31/05/2026
The ទឹកមុខ 😢
អ្នកណាមិនកើតឆ្គួតចិត្ត បើមិនដល់កន្លះខែផង ជួបរឿងខកចិត្តខ្លាំងរហូត២ដង!
West Ham ដែលជាក្លិបចាស់របស់ខ្លួន ត្រូវធ្លាក់ទៅលេងលីគលំដាប់ទី២ Championship ហើយយប់មិញនេះ បានត្រឹមជើករង UEFA Champions League ទៀត។ សំខាន់ ធ្ងន់ត្រង់អត់មានមួយផែជាមួយគេទៀត ស៊ុតចូលគេ១គ្រាប់មុន ចុះបិទទាំងអស់គ្នា ខំបិទគេរហូតគេតាមស្មើវិញ។ ទប់ៗ អូសបន្លាយចូលវគ្គប៉េណាល់ទី សង្ឃឹមថាមានប្រៀបខ្លាំង ចុងក្រោយយកពាងទៅផ្ទះវិញ។
..............................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិថដោយ៖ King of Asia
30/05/2026
ព្រះមានយុត្តិធម៌ណាស់ អ្នកឈ្នះសមនឹងឈ្នះ! 👌💪👀
អបអរសាទរ Paris Saint German ក្លាយជាម្ចាស់ជើងឯក UEFA Champions League រដូវកាល ២០២៥/២០២៦ 🏆✅🎆🎇🎊
នេះជាការឈ្នះជើងឯក២រដូវកាលជាប់ៗគ្នា ហើយនេះគឺជាជ័យជំនះលើកទី២ បន្ទាប់ពីពួកគេធ្វើបានម្ដងកាលពីរដូវកាលមុន (២០២៤/២០២៥)។
................................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិដោយ៖ King of Asia
30/05/2026
ថាហើយ កុំឲ្យកូនដំរីតូចនាំមុខមុនឲ្យសោះ អានេះមិនមែនចតឡានក្រុងទេ យកប៉ារ៉ុងរថភ្លើងមកបាំងមុខទីហ្មង😂
30/05/2026
ហេតុអ្វីយប់នេះ Asernal មិនអាចលើកពាន UCL បាន?
យើងអាចចំណាំ ក្រុមដែលអាចលើកពាន UEFA Champions League ជាលើកទី១របស់ខ្លួនបាន លុះត្រាតែក្រុមហ្នឹង ឡើងដល់វគ្គផ្តាច់ព្រ័ត២ដងសិន។ មានន័យថា ទោះបីជាពួកគេល្អប៉ុណ្ណា ក៏ពួកគេមិនអាចគ្រងតំណែងក្នុងប្រកួតផ្តាច់ព្រ័តលើកទី១ដែរ។
យើងមិនបាច់មើលអីឆ្ងាយ យើងមើលតែក្រុម Man City និង PSGទៅដឹងហើយ ២ក្រុមនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័តចំនួន២ដង ទើបអាចលើកពានជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនបាន៕
បងប្អូន ជឿលើបណ្ដាសាឬអត់?
.................................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិដោយ៖ King of Asia
30/05/2026
យក PSG តែមានអារម្មណ៍ថា Asernal លើកពាន!
ការប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត រវាងក្រុមអ្នកមានបារាំង Paris Saint German និង ក្រុម កាំភ្លើង Asernal បានមកដល់ហើយ ពោលគឺការប្រកួតត្រូវធ្វើឡើងនៅម៉ោង១១យប់នេះ។ 🕛
ស្ទើតែពេញពិភពលោក ហាក់ឲ្យភាគរយខ្ពស់លើក្រុមការពារតំណែងជើងឯក ខណៈហាក់មើលរំលងសមត្ថភាព Asernal។
ប៉ុន្តែនៅក្នុងវចនានុក្រមសម្តេចជួនណាត មានពាក្យ “ភ្ញាក់ផ្អើល”
ដូច្នេះនៅរាត្រីនេះ លទ្ធផលអាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសាតែបាល់មូល ពិភពលោកនឹងរងការខកចិត្ត ព្រោះ កាំភ្លើងធំ អាចនឹងឈ្នះក្នុងការប្រកួត និងលើកពាន UCL រដូវកាលនេះ មិនមែន PSGនោះទេ។
ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ វាមិនមែនជារឿងថ្មីនោះឡើយ ដែលក្រុមសង្ឃឹមតិចជាង ជាអ្នកឈ្នះការប្រកួត តួយ៉ាង ដូចពេល
ព័រទុហ្គាល់ប៉ះ បារាំង កាលពីUEFA Euro 2016 និង
ព័រទុហ្គាល់ ប៉ះ អេស្ប៉ាញ វគ្គផ្ដាច់ព្រ័ត UEFA Nations League 2025 កន្លងទៅថ្មីៗនេះ។ បើនិយាយក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបUEFA Champions League កាលពីរដូវកាល 2020-2021វិញ បងប្អូនភ្លេចហើយឬនៅ តោខៀវChelsea ដែលមានសង្ឃឹមតិចតួចបំផុត បានក្លាយជាជើងឯក ដោយបានយកឈ្នះក្រុមដែលកំពុងឡើងជើងខ្លាំងដល់ចំនុចកំពូល និងមានភាគរយខ្ពស់រហូត៧០ភាគរយ ត្រឹមតែ១ទល់នឹង០ប៉ុណ្ណោះ។
ការប្រកួតនេះ ប្រសិនបើគ្រាប់បាល់មានតែ១គ្រាប់ ខ្ញុំគិតនោះជាគ្រាប់បាល់របស់Asernal ដែលឈ្នះ១ទល់០លើ PSG។ ប៉ុន្តែ បើមានលើសពី២គ្រាប់ វាអាចជាជ័យជំនះរបស់ PSG ទៅលើក្រុម Asernal។
ចុះប្រិយមិត្តអ្នកគាំទ្រគិតថា ក្រុមណានឹងក្លាយជាម្ចាស់ជើងឯក UCL នារាត្រីនេះ? ⌛👀📺
ហ្វេនAsernal កុំអាលភ័យ ហើយហ្វេនៗ PSG កុំទាន់កក់បន្ទប់KTVអី ចាំប្រកួតចប់ សឹមគិតទៀត! 😂
.......................................................................
ដោយ៖ ចន្ទ សករាជ
រក្សាសិទ្ធិដោយ៖ King of Asia
30/05/2026
កុំចាញ់បោកអាកន្តឿ កុំជឿអាក្រញាញ់! 🚫
អុញណ៎ ATM ដាក់ចំៗទៅ FC Barcelona វិញហើយ កុំឲ្យប៉ិនកោកកាកអារឿងចង់បានកីឡាករគេពេក!
ពាក់ព័ន្ធពាក្យចចាមអារាម កីឡាករ Julian Alvarez ចង់ទៅក្លិបអ្នកមានបុណ្យ រហូតដល់មានការបង្ហោះលើកផេកផ្លូវការរបស់ Barca ធ្វើឲ្យ Atletico Madrid ក្ដៅស្លឹកត្រចៀកខ្លាំងណាស់ ងើបពាក់កណ្ដាលយប់ ចេញសារឌឺដងវិញភ្លាមៗ។
Admin ក្លិប Atletico Madrid ៖ “ សូមចាំថា វាចំណាយពេលត្រឹមតែប្រាំនាទីប៉ុណ្ណោះដើម្បីបង្កើតការបោកបញ្ឆោតនេះ។ យើងរស់នៅក្នុងពេលវេលាមួយដែលការពិតអាចផ្លាស់ប្តូរបាន។ កុំជឿអ្វីគ្រប់យ៉ាងដែលអ្នកឃើញ ជាពិសេសប្រសិនបើវាទាក់ទងនឹងBarce! ”😲😱👀❌
...................................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិដោយ៖ King of Asia
30/05/2026
អ្នកគាំទ្របាល់ទាត់អាហ្រិច 🗣 ៖ “ ចាំមើលទៅ MORROCO នឹងឈ្នះពានវិញក្នុងរយៈពេល 2 ខែ ក្រោយ😆😂 ! អាហ្នឹងគេហៅថា CAF វេទមន្ត 😁។ CAF ស្រឡាញ់ម៉ារ៉ុកណាស់ ឲ្យធ្វើអីក៏ធ្វើដែរ! ពួកគេកំពុងទាក់ទងគ្នា! ” 💏
ប្រតិកម្មបែបលេងសើចទាំងអស់នេះ កើតឡើង បន្ទាប់ពី យុវជន U17 របស់សេណេហ្គាល់🇨🇲 បានយកឈ្នះ ម៉ារ៉ុក🇲🇦 នៅវគ្គបាល់១១ម៉ែត្រកាត់សេចក្ដី ឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ AFCON ៕
..................................................................................
