ជំនាញឌីជីថល Digi Skills Training

ជំនាញឌីជីថល Digi Skills Training

Share

The Digi-Skills Project is dedicated to ensuring people with disabilities have the necessary, skills

Digital Skills Boost Confidence and Income by USAID publications on Exposure 28/03/2022

[ English Below]

យើងពិតជាមានមោទនភាពដែលរឿងរ៉ាវរបស់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលឌីជីថលរបស់យើង កញ្ញាសំ យ៉ាត​ ត្រូវបានចែករំលែកនៅលើគេហទំព័ររបស់​ USAID PUBLICATIONS។

បន្ទាប់ពីបានប្រើប្រាស់ជំនាញថ្មីដែលនាងទទួលបានពីវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ដែលរៀបចំឡើង ដោយ សហគ្រាស​សង្គម នាងចាប់ផ្តើមឃើញថាចំណូលរបស់នាងបានកើនឡើង គុណនឹង ៤ ពី ៥០ដុល្លា ទៅ ២០០ដុល្លា។​

វគ្គសិក្សានេះទទួលបានការគាំទ្រមូលនិធិតាមរយៈគម្រោង Digital Asia Accelerator នៃទីភ្នាក់ងារជំនួយអាមេរិក USAID អនុវត្តដោយ DAI Global ។

We are proud that the inspiring story of our Digi Skills Training Graduate, Mrs. Sam Yat has been published on USAID PUBLICATIONS.

After putting the new skills she received from the intensive training on digital skills implemented by Agile Development Group to work, she began to see serious results when her monthly income increased fourfold—from $50 to $200.

This program was funded by the Digital Asia Accelerator, a digital literacy, and cybersecurity initiative run by DAI Global, LLC in partnership with USAID Asia and USAID Cambodia.

Check out her full story!

Digital Skills Boost Confidence and Income by USAID publications on Exposure Before 2019, Som Yat, 29, didn’t know much about digital tools or platforms. Like many young people across Cambodia, she had never received any formal training on digital tools despite the country’s rapid growth in internet accessibility and social media use.

23/09/2021

អបអរសាទរទិវាអន្ដរជាតិសម្រាប់មនុស្សថ្លង់!

Happy Deaf Awareness Day from all of us!

31/08/2021

[English Below]

ក្រុមការងារ អេដ្យាយ៍សូមថ្លែងអំណរគុណចំពោះលោក​​ស្រី Adriana Harvey​ មន្រ្តីគ្រប់គ្រងកម្មវិធី របស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិការបស់ពួកយើង។

គម្រោងនេះសហការនិងអនុវត្តជាមួយ DAI Global តាមរយៈគម្រោង Digital Asia Accelerator របស់ទីភ្នាក់ងារជំនួយអាមេរិក USAID។

---

Agile would like to pay our gratitude to Adriana Harvey for her opening remarks at Agile Development Group’s Final Submit on “The Importance of Digital Skills for People with Disabilities” last week.

This project is implemented by Agile under USAID’s Digital Asia Accelerator program managed by DAI Global.

លោក ឯម ច័ន្ទមករា ៖ ការមានជំនាញ និងទំនុកចិត្តក្នុងការចូលរួមក្នុងប្រព័ន្ធបែបឌីជីថល គឺមានស 27/08/2021

លោក ឯម ច័ន្ទមករា ៖ ការមានជំនាញ និងទំនុកចិត្តក្នុងការចូលរួមក្នុងប្រព័ន្ធបែបឌីជីថល គឺមានសារៈសំខាន់សម្រាប់ជនមានពិការភាព

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការមានជំនាញ និងទំនុកចិត្តក្នុងការចូលរួមក្នុងប្រព័ន្ធបែបឌីជីថល គឺមានសារៈសំខាន់ណាស់សម្រាប់ជនមានពិការភាព ជាពិសេសស្ត្រីមានពិការភាព។ លោក ឯម ច័ន្ទមករា បន្តសូមបន្តលើកទឹកចិត្តសង្គមស៊ីវិល ដៃគូអភិវឌ្ឍ ក្រុមជួយខ្លួនឯង បណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិទាំងអស់គ្នាបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ
បន្ថែមទៀត ប្រកបដោយឥរិយាបថស្ថាបនា ពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងឡាយ ដើម្បីវឌ្ឍនភាពនិងចីរភាពនៃវិស័យពិការភាពពិសេសការបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាពលើប្រព័ន្ធឌីជីថល និងការបង្កើតការងារសមរម្យ ប្រកបដោយគុណភាព ជូនជនមានពិការភាព។

