11/01/2026
អបអរសារ Tiger Fc គ្រងម្ចាស់ជើងឯក ពានរង្វាន់៧មករា ឯកឧត្តម កែវ រតនៈ ២០២៦ ស្រុកក្រគរ 🫰🏻❤️
Storts
កម្រងសកម្មភាពនៅក្នុងពិធីបិធីបិទកម្មវិធីប្រកួតកីឡា ពានរង្វាន់ ៧មករា ឯកឧត្តម កែវ រតនៈ នៅស្រុកក្រគរឆ្នាំ២០២៦ 🎊❤️⚽️🏐🥇🥈🥉💐❤️🎉
🎥 រចនាវីដេអូដោយលោក ខឹម សុភ័ណ្ឌ
09/01/2026
💐អបអរសាទរពិធីបិទការប្រកួតកីឡាបាល់ទាត់ បាល់ទះ ពានរង្វាន់ ៧ មករា ឯកឧត្តម កែវ រតនៈ ឆ្នាំ២០២៦ នៅស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ❤️⚽️🏐🇰🇭🥇🥈🥉❤️💐🎉🎊
#រដ្ឋបាលស្រុកក្រគរ
#ក្រុមការងារគណបក្សប្រជាជនកម្ពុជា
#គណៈកម្មការរៀបចំការប្រកួតកីឡាស្រុកក្រគរ
#កីឡារស់ក្នុងសន្តិភាព
#កម្ពុជាត្រូវការសន្តិភាព
#អរគុណសន្តិភាព
07/01/2026
នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦
លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាធិបតីភាពក្នុងពិធីប្រជុំដើម្បីត្រៀមលក្ខណៈប្រារព្វពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ៧មករា ឯ.ឧ កែវ រតនៈ (លើកទី១២) នៅសាលប្រជុំសាលាស្រុកក្រគរ ។
#រដ្ឋបាលស្រុកក្រគរ
#គណៈកម្មការរៀបចំការប្រកួតកីឡាស្រុកក្រគរ
07/01/2026
អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។
សូមរួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង❤️🇰🇭🕊️
អរគុណសន្តិភាព !
06/01/2026
ដោយយោងទៅលើការចាំបាច់ការប្រកួតវគ្គផ្តាច់ព្រ័ត្ត និងពិធីបិទកម្មវិធីប្រកួតផ្លូវការត្រូវបានផ្លាស់ប្តូរទៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ វិញ ។
សូមគោរពអញ្ជើញលោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនា អបអរសាទរឲ្យបានច្រើនកុះករ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ 💙⚽️🏐🥇🥈🥉💐🎉❤️🙏🙏🙏
✍️គណៈកម្មការសូមរក្សាសិទ្ធកែប្រែកម្មវិធីក្នុងករណីចាំបាច់
#ជយោស្មារតី៧មករា
#កីឡារស់ក្នុងសន្តិភាព
#កម្ពុជាត្រូវការសន្តិភាព
កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ត និងកម្មវិបិទផ្លូវការមានការប្រែលប្រួលទៀតហើយសូមហ្វែនៗសម្រួលអារម្មណ៏ រង់ចាំកម្មវិធីថ្មីពីគណៈម្មការ
31/12/2025
#គណៈកម្មការរៀបចំការប្រកួត
[English Below]
គួរឱ្យភ្ញាក់ផ្អើល កីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក ៥ដង ផ្នែកសម្តែងកីឡាបាល់ទាត់ បង្ហោះវីដេអូសម្តែងបាល់ទាត់ នៅខេត្តសៀមរាប(ក្លោងទ្វារទន្លេអុំប្រាសាទអង្គរធំ) នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ 😍⚽️😍
Surprisingly, football performer Andrew Henderson, a five-time world champion in football freestyle, posted a video showcasing his football performance at Siem Reap Province(Tonle Om Gate by the moat of Angkor Thom Temple) on December 28, 2025, 😍⚽️😍