28/07/2026
Alejandro Garnacho បង្ហាញខ្លួននៅជំរុំហ្វឹកហាត់ Aston Villa ជាលើកដំបូង ក្រោយផ្ទេរពី Chelsea មកក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល។ 😊
ក្រុមជើងឯក Europa League មួយនេះគឺជាអ្នករ៉ាប់រងលើប្រាក់ខែរបស់គេទាំងស្រុង៕ 🇦🇷❤️
23/07/2026
Antoine Griezmann ទាត់បញ្ចូលទីគ្រាប់ដំបូងយ៉ាងអស្ចារ្យ និងជួយឱ្យក្រុម Orlando City ដែលជាក្រុមថ្មីរបស់គេ យកឈ្នះទៅលើម្ចាស់ផ្ទះ San Jose ដោយលទ្ធផល ០-៤ 🇫🇷 ✨
21/07/2026
លោក Rudi Garcia បានចាកចេញពីតួនាទីជាគ្រូបង្គោលក្រុមជម្រើសជាតិបែលហ្សិក បន្ទាប់ពីបរាជ័យក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 🇧🇪❌
យ៉ាងណាក៏ដោយ មានតែក្រុមបិសាចក្រហមបែលហ្សិកមួយគត់ដែលអាចទាត់បំប៉ោងសំណាញ់ទីក្រុមជើងឯកអេស្ប៉ាញបាននៅ World Cup 2026 នេះ៕ 😲
19/07/2026
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានជួយក្រុមប្រជែងបានមេដាយសំរឹទ្ធនៅ World Cup 2026 នេះ 🥉
សូមបញ្ជាក់ថា វាគឺជាការកំណត់ត្រាដ៏ល្អបំផុតហើយសម្រាប់ក្រុមតោស ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៦៦ មកម្ល៉េះ៕ 🏴💪🏻
17/07/2026
តើអ្នកដឹងទេ? Kylian Mbappe មិនដែលចាញ់វគ្គជម្រុះចាញ់ធ្លាក់នៅ World Cup ឡើយ (គិតត្រឹម ១២០នាទី) រហូតដល់ថ្ងៃដែលគេលេងទល់នឹងអេស្បាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ នេះ៕ 🇫🇷❌
16/07/2026
តើអ្នកដឹងទេ? Cape Verde អាចទប់ទល់បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ អេស្បាញ និង អាហ្សង់ទីន បាន ៩០នាទី ទាំងដែលបេក្ខភាពផ្តាច់ព្រ័ត្រទាំង ២នោះអាចទម្លាក់ជើងខ្លាំងបារាំង និងអង់គ្លេស ត្រឹម ៩០នាទីប៉ុណ្ណោះ៕ 🇨🇻💪🏽
15/07/2026
🇪🇸 គ្រូអេស្បាញទទួលស្គាល់ថា បារាំងគឺជាក្រុមមួយដ៏ខ្លាំង ប៉ុន្តែបញ្ហាត្រង់ថា យប់មិញ ពួកគេត្រូវប្រឈមមុខជាមួយក្រុមដ៏អស្ចារ្យបំផុតមួយនៅលើលោក៕ 😲
15/07/2026
មិនមែន Xavi និង Iniesta ទេ ប៉ុន្តែ Dani Olmo គឺជាកីឡាករដែលបញ្ជូនឱ្យមិត្តរួមក្រុមបញ្ចប់ទីបានច្រើនជាងគេនៅក្នុងការប្រកួតកម្រិតអន្តរជាតិធំៗរបស់អេស្បាញ ❤️
ជាមួយការបញ្ជូន ១គ្រាប់កាលពីយប់មិញ នាំឱ្យចំនួន Assist របស់ខ្សែបម្រើក្លឹប Barcelona ម្នាក់នេះកើនទៅដល់ ៨គ្រាប់ហើយ 🇪🇸 🎯
14/07/2026
ក្នុងចំណោមខ្សែការពារទាំង ៤៨ប្រទេសនៅ World Cup 2026 នេះ Lisandro Martinez របស់អាហ្សង់ទីនឈរពីលើគេ ក្នុងនាមជាខ្សែការពារដែលមានអាត្រាលេងល្អខ្ពស់ជាងគេ រហូតដល់ ៧.៨៨% ឯណោះ។ នេះបើយោងតាមស្ថិតិដែលចេញពី FotMob 🇦🇷🩵