ការលើកឡើងនេះបានធ្វើឡើងក្នុងវេទិកាស្ដីពី «សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព និងការចែកវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលឌីជីថល ដល់សិក្ខាកាមតាមប្រព័ន្ធអនឡាញ» ដែលរៀបចំឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

-----

Read More 📖
Khmer: https://www.e-artscambodia.com/home/details/2995
English: http://eacnews.asia/2997

លោក ឯម ច័ន្ទមករា ៖ ការមានជំនាញ និងទំនុកចិត្តក្នុងការចូលរួមក្នុងប្រព័ន្ធបែបឌីជីថល គឺមានស ភ្នំពេញ: លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃ.....

27/08/2021

សូមទស្សនាការបកស្រាយខ្លីនៃវេទិកាស្ដីពី ”សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព"របស់យើងនៅលើ EAC News!
------------------
We are on EAC News!
Please find the re-cap of our online forum on "The Importance of Digital Skills for People with Disabilities" here!

Photos from ជំនាញឌីជីថល Digi Skills Training's post 27/08/2021

វេទិកាស្ដីពី ”សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព" និងការចែកវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្ដុះបណ្ដាលឌីជីថលដល់សិក្ខាកាម បានប្រារព្ធឡេីងនៅថ្ងៃព្រហស្បតិី ទី ២៦ ខែសីហា ឆ្នាំ ២០២១ ប្រកបដោយភាពជោគជ័យក្រោមអធិបតីភាព ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពី តំណាងទីភ្នាក់ងារ USAID DAI Global អង្គការដៃគូ សិក្ឋាកាមដែលមានពិការភាព ភ្ញៀវកិត្តិយសនិងអ្នកចូលរួម ប្រមាណ ៦០ រូប។

វេទិកាបានផ្តល់ឱកាសអោយសិក្ខាកាមមានពិការភាព ចែករំលែកបទពិសោធន៍និងស្វែងយល់បន្ថែមអំពីសារៈសំខាន់នៃជំនាញឌីជីថលសម្រាប់អាជីវកម្មនិងអង្គភាពការងារ។ អ្នកចូលរួមទាំងអស់ក៏បានធ្វើការពិភាក្សាយ៉ាងសស្រាក់សស្រាំនិងរុករកយុទ្ធសាស្រ្តក្នុងការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំឌីជីថលដល់ជនមានពិការភាព។

កិច្ចពិភាក្សាតុមូលលើប្រធានបទ “ការគាំទ្រជនមានពិការភាពក្នុងការទទួលបានចំណេះដឹងផ្នែកឌីជីថល”
ដែលមានការចូលរួមពីវាគ្មិនកិត្តិយស ៤ រូបរួមមាន លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព នៃក្រុមប្រឹក្សាសកម្មភាពជនពិការ កញ្ញា នួន សីហកញ្ញា តំណាងស្រ្តីមានពិការភាព លោក ម៉ី សាមីត នាយកប្រតិបត្តិមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) និង លោកស្រី ម៉ាក់ ម៉ូនីកា អង្គការជនពិការកម្ពុជា (CDPO) បានផ្តល់នូវការយល់ដឹងបន្ថែមព្រមទាំងពន្លិចនូវយុទ្ធសាស្ត្រ វិធីសាស្ត្រ និងការគាំទ្រដល់ជនមានពិការភាពក្នុងការទទួលបានអក្ខរកម្មផ្នែកឌីជីថលនេះ។

សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីជំនាញឌីធីថល ក៏បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជាកិច្ចបញ្ចប់កម្មវិធីផងដែរ។

សហគ្រាសសង្គម អ៊ែដ្យាយល៍ មានសេចក្តីរីករាយក្នុងការបន្តជោគជ័យនេះ ហើយយើងមានការប្តេជ្ញាយ៉ាងមុះមុតក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងការទទួលបានជំនាញឌីជីថលនេះបន្ថែម។

សូមអរគុណចំពោះការចូលរួម!
-------------------------------------------

"The Importance of Digital Skills for People with Disabilities" Online Forum was successfully held on Thursday, August 26, 2021 under the presence of H.E Em Chanmakara, Secretary of State of the Ministry of Social Affairs, Veterans and Youth Rehabilitation and Secretary General of the Disability Action Council attended by more than 60 representatives from USAID DAI Global, partner organizations, people with disabilities, and distinguished guests.

