Man Utd Supporter in Cambodia

Call Directions Website Contact the business

Man Utd Supporter in Cambodia MU KH Live SHOW ជាកម្មវិធីដែលប្រមូលផ្តុំដោយអ្នកគាំទ្របិសាចក្រហម Manchester United ក្នុងប្រទេសកម្ពុជា

🚨ថ្នាក់ដឹកនាំ និងក្រុមការងារគ្រូបង្វឹករបស់ Man United កំពុងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ខ្សែបម្រើប្រយុទ្ធស្លាបស្តាំ Amad ...
29/09/2026

🚨ថ្នាក់ដឹកនាំ និងក្រុមការងារគ្រូបង្វឹករបស់ Man United កំពុងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ខ្សែបម្រើប្រយុទ្ធស្លាបស្តាំ Amad Diallo នឹងអាចជាសះស្បើយពេញលេញទាន់ពេលសម្រាប់ការប្រកួតបន្ទាប់ ដែលត្រូវបើកទ្វារ Old Trafford ទទួលស្វាគមន៍ Tottenham Hotspur🎯⌛️

ប្រភព៖ samuelluckhurst📰

🚨ព័ត៌មានថ្មី !! កីឡាករភាគច្រើនរបស់ Manchester United ត្រូវបានផ្តល់ ថ្ងៃឈប់សម្រាក កាលពីសប្តាហ៍មុន ទោះជាយ៉ាងណាក៏ដោយ កីឡាករ...
29/09/2026

🚨ព័ត៌មានថ្មី !! កីឡាករភាគច្រើនរបស់ Manchester United ត្រូវបានផ្តល់ ថ្ងៃឈប់សម្រាក កាលពីសប្តាហ៍មុន ទោះជាយ៉ាងណាក៏ដោយ កីឡាករមួយចំនួនតូចបានបង្ហាញខ្លួននៅឯមជ្ឈមណ្ឌល Carrington សម្រាប់ការហ្វឹកហាត់បន្ថែមលក្ខណៈបុគ្គល ដោយនៅក្នុងនោះ Carlos Baleba គឺជា ម្នាក់ក្នុងចំណោមពួកគេ 💪🏼🔥

នៅក្នុងកាលៈទេសៈដែលក្រុមរបស់លោក Michael Carrick កំពុងប្រឈមមុខនឹងសម្ពាធទម្រង់លេង និងការប្រកួតដ៏តានតឹង ការបង្ហាញនូវស្មារតីលះបង់ និងការខិតខំប្រឹងប្រែងបែបនេះរបស់ Baleba ត្រូវបានចាត់ទុកជាគំរូដ៏ល្អបំផុតមួយសម្រាប់បន្ទប់ផ្លាស់សំលៀកបំពាក់ទាំងមូល🫡

28/09/2026

🚨សូមស្វាគមន៍មកកាន់កម្មវិធី MUKH LIVESHOW SEASON 4️⃣

🚨Patrick Dorgu ត្រូវបានប្តូរចេញបន្ទាប់ពីលេងបានត្រឹមតែ 29 នាទី ប៉ុណ្ណោះ នៅក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិវែលស៍ Wales ...
28/09/2026

🚨Patrick Dorgu ត្រូវបានប្តូរចេញបន្ទាប់ពីលេងបានត្រឹមតែ 29 នាទី ប៉ុណ្ណោះ នៅក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិវែលស៍ Wales ដោយសារតែបញ្ហារបួសសរសៃពួរខាងក្រោយភ្លៅ Hamstring injury🫡

កាលពីរដូវកាលមុន Dorgu ធ្លាប់បានរងរបួស Hamstring នេះម្តងរួចមកហើយ ដែលបានធ្វើឱ្យរូបគេត្រូវសម្រាកព្យាបាលរហូតដល់ទៅ 92 ថ្ងៃ និងខកខានការប្រកួតដល់ទៅ 12 ប្រកួត… ពួកយើងពិតជាមិនអាចទ្រាំទ្រនឹងការអវត្តមានរយៈពេលវែងនៅតំណែងខ្សែការពារឆ្វេង (Left-back) ម្តងទៀតនោះឡើយ... សង្ឃឹមថាវានឹងមិនធ្ងន់ធ្ងរទៅចុះ🥲

🚨✅យុវជនម្នាក់ទៀតហើយ!! កីឡាករ Karim Cassim វ័យ 17 ឆ្នាំ បាន បញ្ចប់ការផ្ទេររបស់ខ្លួនមកកាន់ Manchester United ពីក្លឹប Manch...
24/09/2026

