សួស្តីបងប្អូនសមាជិកទាំងអស់គ្នា!
ពួកយើងនឹងមានដំណើរកំសាន្ត និងការហូបបាយសាមគ្គីជួបជុំសមាជិកក្រុមដើម្បីបង្កើតភាពស្និតស្នាលរវាងគ្នានឹងគ្នា
ដែលយើងនឹងធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំព្រះរាជ្យទ្រព្យ(ភ្នំឧត្តុង្គ) នាថ្ងៃអាទិត្យ ទី25 ខែមិថុនា ឆ្នាំ2023 ខាងមុខនេះ។
ទីតាំងជួបជុំ៖ ការ៉ាស់សាំងតូតាល់(ជ្រោយចង្វារ) ម៉ោង7:30 នាទីព្រឹក
សូមបងប្អូនអញ្ជើញចូលរួមដោយក្តីរីករាយ។ សូមអរគុណ៕
Honda Click & Vario Family Cambodia
នេះជាPageផ្លូវការនៃក្រុមHonda Click Vario នៅកម្ព
13/04/2023
រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧
23/02/2023
ជម្រាបសួរបងប្អូនសមាជិកទាំងគ្នា!
សូមជម្រាបជូនបងប្អូនថា ទឹកប្រាក់ដែលពួកយើងបានរៃអង្គាសគ្នាដើម្បីជួយបងស្រីដែលបានរលាកភ្លើងហ្គាសឆាប ពេលនេះពួកយើងបានវេរប្រគល់ជូនទៅខាងបងស្រីរួចរាល់អស់ហើយ។ សូមអរគុណដល់បងប្អូនទាំងអស់ដែលមានទឹកចិត្តជួយគ្នានៅពេលអាសន្នអន់ក្រណាមួយដែលកើតមានឡើង។ សូមជូនពរបងប្អូនទាំងអស់ឱ្យមានសុខភាពល្អ និងសំណាងល្អទាំងអស់គ្នា។ សូមអរគុណ៕
21/02/2023
ជម្រាបសួរបងប្អូនសមាជិកទាំងអស់គ្នា!
ដោយសារតែយើងទើបទទួលបានព័ត៌មានរបស់បងស្រីខាងក្រោម គឺគាត់បានជួបគ្រោះចង្រៃ(ឆាបធុងហ្គាស)រលាកខ្លួន និងមុខយ៉ាងធ្ងន់ធ្ងរ ចំណែកគ្រួសាររបស់គាត់ក៏ពុំសូវមានលទ្ធភាពព្យាបាលគាត់ដែរ ប្តីគាត់ក៏ត្រូវលាងឈាមរាល់អាទិត្យជាប្រចាំ ហើយស្ថានភាពគាត់ពេលនេះគឺត្រូវធ្វើការព្យាបាលជាបន្ទាន់ ហេតុនេះហើយក្រុមAdminយើងខ្ញុំសុំចិត្តបងប្អូនជួយគាត់ម្នាក់បន្តិចដើម្បីជួយសម្រាលបន្ទុករបស់គាត់ គាត់ម្នាក់ឯងរត់មិនរួចទេ។ ខាងក្រោមនេះជាលេខគណនីរបស់ក្រុមAdminយើងខ្ញុំ:
ABA($): 000 669 340 Sruon Sovandy
ABA(៛): 001 712 251 Sruon Sovandy
ACLEDA: 093 411 646 Sruon Sovandy
ពួកយើងនឹងធ្វើការវេរបន្តទៅគ្រួសាររបស់គាត់ដោយមិនមានការកិបកេងលុយកាក់ និងមិនអោយខ្វះមួយកាក់មួយសេនឡើយ។ សូមអរគុណដល់បងប្អូនទាំងអស់គ្នាចំពោះការជួយគ្នាក្នុងគ្រាមានអាសន្ន។
បញ្ជាក់: ពួកយើងនឹងបិទការទទួលប្រាក់នៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2023 វេលាម៉ោង5ល្ងាច។ សូមអរគុណ៕
រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន 🧧🧧
ពីគ្រួសារ Honda Click & Vario Family Cambodia
រីករាយស្វាគមន៍ចូលឆ្នាំសកលឆ្នាំថ្មី ឆ្នាំ2023
ពីគ្រួសារHonda Click & Vario Family Cambodia
13/04/2022
អបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិ
សូមជូនពរដល់សមាជិកទាំងអស់គ្នាជួបប្រទះតែសំណាងល្អ រកស៊ីមានបាន ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងការធ្វើដំណើរទីជិតឆ្ងាយឲ្យមានសុវត្ថិភាពកុំបីឃ្លៀងឃ្លាតឡើយ
27/02/2022
Motor Show at Royal Train Square
Cameraman Lihour Nhim
Motor show at Royal Train Square
Honda Click & Vario Family Cambodia We are invited
Royal Railway Motor Show
23/02/2022
សួស្តីបងប្អូនសមាជិកCVFទាំងអស់គ្នា!
នៅថ្ងៃអាទិត្យ ទី27 ខែកុម្ភៈ Royal Train Square មានកម្មវិធី Riders Club Gathering ដោយមានការដាក់តាំងបង្ហាញនូវប្រភេទម៉ូតូដូចជា Hardley Davidson, Triumph, Yamaha, Honda, Vespa, BMW ចាប់ពីជំនាន់ឆ្នាំ90 រហូតដល់បច្ចុប្បន្ន។ គោលបំណងនៃកម្មវិធីគឺចង់អោយក្រុមម៉ូតូនីមួយៗបានស្គាល់គ្នា និងបង្ហាញពីម៉ូតូគ្រប់ប្រភេទដែលមានអាយុកាលពីជំនាន់ 90 រហូតដល់បច្ចុប្បន្ននេះ។ ក្នុងកម្មវិធីនេះដែរគឺមានការចូលរួមពីបុគ្គលល្បីៗ ការថតរូបជាមួយម៉ូតូដោយសេរី ការលេងហ្គេមរបៀប out door ការលក់អាហារ និងភេសជ្ជៈ នៅសួនច្បារ និង BBQ party ព្រមទាំងស្តាប់តន្រ្តីកំដរអារម្មណ៍ផងដែរ។ បងប្អូនអាចចូលរួមបានដោយសេរីចាប់ពីម៉ោង 2 រសៀលតទៅ។ ទីតាំង ស្ថានីយ៍រថភ្លើង រាជធានីភ្នំពេញ។ សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួម សូមធ្វើការទាក់ទងមកក្រុម Admin ដើម្បីធ្វើការស្រង់ឈ្មោះ និងបញ្ជូនឈ្មោះទៅម្ចាស់កម្មវិធី។ ពួកយើងនឹងបិទការទទួលឈ្មោះនៅថ្ងៃព្រហស្បតិ័ ទី24 ខែកុម្ភៈ ត្រឹមវេលាម៉ោង 5 ល្ងាច។ សូមអរគុណ៕
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
000
Phnom Penh
12000