The forum provided an opportunity for people with disabilities to share their experiences and learn more about the importance of digital skills for businesses and organizations. Participants also had a lively discussion and explored strategies to improve access to digital literacy for people with disabilities.

Panel Discussion on “How can we support people with disabilities to access digital literacy” from guest speakers included Mr Akhra Chhorn, Director of Development Services Disabilities of Disability Action Council, Ms. Noun Sihak Kanha, Women Entrepreneurs with Disabilities Role Model, Mr. Mey Samith, Executive Director of Phnom Penh Center for Independent Living (PPCIL), and Mrs. Mak Monika, Executive Director of Cambodian Disabled People's Organization (CDPO) provided additional insights, approaches, and support for people with disabilities to access digital literacy.

At the same time, participants who have completed the “Digi-Skills” - Digital Upskilling for People with Disabilities training, received a Certificate of Completion at the end of the forum.

Agile is pleased to continue this momentum and we are strongly committed to supporting people with disabilities to gain more digital skills.

Thank you for your participation!

Photos from ឯម ច័ន្ទមករា Em Chan Makara's post 26/08/2021

[English Below]

ក្រុមការងារ អេដ្យាយ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានផ្តល់កិត្តិយសក្នុងការចូលរួមនិង ថ្លែងមតិសំណេះសំណាល និង សុន្ទកថាបើកវេទិកាស្ដីពី​ ”សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព"
និងការចែកវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្ដុះបណ្ដាលឌីជីថលដល់សិក្ខាកាម

ក្រុមការងារ សូមជូនពរដល់ឯកឧត្ដម ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន និងទទួលជោគជ័យគ្រប់បេសកកម្ម និងភារកិច្ច។

---

Agile would like to pay our gratitude to His Excellency Em Chan Makara, Secretary of State of the Ministry of Social Affairs, Veterans and Youth Rehabilitation, and Secretary General of the Disability Action Council Secretariat.

It is our honor that His Excellency attended and gave a remarkable opening remark for our online forum on “The importance of Digital Skills for People with Disabilities”.

We wish His Excellency good health, strength and success in all the tasks and mission.

Photos from ជំនាញឌីជីថល Digi Skills Training's post 25/08/2021

[English Below]
ជួបជាមួយវាគ្មិនកិត្ដិយសដែលនឹងចូលរួមជាមួយយើងក្នុងវេទិកាស្តីពី
“សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព"។
វេទិកានេះមានការចូលរួមពីសិក្ខាកាមមានពិការភាព តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ទីភ្នាក់ងារការងារ និងអង្គការដៃគូដើម្បីចែករំលែក ពិភាក្សានិងទទួលបានការយល់ដឹងកាន់តែ
ស៊ីជម្រៅអំពីតម្រូវការរបស់ជនមានពិការភាពនៅក្នុងពិភពឌីជីថល។

សូមធ្វើការចុះឈ្មោះតាមរយៈតំណ៖ bit.ly/Digi-SkillsSummit
ខាងក្រោមនេះជាតំណ សម្រាប់ចូលរួមកម្មវិធី
Zoom: https://us06web.zoom.us/j/83269573141...
Meeting ID: 832 6957 3141
Passcode: agile

កុំភ្លេចណា! ជួបគ្នានៅថ្ងៃព្រហស្បត្ដិ៍ ទី២៦ ខែសីហា ចាប់ផ្ដើមពីម៉ោង ៨:៣0ព្រឹក ដល់ ៤:៣0ល្ងាច!

ចូលរួមទាំងអស់គ្នា!
-----
Meet our guest speakers for the upcoming online forum on ‘The importance of Digital Skills for People with Disabilities”.
The Forum brings together people with disabilities, representatives from the Disability Action Council, employment agencies, disability organizations and other stakeholders to share, discuss and gain a deeper understanding of the needs of people with disabilities in the digital world.