🚨✅យុវជនម្នាក់ទៀតហើយ!! កីឡាករ Karim Cassim វ័យ 17 ឆ្នាំ បាន បញ្ចប់ការផ្ទេររបស់ខ្លួនមកកាន់ Manchester United ពីក្លឹប Manchester City ជាផ្លូវការហើយ🤝

Cassim ត្រូវបានគេស្គាល់ថាជាខ្សែបម្រើកណ្តាលប្រភេទ Energetic Box-to-Box ដែលមានកម្លាំងរត់មិនចេះហត់ ការកាត់បាល់រឹងមាំ និងមានសមត្ថភាពអូសបាល់ភ្ជាប់ពីតំបន់ការពារទៅកាន់តំបន់ប្រយុទ្ធយ៉ាងរហ័សរហួន💪🏼

ក្រុមការងារអភិវឌ្ឍយុវជននៅ Carrington មានការវាយតម្លៃខ្ពស់បំផុតលើទេពកោសល្យរបស់រូបគេ និងជឿជាក់ថាយុវជនរូបនេះមានសក្តានុពលគ្រប់គ្រាន់ក្នុងការវិវឌ្ឍខ្លួនឡើងទៅកាន់ក្រុមឈុតធំនាពេលខាងមុខ🔥

បិសាចក្រហមដើរប្រមូលយុវជនពីក្លឹបគូប្រជែងចង់គ្រប់ក្លឹបហើយនៅអង់គ្លេស🫡🎯

🚨ផ្លូវការ!! ការស៊ុតយ៉ាងអស្ចារ្យរបស់ Bryan Mbeumo ក្នុងការប្រកួតទល់នឹង Everton ត្រូវបានជាប់ឈ្មោះជាបេក្ខភាព សម្រាប់ពានរង្វ...
24/09/2026

🚨ផ្លូវការ!! ការស៊ុតយ៉ាងអស្ចារ្យរបស់ Bryan Mbeumo ក្នុងការប្រកួតទល់នឹង Everton ត្រូវបានជាប់ឈ្មោះជាបេក្ខភាព សម្រាប់ពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំខែរបស់ Premier League (PL Goal of the Month award)🔥⚽️

🚨 អស់ស្ទះហើយ! ក្លឹប MANCHESTER UNITED ដាក់លក់ដុំស្មៅ OLD TRAFFORD ទំហំត្រឹម 7CM ក្នុងតម្លៃដល់ទៅ £125 លានផោន🫣💷🎙️ក្លឹបបានព...
23/09/2026

🚨 អស់ស្ទះហើយ! ក្លឹប MANCHESTER UNITED ដាក់លក់ដុំស្មៅ OLD TRAFFORD ទំហំត្រឹម 7CM ក្នុងតម្លៃដល់ទៅ £125 លានផោន🫣💷

🎙️ក្លឹបបានពិពណ៌នាអំពីដុំស្មៅដ៏តូចមួយកង់នេះថាជា «វត្ថុដ៏ល្អឥតខ្ចោះសម្រាប់អ្នកគាំទ្រដែលចង់បានវត្ថុអនុស្សាវរីយ៍ពីទីលានដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក និងជាវត្ថុអនុស្សាវរីយ៍ដែល កាត់ថ្លៃបាន🔥

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបែរជាអាចដាក់ស្លាកតម្លៃ 125 លានផោន លើវាបានយ៉ាងរលូន រកលុយគ្រប់វិធី! តើអ្នកគិតថាមានអ្នកគាំទ្រហ៊ានទិញស្មៅនេះយកទៅតាំងនៅផ្ទះទេ?

ជឿហើយតាជីម🤣

🚨 តារាងកីឡាករទទួលបានប្រាក់ពលកម្មខ្ពស់ប្រចាំឆ្នាំ បំផុតទាំង 5 រូបនៅ Manchester United 💷
23/09/2026

🚨 តារាងកីឡាករទទួលបានប្រាក់ពលកម្មខ្ពស់ប្រចាំឆ្នាំ បំផុតទាំង 5 រូបនៅ Manchester United 💷

🚨មកហើយ!! មកហើយ!! ជម្រើសដំបូងចេញមកជាផ្លូវការហើយ នៅដដែល🤔 Baleba មានឈ្មោះនៅបម្រុង💪🏼ចាំមើលប្រកួតនេះទៅជាយ៉ាងណា🫣
20/09/2026

🚨មកហើយ!! មកហើយ!! ជម្រើសដំបូងចេញមកជាផ្លូវការហើយ នៅដដែល🤔 Baleba មានឈ្មោះនៅបម្រុង💪🏼

ចាំមើលប្រកួតនេះទៅជាយ៉ាងណា🫣

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Man Utd Supporter in Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Man Utd Supporter in Cambodia:

Shortcuts

Share