ដោយ៖ ចន្ទ សករាជ
រក្សាសិទ្ធិដោយ៖ King of Asia
, #នីឬទ្ធី ីឡា
29/05/2026
🗣️ Andrea Pirlo «Cassano អួតថាខ្លួនឯងធ្លាប់គេងជាមួយស្រីដល់ទៅ ៧០០ នាក់! តែចុងក្រោយ មិនបានជាប់ឈ្មោះលេងឲ្យជម្រើសជាតិអុីតាលី🇮🇹 សួរថាគាត់សប្បាយចិត្តអត់? បើជាខ្ញុំវិញ... អត់បានលេងជម្រើសជាតិបែបហ្នឹង គឺគ្មានក្តីសុខទេ! នេះជាសម្តីឌឺដងបែបចាក់ដោតរបស់ Pirlo ទៅកាន់ខ្សែប្រយុទ្ធរួមជាតិ។
សម្រាប់ជើងខ្លាំងកម្រឹត Pirlo ការបានគ្រងអាវជម្រើសជាតិ តំណាងឲ្យមុខមាត់ប្រជាជាតិទាំងមូល គឺជាកិត្តិយសដ៏កំពូលបំផុតក្នុងជីវិតជាកីឡាករបាល់ទាត់មួយរូប។
សរុបមក... ក្តីសុខរបស់មនុស្សម្នាក់ៗគឺខុសគ្នា
សម្រាប់ Pirlo ក្តីសុខគឺការបានរត់លើទីលាន និងការតស៊ូដើម្បីជាតិ ចំណែកឯ Cassano វិញ ក្តីសុខគឺការបានក្រេបទឹកឃ្មុំក្រៅទីលាន ជាមួយស្រីស្អាត៧០០នាក់ទៅវិញ 😂ចុះបងប្អូនក្តីសុខទាំង២ហ្នឹងចង់បានមួយណាជាង? 😁🤷♂️⚽️
ចុះបើបានទាំង២ល្អអត់? 😂
...............................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិដោយ៖ King of Asia
22/05/2026
ការប្រឹងប្រែង មិនក្បត់យើងនោះទេ! ជ័យជំនះរមែងត្រៀមទុកជានិច្ចសំរាប់ អ្នកដែលស្វែងរកវា!
Al Nassr ត្រូវរង់ចាំរហូតដល់ ៧ឆ្នាំ ទើបអាចលើកពាន Saudi Pro League ម្ដងទៀត ខណៈ Cristiano Ronaldo ត្រូវរង់ចាំអស់៣រដូវកាល ទើបអាចឈ្នះពានលីគកំពូលនេះម្ដង។
តាំងពីផ្លាស់មកចូលរួមជាមួយ Al Nassr ជិត៤ឆ្នាំហើយ មានតែថ្ងៃនេះទេ ដែលឃើញពូដូសើចសមជាងគេ និងមានក្ដីសុខបំផុត!
ក្នុងនាមជាកីឡាករ ជាអ្នកប្រយុទ្ធ ស្រេកឃ្លានជ័យជំនះ លទ្ធផលបែបនេះ ទើបសក្តិសមនឹងអ្វីដែលពូដូបានលះបង់!
អបអរសាទរ Al-Nassr និង Cr7 ដែលបានឈ្នះពានរង្វាន់បាល់ទាត់លីគកំពូល Saudi Proleague 🏆នារដូវកាល ២០២៥/២០២៦ 🎉🎊🎆🎇🎇🎈
.................................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិដោយ៖ King of Asia
20/05/2026
មកហើយ សុទ្ធតែកំពូលកីឡាករ ប៉ុន្តែមករាងយឺតបន្តិចហើយ!
កីឡាករក្នុងបញ្ជីឈ្មោះជម្រើសជាតិនេះ 🇵🇹 លើកនេះយ៉ាងម៉េចដែរបងប្អូន ល្មមប៉ះអាហ្សង់ទីនវគ្គផ្តាច់ព្រ័តបានអត់?
គ្រាន់តែឃើញសមភាព ពីក្រោម ដល់លើ ក៏ញាក់សាច់ដែរបងប្អូន ពេញសាច់តែម្តង កន្លែងណាក៏ណែនដែរ អត់មានស្ទើទេ បើបម្រើវិញ មិនបាច់និយាយ។
តែស្ដាយណាស់ ដ្បិតតែព័រទុហ្គាល់ឥឡូវនេះ ប្រមូលផ្តុំដោយកីឡាករឆ្នើមៗមែន ប៉ុន្តែពួកគេហាក់បង្ហាញខ្លួនយឺតពេលបន្តិច គឺមកចំពេលដែល Cristiano Ronaldo វ័យជ្រេទៅហើយ សមត្ថភាពក៏ថមថយទៅតាមវ័យ បើវ័យគាត់ត្រឹម ២០ក្រាស់ ឬ៣០ស្ដើងអី ព័រទុហ្គាល់ដូចខ្លាដុះស្លាបអ៊ីចឹង អ្នកគាំទ្រវិញដឹងតែអង្គុយរាប់គ្រាប់យកហើយ😓៕
.................................................................................
ដោយ៖ ជឿន ពសុធា
រក្សាសិទ្ធិដោយ៖ King of Asia