Please register via: bit.ly/Digi-SkillsSummit

Below is zoom link for the event.
Zoom Link: https://us06web.zoom.us/j/83269573141...
Meeting ID: 832 6957 3141
Passcode: agile

Stay tune! We look forward to meeting you this Thursday 26th August 2021 from 8AM to 4:30PM!

Photos from ជំនាញឌីជីថល Digi Skills Training's post 23/08/2021

[English Below]

ឆ្ងល់មែនទេ តើវេទិកាស្តីពី
“សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព" នឹងមានអ្វីកើតទ្បើង? សូមពិនិត្យមើលព្រឹត្តិការណ៍សំខាន់ខាងក្រោម!

ចុះឈ្មោះតាមរយៈតំណ៖ bit.ly/Digi-SkillsSummit
កុំភ្លេចណា!

ជួបគ្នានៅថ្ងៃព្រហស្បត្ដិ៍ ២៦ សីហា ២០២១ ចាប់ផ្ដើមពីម៉ោង ៨:៣0ព្រឹក ដល់ ៤:៣0ល្ងាច!

-----

Wonder what will be happening at“The Importance of Digital Skills for People with Disabilities” Online Forum? Check the event highlight below!

Please register via the link: bit.ly/Digi-SkillsSummit

See you on Thursday August 26th 2021 from 8:30 am to 4:30 pm!

19/08/2021

[English Below]

សហគ្រាស​សង្គម​ អ៊ែដ្យាយល៍​ មាន​សេចក្តី​រីករាយក្នុងការរៀបចំវេទិកាស្តីពី
“សារៈសំខាន់នៃជំនាញឌីជីថលសម្រាប់ជនមានពិការភាព"
និងការចែកវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្ដុះបណ្ដាលឌីជីថលដល់សិក្ខាកាម ដែលនឹងប្រព្រឹត្តិទ្បើងនៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែសីហា ឆ្នាំ ២០២១ ពីម៉ោង ៨:៣០ ព្រឹកដល់ម៉ោង ៤:៣០ រសៀល តាមរយៈ ZOOM។

វេទិកានេះមានការចូលរួមពីសិក្ខាកាមមានពិការភាព តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ទីភ្នាក់ងារការងារ និងអង្គការដៃគូដើម្បីចែករំលែក ពិភាក្សានិងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការរបស់ជនមានពិការភាពនៅក្នុងពិភពឌីជីថល។

វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បី:ចែករំលែកចំណេះដឹងនិងបទពិសោធន៏របស់សិក្ខាកាមដែលចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលឌីជីថលសម្រាប់ជនមានពិការភាព បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធឌីជីថលសម្រាប់ការងារនិងការប្រកបអាជីវកម្មការពិភាក្សាទៅលើមធ្យោបាយឆ្ពោះទៅរកការលើកកម្ពស់ជនមានពិការភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលដោយមានប្រសិទ្ធិភាព ការចែកវិញ្ញាបនប័ត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលឌីជីថល។

គម្រោងនេះសហការនិងអនុវត្តជាមួយ DAI Global តាមរយៈគម្រោង Digital Asia Accelerator របស់ទីភ្នាក់ងារជំនួយអាមេរិក USAID។

ដើម្បីចូលរួម សូមធ្វើការចុះឈ្មោះនៅទីនេះ៖ bit.ly/Digi-SkillsSummit

-------

Agile Development Group is excited to be hosting an online forum on “The Importance of Digital Skills for People with Disabilities” on Thursday 26th August 2021 from 8:30AM to 4:30PM.

The Forum brings together people with disabilities, representatives from the Disability Action Council, employment agencies, disability organizations and other stakeholders to share, discuss and gain a deeper understanding of the needs of people with disabilities in the digital world.

This forum objective is:
- Lesson learned and experience sharing​ from participants of Digi-Skills Digital Upskilling Program for People with Disabilities
- Raise awareness of the importance of digital skills for work and business
- Discussion on how to empower the effective use of digital for People with Disabilities

- Graduation and certificates distribution to “Digital Upskilling for People with Disabilities” graduates

This project is implemented by Agile under USAID’s Digital Asia Accelerator program managed by DAI Global.

Please register in the link below: bit.ly/Digi-SkillsSummit

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Phnom Penh