» ហើយ បងប្អូនកុំភ្លេចនាំគ្នាមកញ៊ាំអាហារឆ្ងាញ់ៗ និងទិញវត្ថុអនុស្សាវរីយ៍ជាច្រើន នៅតាមស្តង់បងប្អូនអាជីវកររបស់យើងផងណា!